រយៈពេលកន្លង ជនរួមជាតិខ្មែរនៅស្រុកចូវថាញ់ ខេត្តសុកត្រាំង បានបក្សនិងរដ្ឋវិនិយោគនូវគោលនយោបាយជនជាតិជាច្រើន ម្ល៉ោះហើយជីវភាពត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្ដែង នៅពេលគម្រោងនាំយកអគ្គិសនីចុះកាន់ជនបទបានអនុវត្ត គ្រួសារជនរួមជាតិខ្មែរទាំងអស់សុទ្ធសឹងតែបានទទួលផល ជីវភាពរបស់ជនរួមជាតិនៅជនបទមុខជាផ្លាស់ថ្មី។
ប្រព័ន្ធអគ្គិសនីចុះទៅគ្រប់ច្រកល្ហកផ្លូវជនបទ ស្រុកចូវថាញ់។
ស្រុកចូវថាញ់ មានជនរួមជាតិខ្មែររស់នៅជាង៤៧,៨%។ ឆ្នាំ២០០៩ ពេលទើបបង្កើតស្រុក អត្រាគ្រួសារប្រជាជនមានអគ្គិសនីប្រើប្រាស់ ប្រមាណជាង៨៧% ក្នុងនោះ អត្រាគ្រួសារជនជាតិខ្មែរមានអគ្គិសនីប្រើប្រាស់តែជាង៦២%។ ក្រៅពីការទទួលផលពីគោលនយោបាយជនជាតិ ស្រុកចូវថាញ់ថែមទាំងបានទទួលផលពីកម្មវិធី គម្រោងជាច្រើន។ ក្នុងនោះ មានគម្រោងផ្គត់ផ្គង់អគ្គិសនីជូនគ្រួសារដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ សំខាន់គឺជនរួមជាតិខ្មែរ សរុបថវិកាជាង៣១,៦ពាន់លានដុង។ គម្រោងបានអនុវត្តចាប់ពីឆ្នាំ២០១១ដល់២០១៦ បានជួយប្រជាជន៥.១០៣គ្រួសារមានអគ្គិសនីប្រើប្រាស់ ក្នុងនោះ គ្រួសារជនជាតិខ្មែរស្រូបអត្រាជាង៦០%។
ចំពោះគ្រួសារខ្មែរបានទទួលផលពីគម្រោង ត្រូវបានលើកលែងបង់ថ្លៃអូសខ្សែអគ្គិសនីនិងសម្ភារៈបើកបំភ្លឺមួយចំនួន។ ក្រៅពីនោះ ស្រុកថែមទាំងបានមជ្ឈិមវិនិយោគគម្រោងផ្គត់ផ្គង់អគ្គិសនីដោយយកប្រាក់កម្រៃទាបជូនចំពោះគ្រួសារដែលប្រើប្រាស់អគ្គិសនីអន្ទងបន្តពីគ្រួសារដទៃ និងលុបបំបាត់គ្រួសារដែលប្រើប្រាស់អគ្គិសនីអន្ទងបន្តពីគ្រួសារដទៃចំនួន៥១៤គ្រួសារ សរុបថវិកាជាង១ពាន់លានដុង។ អាស្រ័យហេតុនោះ សព្វថ្ងៃទូទាំងស្រុកចូវថាញ់ មានគ្រួសារប្រើប្រាស់អគ្គិសនីជាង៩៩%។ លោកថាច់រឹទ្ធិ ប្រធានការិយាល័យជនជាតិស្រុកចូវថាញ់ ឲ្យដឹង៖ “ក្រោយរយៈពេល១០ឆ្នាំអនុវត្តគោលនយោបាយជនជាតិ ឃើញថាជីវភាពមាមីងខ្មែរលើភូមិសាស្រ្តស្រុកត្រូវបានលើកស្ទួយ។ ពិសេស ចាប់តាំងពីអនុវត្តគម្រោងនាំយកអគ្គិសនីមកកាន់ជនបទ ប្រព័ន្ធអគ្គិសនីកាន់តែមានភាពសុក្រឹតនិងបើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្ន