មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/01/2019 - 09:40

ប្តូរ​ដី​ផ្ដល់​ចំ​ណេះ​ឲ្យ​កូន​

ពេល​រំ​លឹក​ដល់អ្នក​មីងធី​បឹង​ និង​ពូ​ក្វិច​មិត្ត មា​មីង​ខ្មែរ​នៅ​ភូមិ​៥ ឃុំ​សាភៀង ស្រុក​ឡុង​មី ខេត្ត​ហូវ​យ៉ាង​ អ្នក​ណា​ក៏​ស្គាល់​ហើយ​ស្ងើច​សរ​សើរពួក​គាត់​ទាំង​អស់​។ ព្រោះ​អីទោះ​បី​ជីវ​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​ក៏ដោយ ប៉ុន្តែ​ប្តី​ប្រ​ពន្ធ​គាត់​មិន​ក្រែង​រ​អែង​ យក​ដី​ស្រែ​ដី​ចម្ការ​របស់គ្រួ​សារ​ទៅ​បញ្ចាំ​ ដើម្បី​ចិញ្ចឹម​កូន​រៀន​សូត្រ​។

ប្តី​ប្រ​ពន្ធ​អ្នក​មីង​ធី​បឹង​ កំ​ពុង​មើល​ប័ណ្ណ​សរ​សើរ​របស់​កូន​ៗ​។

អ្នក​មីង​ធី​បឹង​ ចែក​រំលែក​៖ “ ត្រ​កូល​ខ្ញុំ​ប៉ុន្មាន​ជំ​នាន់​មក​ហើយ​ ធ្វើ​ស្រែចម្ការ គឺ​គ្រប់​តែ​ចិញ្ចឹម​ជី​វិត​​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ! ហេតុ​ដូច្នេះ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ប្តេជ្ញា​ចិត្ត​គិត​គូរ​ឲ្យ​កូន​រៀន​ដើម្បី​ផ្លាស់​ប្តូរ​ជីវ​ភាព​”។ អា​ស្រ័យ​ការ​ប្តេជ្ញា​នេះ ពេល​ដែល​កូន​ទាំង​៥​នាក់​ធំ​ឡើង​ អ្នក​មីង​តែង​បង្ក​លក្ខណៈ​ល្អ​បំ​ផុតដើម្បី​ការ​រៀន​សូត្រ​របស់​កូន ចំ​ណែក​ប្តី​ប្រ​ពន្ធ​គាត់​ជុំ​ឆ្នាំ​ធ្វើ​ស្រែ​ក៏​គ្រាន់តែ​គ្រប់​គិត​គូរ​ជីវ​ភាព​​ប្រ​ចាំ​ថ្ងៃ។ ពេល​ដែល​កូន​ៗរៀន​ថ្នាក់​ខ្ពស់​ឡើង​ៗ គ្រួ​សារ​ចាប់​ផ្តើម​ធ្លាក់​ក្នុង​ភាព​ទី​ទាល់​។ ទោះ​ជា​យ៉ាង​នេះ​ក្តី ប្តី​ប្រ​ពន្ធអ្នក​មីង​ក៏​នៅ​តែ​បង្កល​ក្ខណៈ​ល្អ​បំ​ផុត​ឲ្យ​កូន​ទៅ​សា​លា​ដែរ រួច​លើកយក​រឿង​ពី​កម្មា​ភិ​បាល​មក​និ​យាយ​វិ​ភាគ​ និង​ប្រៀប​ធៀប​ឲ្យ​កូន​ៗឃើញ​ពី​ជីវ​ភាព​ក​សិ​ករ​និង​អ្នក​មាន​ចំ​ណេះ​វិជ្ជា​។ ដោយ​សារ​តែ​ការ​ខំប្រឹង​ប្រែង​របស់​ឪ​ពុក​ម្តាយ និង​ការ​ភ្ញាក់​រ​លឹក​របស់​ខ្លួន​ឯង​ ទើប​កូន​ៗរបស់​អ្នក​មីង​ អ្នក​ណា​ក៏​រៀន​ពូ​កែ​ទាំង​អស់​។ ឃើញ​កូន​ៗ​ស្លូត​បូត​ ស្តាប់បង្គាប់​ រៀន​ពូ​កែ ប្តី​ប្រ​ពន្ធ​អ្នក​មីង​ហាក់​ដូច​ជា​មាន​កម្លាំង​បន្ថែម ដើម្បីជម្នះ​នូវ​ការ​លំ​បាក​។ អ្នក​មីង​ចែក​រំ​លែក​៖ “ ជី​វិត​ឪ​ពុក​ម្តាយ​ធ្វើ​ស្រែលំ​បាក​លំ​បិន​ ប៉ុន្តែ​គ្មាន​សល់​ផល​អ្វី​ទេ ដូច្នេះ​កូន​ៗ​ចូរ​ស្ងប់​ចិត្ត​រៀន​សូត្រ​ឲ្យល្អ។​ ហេតុ​នោះ ទោះ​ជា​លំ​បាក​យ៉ាង​ណា​ក៏​ដោយ​ ឪ​ពុក​ម្តាយ​ក៏​ស៊ូ​ទ្រាំពុះ​ពារ​ដែរ​”។ ចាប់​តាំង​ពីពេល​នោះ​មក គឺ​ចន្លោះ​គ្នា​ពី​២​ដល់​៣​ឆ្នាំ​ កូន​ៗ​របស់​អ្នក​មីង បន្ត​គ្នា​ប្រ​ឡង​ជាប់​    ម​ហា​វិ​ទ្យា​ល័យ ជីវ​ភាព​គ្រួ​សារ​កាន់​តែលំ​បាក​ថែម​ទៀត​។ ដើម្បី​​មាន​ប្រាក់ឲ្យ​កូន​រៀន ក្រៅពី​ធ្វើ​ស្រែ អ្នក​មីងនៅ​ទាំង​ចិញ្ចឹម​ជ្រូក​ មាន់​ ទា​ និង​ដាំ​បន្លែ​បង្ការ​។ ចំ​ណែក​ពូ​ក្វិច​មិត្ត​ ទៅធ្វើ​ការ​ឈ្នូល។​ ប៉ុន្តែ​ នៅ​ពេល​អស់​លទ្ធ​ភាព​បង់​ថ្លៃ​សា​លា​ឲ្យ​កូន​ៗ អ្នកមីង​ទៅ​បុល​ខ្ចី​ខាង​ក្រៅ​ដើម្បី​ផ្ញើរ​ឲ្យ​កូន​ៗស្ងប់​ចិត្ត​រៀន​សូត្រ​។ បំ​ណុលពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន​ឡើង​ៗ គ្មាន​លទ្ធ​ភាព​សង​​ បាន​ជាអ្នក​មីង​យក​ដីទៅ​បញ្ចាំ​ ។ល។

