ដូចព័ត៌មានដែលបានផ្តល់ សប្តាហ៍កន្លង នៅវាលរាបទន្លេគឺវឡុង ពិធីបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរ នៅខេត្តនានាដូចជា៖ ខេត្តត្រាវិញ សុកត្រាំង និងកឹងធើ ។ល។ បានរៀបចំសកម្មភាពវប្បធម៌ ទេសចរណ៍ ម្ហូបអាហារដិតដាមដោយអត្តសញ្ញាណវប្បធម៌ណាមបូ។ យោងតាមភូមិភាគនានា ឆ្នាំនេះ ដោយមានការត្រៀមយ៉ាងហ្មត់ចត់ ពិធីបុណ្យអកអំបុក ប្រព្រឹត្តឡើងប្រកបដោយសុវត្ថិភាពនិងសប្បាយរីករាយ។
ក្រុមទូក-ង ត្រៀមខ្លួនដើម្បីចាប់ផ្តើមប្រណាំងក្នុងពិធីប្រណាំងទូក-ងប្រពៃណី របស់ជនរួម
ជាតិខ្មែរនៅខេត្តសុកត្រាំង។ រូបថត: លីធាន
តាមនោះ ចាប់ពីថ្ងៃ១៦ ខែវិច្ឆិកា មានប្រជាជនជាច្រើននៅក្នុងខេត្តភ្ញៀវទេសចរនៅតំបន់វាលរាបទន្លេគឺវឡុង និងភូមិភាគនានាក្នុងនិងក្រៅប្រទេស មកខេត្តត្រាវិញចូលរួមទិវាសប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរម្ហូបអាហារណាមបូ ផ្សារភ្ជាប់ជាមួយពិធីបុណ្យអកអំបុក នៅខេត្តត្រាវិញ ឆ្នាំ២០១៨ (សប្តាហ៍) ប្រព្រឹត្តឡើងចាប់ពីថ្ងៃ១៦ ដល់ថ្ងៃ២២ ខែវិច្ឆិកា។ ប្រហែលជាងម៉ោង៧ព្រឹកប៉ុណ្ណោះ ប៉ុន្តែមានមនុស្សរាប់រយនាក់មកប្រមូលផ្តុំគ្នានៅជុំវិញ កន្លែងដែលរៀបចំលេងល្បែងប្រជាប្រិយ ដូចមានៈ ប្រកួតផ្តាច់ព្រាត់បាល់ទះជនជាតិខ្មែរ រត់ម៉ារ៉ាតុងជុំវិញគូស្រះស្រី ដើរជើងទោម រុញឈើ ទាញព្រ័ត្រ។ល។ ដើម្បីចូលរួមលើកទឹកចិត្តកីឡាករដណ្តើមពានរង្វាន់។ ចាប់ពីម៉ោង១៣និង៣០នាទី ថ្ងៃ២១ ខែវិច្ឆិកា ភ្ញៀវទេសចររាប់ពាន់នាក់មកចូលរួមលើកទឹកចិត្តកីឡាករទូក-ង នៅទន្លេឡុងប៊ិញ ចំណុះសង្កាត់៤ និងសង្កាត់៥ ក្រុងត្រាវិញ។ ម៉ោង១៩ ថ្ងៃ២២ ខែវិច្ឆិកា នៅមណ្ឌលវប្បធម៌-ទេសចរណ៍ស្រះគូ បានប្រព្រឹត្តឡើងពិធីបិទសប្តាហ៍វប្បធម៌ ត្រូវបានរៀបចំឡើង ដោយមានឈុតសម្ដែងសិល្បៈពិសេសៗ ក្នុងនោះ មានពិធីសម្តែងបង្ហាញពិធីថ្វាយព្រះច័ន្ទ អកអំបុកប្រកបដោយលក្ខណៈពិសេស របស់ជនរួមជាតិខ្មែរ ពិធីបុណ្យជាលក្ខណៈដោះដូរម្ហូបអាហារយ៉ាងពិតប្រាកដរវាងខឿនវប្បធម៌ទាំងបីគឺ កិញ-ខ្មែរ-ចិន នាំមកនូវបទពិសោធន៍គួរឲ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ ។
តំណាងកាត់ខ្សែបូ បង្ហាញខ្លួនភូមិវប្បធម៌ទេសចរណ៍ខេត្តត្រាវិញ។
រូបថត៖ សឺនម៉ាល័យ
ប្រព្រឹត្តឡើងក្នុងពីរថ្ងៃ គឺថ្ងៃ២១និងថ្ងៃ២២ ខែវិច្ឆិកា រង្វាន់ប្រណាំងទូក-ង ប្រពៃណីរបស់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង-សកម្មភាពសំខាន់ក្នុងសប្តាហ៍ពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង របស់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង ឆ្នាំ២០១៨។ ឆ្នាំនេះ ចូលរួមប្រណាំង មានក្រុមទូក-ងនារីចំនួន១០ក្រុម និងទូក-ងបុរសចំនួន៤១ក្រុម នៅក្នុងនិងក្រៅខេត្ដដូច៖ (វិញឡុង ហូវយ៉ាង បាកលីវ កាម៉ាវ) ។ ក្រុមទូក-ងបុរស ប្រណាំងក្នុងចម្ងាយ១.