សមមិត្តត្រឿងហ្វាប៊ិញ សមាជិកការិយាល័យនយោបាយ ឧបនាយក រដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាល បានអញ្ជើញទៅសួរសុខទុក្ខនិងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរឆ្នាំ២០១៩នៅខេត្តត្រាវិញ។
ឧបនាយករដ្ឋមន្រ្តី ត្រឿងហ្វាប៊ិញ អញ្ជើញទៅសួរសុខទុក្ខប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ។
ឧបនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញទៅសួរសុខទុក្ខនិងប្រសិទ្ធពរដល់ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះសង្ឃ ពុទ្ធបរិស័ទ និងជនរួមជាតិខ្មែរនៅខេត្តត្រាវិញ ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រកបដោយភាពកក់ក្តៅ សោមនស្សរីករាយ និងសុភមង្គល។
ថ្លែងយោបល់នៅសាកលវិទ្យាល័យត្រាវិញ ឧបនាយករដ្ឋមន្រ្តី វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់សាកលវិទ្យាល័យត្រាវិញ ដែលបានជាប់ចំណាត់ថ្នាក់លេខ៣០០ក្នុងចំណោមសាកលវិទ្យាល័យដែលអភិវឌ្ឍប្រកបដោយចីរភាព និងស្និទ្ធស្នាលនឹងបរិស្ថានធម្មជាតិបំផុតលើពិភពលោក។ ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់៖ សាកលវិទ្យាល័យត្រាវិញ គប្បីបន្តការអនុវត្តល្អភារកិច្ចបណ្តុះបណ្តាលប្រភពធនធានមនុស្ស ខាងភាសា-វប្បធម៌-សិល្បៈខ្មែរណាមបូ សំដៅរួមចំណែកលើកកម្ពស់អត្រាមានការងារធ្វើជូនកូនចៅជនរួមជាតិភាគតិចក្នុងតំបន់។ល។ ៕
សឺនម៉ាល័យ-លីសៀ