លក្ខឋាន “អគ្គិសនី” ក្នុងក្រមលក្ខឋាននៃកម្មវិធីទិសដៅជាតិ ស្ដីពីជនបទថ្មីនៅតាមឃុំតែងអនុវត្តសម្រេច។ ការអភិវឌ្ឍប្រព័ន្ធអគ្គិសនី បានរួមចំណែកយ៉ាងធំក្នុងការបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច បម្រើឧស្សាហូបនីយកម្ម ភាវូបនីយកម្មជនបទ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ការនាំយកអគ្គិសនីមកកាន់ជនបទ បានរួមចំណែកលុប បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅតំបន់ជនរួមជាតិខ្មែរដោយពិតប្រាកដ។ ជាក់ស្តែងឆ្នាំ២០០៩ អត្រាគ្រួសារក្រីក្រលើភូមិសាស្រ្តស្រុក ស្រូបអត្រាជាង២២,៣% មកទល់សព្វថ្ងៃថយចុះនៅត្រឹម៩,៨% (អត្រាគ្រួសារក្រីក្ររបស់ជនរួមជាតិខ្មែរចាប់ពី២៩,៦% នៅឆ្នាំ២០០៩ ឥឡូវថយចុះនៅត្រឹម ១៣,៨%)”។
លោកលីហីវ នៅភូមិអាងត្រាច ឃុំអាងហ៊ីប ឲ្យដឹង៖ “សព្វថ្ងៃ គ្រប់តំបន់ជនបទសុទ្ធតែមានអគ្គិសនីបើកបំភ្លឺ មិនខុសពីទីក្រុងនោះទេ ឆ្លើយតបតម្រូវការប្រើប្រាស់ ផលិតកម្មរបស់មាមីង ម្ល៉ោះហើយនរណាក៏រីករាយទាំងអស់។ ចាប់តាំងពីមានអគ្គិសនី មាមីងនៅជនបទអាចមើលទូរទស្សន៍ អានកាសែត អេឡិចត្រូនិច ម្ល៉ោះហើយបានខិតជិតនឹងសេវាការងារធ្វើ បច្ចេកទេសដាំដុះ និងចិញ្ចឹមសត្វ ចេះលក់ដូរ ធ្វើការងាររកស៊ី។ល។ អាស្រ័យហេតុនោះ ពលករនៅជនបទមានការងារធ្វើជាប្រចាំ រកបានប្រាក់ចំណូលលំនឹង ចេះអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងផលិតកម្ម ចិញ្ចឹមសត្វប្រកបដោយ្រសិទ្ធភាព។ ចំពោះគ្រួសារក្រីក្របានបុលទុនអាទិភាពសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល ចាកផុតពីភាពក្រីក្រ។ល។ ផ្តើមពីនោះ ជីវភាពកាន់តែធូរធារពីមួយថ្ងៃទៅមួយថ្ងៃ”។
តាមប្រសាសន៍លោកថាច់រឹទ្ធិ សព្វថ្ងៃ ស្រុកចូវថាញ់ត្រូវបានមជ្ឈិមនិងខេត្តវិនិយោគគម្រោងអូសបណ្តាញ អគ្គិសនី ផ្គត់ផ្គង់អគ្គិសនីជនបទ ពង្រីកអគ្គិសនីនិងកែលម្អបង្កើនកម្រិតបណ្តាញអគ្គិសនី សរុបថវិកាវិនិយោគទុនជាង៦៤,៥ពាន់លានដុង។ ឆ្លងតាមរយៈនោះ បានឆ្លើយតបតម្រូវការប្រជុំជីវភាពផលិតកម្មរបស់ប្រជាជននៅតំបន់ជនបទ តំបន់ឆ្ងាយដាច់ស្រយាល ជាពិសេសគឺតំបន់ជនរួមជាតិខ្មែរ”៕
យ្វីអាញ់ - ធី