២០០ម៉ែត្រ និង១.០០០ម៉ែត្រ សម្រាប់ទូក-ងនារី។ បញ្ចប់វគ្គប្រណាំងគណៈចាត់តាំងបានជូនរង្វាន់លេខ១ ចំនួន១០០លានដុងនិងបណ្ណសរសើរនៃគណៈកម្មាធិការប្រជាជនខេត្ត ។ រង្វាន់លេខ២ ចំនួន៨០លានដុង រង្វាន់លេខ៣ ចំនួន៦០លានដុង និងរង្វាន់លេខ៤ គឺ៥០លានដុង ។ ក្រៅពីនេះ គណៈចាត់តាំងនៅទាំងជូនរង្វាន់ដល់ក្រុមដែលឈ្នះរង្វង់ជម្រុះ និងរង្វង់ពូល ។ នៅខេត្តសុកត្រាំង ក៏មានសកម្មភាពជាច្រើនអំណរពិធីបុណ្យអកអំបុក មានដូច៖ ពិធីប្រឡងលយប្រទីប ប្រព្រឹត្តឡើងនៅយប់ថ្ងៃ២១ ខែវិច្ឆិកា នៅដងទន្លេ Maspero ។ សម្តែងបង្ហាញ់ពិធីបុណ្យថ្វាយព្រះច័ន្ទ ។ នៅពេលនេះដែរ នៅទីលានបាច់ដាំង ក្រុងសុកត្រាំង ក៏បានរៀបចំសកម្មភាពជាច្រើន ដូចជា ៖ ពិធីប្រឡងភ្លេងពិណពេទ្យ និងរបាំប្រជាប្រិយខ្មែរខេត្តសុកត្រាំង លើកទី១ ឆ្នាំ២០១៨ ។ ពិធីតាំងពិព័រណ៍រូបគំនូវផ្សព្វផ្សាយអំពី “កសាង និងអភិវឌ្ឍបរិស្ថានវប្បធម៌ កីឡា និងទេសចរណ៍” ។
ពិធីប្រឡងភ្លេងពិណពេទ្យ និងរបាំប្រជាប្រិយខ្មែរខេត្តសុកត្រាំង
លើកទី១ ក្នុងឆ្នាំ២០១៨ ។ រូបថត: លីធាន
ចាប់ពីថ្ងៃ២០ដល់ថ្ងៃ២២ ខែវិច្ឆិកា នៅមណ្ឌលវប្បធ៌មកីឡាខ័ណ្ឌអូរម៉ូង បានប្រព្រឹត្តឡើងពិធីបុណ្យវប្បធម៍និងទេសចរណ៍ខ័ណ្ឌអូរម៉ូង-មហាសាមគ្គីបណ្តាជនជាតិ ក្រុង កឹងធើ លើកទី២ ឆ្នាំ២០១៨ ។ ពិធីបុណ្យ មានសកម្មភាពចំនួន១៨ សម្បូរបែបលើ វិស័យវប្បធម៌ សិល្បៈ ទេសចរណ៍ និងកីឡា ។ ចំណុចថ្មីនៃពិធីបុណ្យឆ្នាំនេះ គឺមានសមោរសចម្រៀងចាប៉ីប្រជាប្រិយខ័ណ្ឌអូរម៉ូង ប្រមូលផ្តុំបានជាច្រើនក្រុម (ក្រុមនីមួយៗ មានសមាជិក ២៥នាក់) រួមចំណែកធ្វើឲ្យសម្បូរបែបនូវសកម្មភាពទាំងឡាយ ដូចជា ពិធីបើកវគ្គ កម្មវិធីសិល្បៈចម្រុះ និងបង្ហាញម៉ូតសម្លៀកបំពាក់បណ្តាជនជាតិ ពិធីតុបតែងលំអផ្កានិងផ្លែឈើ ពិធីប្រឡងតុបតែងតូបម្ហូបអាហារ កិញ-ខ្មែរ-ចិន សមោរស ចម្រៀងប្រជាប្រិយខ័ណ្ឌអូរម៉ូង និងរង្វាន់ប្រកួតកីឡាផ្សេងៗ។
ភ្ញៀវទស្សនាការតុបតែងលំអផ្កា និងផ្លែឈើនៅពិធីសមោរសវប្បធម៌កីឡានិងទេសចរណ៍ខ័ណ្ឌអូរម៉ូង -
មហាសាមគ្គីបណ្តាជនជាតិក្រុងកឹងធើ លើកទី២ ឆ្នាំ២០១៨។ រូបថត: ទីទុយ
ឋិតនៅក្នុងចង្កោមសកម្មភាពអំណរពិធីបុណ្យអកអំបុក ចាប់ពីថ្ងៃ១៦ដល់ថ្ងៃ២២ ខែ វិច្ឆិកា នៅខេត្តត្រាវិញ សុកត្រាំង ថែមទាំងមានផ្សារណាត់តាំងពិព័រណ៍ ជម្រុញពាណិជ្ជកម្ម ទេសចរណ៍ ទាក់ទាញអង្គភាព អាជីវកម្មជាច្រើនក្នុងប្រទេសចូលរួមតាំងបង្ហាញឧទ្ទេសនាម ជម្រុញពាណិជ្ជកម្ម និងដាក់លក់ផលិតផល ៕
ក្រុមអ្នកយកពត៌មាន