ឃើញ​ឪពុ​ក​ម្តាយ​លំ​បាក​លំបិ​ន យក​ដី​ស្រែ​ទៅបញ្ចាំ ប៉ុន្តែ​នៅ​តែ​មិនត្អូញ​ត្អែរ​ ផ្ទុយ​មក​វិញ គាត់​តែង​តែ​ដាស់​តឿន​កូន​ៗ ផ្តោត​អា​រម្មណ៍​រៀនសូត្រ ហេតុ​នោះ​កូន​ៗរបស់​គាត់​មួយ​ណា​ក៏​ចាយ​វាយ​ចេះ​ប្រិត​ប្រៀន ហើយ​ព្យា​យាម​រៀន​សូត្រ​។ បច្ចុ​ប្បន្ន កូន​ទាំង​៥​នាក់​របស់​គាត់ សុទ្ធ​តែរៀន​ចប់​ម​ហា​វិ​ទ្យា​ល័យ​ទាំង​អស់ មាន​ការ​ងារ​ធ្វើ​លំ​នឹង​។ កូន​ប្រុស​ទីបួន​ ឈ្មោះ​ក្វិច​ហ្វាង​មិញ រៀន​ចប់​ម​ហា​វិ​ទ្យា​ល័យ​វា​រី​វប្ប​កម្ម កំ​ពុង​ធ្វើការ​នៅ​ឃុំ​ហ្វា​ទៀន ឲ្យ​ដឹង​៖ “ព្រោះ​តែចង់​ឲ្យ​បង​ប្អូន​ពួក​ខ្ញុំ “ផ្លាស់​ប្តូរជីវ​ភាព​” ដោយ​ចំ​ណេះ​វិជ្ជា​ ម្ល៉ោះ​ហើយ​ឪ​ពុក​ម្តាយ​បាន​ស៊ូ​ទ្រាំ​ទុក្ខ​លំ​បាកយ៉ាង​ច្រើន​។ បង​ប្អូន​ពួក​ខ្ញុំនរ​ណា​ក៏​ខិត​ខំ​រៀន​សូត្រ ចាយ​វាយ​ប្រិតសំ​ចៃ ដើម្បី​ប្រ​ឡង​ជាប់​ម​ហា​វិ​ទ្យា​ល័យ​។ ឪ​ពុក​ម្តាយ​តែង​តែ​ជា​គំ​រូរបស់​ពួក​ខ្ញុំ​ជា​និច្ច​ “ ។

ពេល​ដែល​កូន​ៗចេញ​សា​លា អ្នក​មីង​នៅ​សល់​តែ​ដីចម្ការ​២​កុង​ទុកគ្រាន់​ដាំ​ឈើ​ហូប​ផ្លែ និង​ចិញ្ចឹម​ជ្រូក ត្រី​សាច់ ដើម្បី​គិត​គូរ​ជីវ​ភាព។ ទោះ​ជា​ទ្រព្យ​សម្បត្តិ​របស់​គ្រួ​សារ​មិន​មាន​ច្រើន​ក្តី ប៉ុន្តែ​ប្តូរ​មក​វិញ​កូន​ៗរបស់​អ្នក​មីង​មាន​ការងារធ្វើ​ មាន​ចំ​ណូល​លំ​នឹង ហើយ​ពួក​គេ​ក៏​បានសង់​ផ្ទះ​ឥដ្ឋ​យ៉ាង​សម​​រម្យ ដើម្បី​ប្តី​ប្រ​ពន្ធ​អ្នក​មីង​រស់​នៅ​។ អ្នក​មីង​ចែក​​រំលែក​៖ “ ឃើញ​កូន​ៗមាន​ការ​ងារ​ធ្វើ មាន​ប្រាក់​ខែ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​សប្បាយចិត្ត​និង​មាន​សុ​ភមង្គល​ណាស់​! ក្តី​សប្បាយ​កើន​ទ្វេ​ដង​ ពេល​ដែល​កូន​ៗមាន​គ្រួ​សារ​រៀង​ៗខ្លួ​ន និង​សុទ្ធ​តែ​ជា​កម្មា​ភិ​បាល​រដ្ឋ​។ កាន់​តែ​មានកិត្តិ​យស​ថែម​ទៀត ​គឺ​ពេល​ដែល​​កូន​ៗ​បាន​សម្រេច​ជោគ​ជ័យ​ ទៅ​ដល់ណា​បាន​មា​មីង​គោ​រព​ស្រ​ឡាញ់​ “ ៕

យ្វី​អាញ់​-លេង​មី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
នក​មីង​ធី​បឹង​