មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

20/11/2018 - 16:26

ទឹក​ចិត្ត​សិប្ប​ករ​វ័យ​ក្មេង

វត្ត​ស្រ​ឡូង ឃុំ​ដាយ​តឹម​ ស្រុក​ម៉ី​ស្វៀន​ ខេត្ត​សុក​ត្រាំង គឺ​ជា​កន្លែង​ទេស​ចរណ៍​បែប​ជំ​នឿ​ សាស​នា ដ៏​ល្បី​ឈ្មោះ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្ស​នា​កម្សាន្ត​យ៉ាង​ច្រើន​។ មិន​តែ​ប៉ុណ្ណោះ នៅ​ទី​នេះ​ថែម​ទាំង​ទាក់​ទាញ​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​ដែល​គង់​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ និ​មន្ត​មក​រៀន​ផ្នែក​ពុទ្ធិក​សិក្សា​ផង រៀន​មុខ​របរ​ចម្លាក់​ផង​។ គ្រូ​បង្រៀន​របរ​ចម្លាក់​ឈើ​ដល់​ព្រះ​សង្ឃ​ នោះ​គឺសិប្ប​ករ​វ័យ​ក្មេង​ អា​យុ​២៧​ឆ្នាំ​ ឈ្មោះ​ត្រេវ​មិញ​តៀន​។

សិប្ប​ករ​ត្រេវ​មិញ​តៀន​ ឆ្លាក់​ក្បាល​ទូក​-ង​បាន​សម្រេច​ជា​ស្ថា​ពរ​។

ជា​រៀង​រាល់​ថ្ងៃ ក្រោយ​ពី​ម៉ោង​ទ្រង់​បិណ្ឌ​បាត្រ​ ព្រះ​សង្ឃ​ក្នុង​វត្ត​ស្រ​​ឡូង​ តែង​ចូល​រៀន​ថ្នាក់​ពុទ្ធិ​ក​សិក្សា​។ អង្គ​ណា​ដែល​គ្មាន​ម៉ោង​រៀន​ក៏​និ​មន្ត​ទៅ​កន្លែង​ត្រេវ​មិញ​តៀន រៀន​ចម្លាក់​ក្បូរ​ច្បាច់​រចនា​ឬ​ក៏​រូប​សត្វ​ផ្សេង​ៗ​ដែល​ច្នៃ​ពី​គល់​ឈើ​។ ព្រះ​គុណ​ម្ចាស់​ ម៉ាយ​ហ្វាង​ថាញ់ កំ​ពុង​រៀន​របរ​ចម្លាក់​ មាន​ថេរ​ដី​កា​៖ “សិប្ប​ករ​ ត្រេវ​មិញ​តៀន ឆ្លាក់​រូប​សត្វ​តំ​ណាង​ឆ្នាំ​ទាំ​ង​១២​ល្អ​ស្អាត​ណាស់​ អា​ត្មា​ភាព​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​​។ ផ្តើម​ពី​គល់​​ឈើ​ស្ងួត​មួយ​គល់​សោះ​ ប៉ុន្តែ​ឆ្លាក់​រួច​ស្រេច​ក្លាយ​ជា​ផលិត​ល្អ​ប្រ​ណីត​ មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​។ល។ សិប្ប​ករ​មិញ​តៀន​តែង​បង្ហាត់​បង្ហាញ​អស់​ពី​ចិត្ត​ តាំង​ពី​របៀប​ពិ​និត្យ​គល់​ឈើ​ ឆ្លាក់​ទម្លុះ​និង​វិ​ធី​កាន់​ឧប​ករណ៍​ដើម្បី​ឆ្លាក់​ជា​ដើម​។ ការ​ឆ្លាក់​រូប​សត្វ​លើ​គល់​ឈើ​ពី​បាក​បន្តិច​មែន​ ប៉ុន្តែ​ពេល​យើង​ផ្តោត​អា​រម្មណ៍​និង​មាន​ទេព​កោ​សល្យ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ចំ​ណុច​ដាប់​នី​មួយ​ៗ​ការ​រៀន​ក៏​ឆាប់​ចេះ​ដែរ​។ អា​ត្មា​ភាព​រៀន​បាន​ជាង​មួយ​ឆ្នាំ​មកហើយ អាច​នឹង​ឆ្លាក់​បាន​ផ​លិត​ផល​ដោយ​ខ្លួន​​ឯង​​ តាម​អ្វី​ដែល​អា​ត្មា​ពេញ​ចិត្ត​”មិន​ខុស​ពី​ព្រះ​គុណ​ម្ចាស់​ហ្វាង​ថាញ់​ទេ សិប្ប​ករ​ត្រេវ​​មិញ​តៀន​ ក៏​ជា​សិស្ស​ដែល​បាន​រៀន​មុខ​របរ​ចម្លាក់​ដោយ​ឥត​គិត​ថ្លៃ​នៅ​ក្នុង​វត្ត​ស្រ​ឡូង​ផង​ដែរ​។ កាល​ពី​ឆ្នាំ​២០០៨ ខណៈ​ពេល​ចូល​ទៅ​វត្ត​ស្រ​ឡូង​ទស្ស​នា​កម្សាន្ត​ មិញ​ត្រៀន​ បាន​ឃើញ​សិប្ប​ករ​ឆ្លាក់​រូប​សត្វ​តំ​ណាង​ឆ្នាំ​ទាំង​១២​លើ​គល់​ឈើ​ស្ងួត​មួយ​យ៉ាង​ស្អាត​ ហើយ​ខ្លួន​ពេញ​ចិត្ត​។ អា​ស្រ័យ​ហេតុ​នោះ គាត់​បាន​សុំ​ព្រះ​ចៅ​អធិ​ការ​ស្នាក់​នៅ​ក្នុង​វត្ត​ស្រ​ឡូង​ដើម្បី​រៀន​របរ​ចម្លាក់​តាំង​ពី​នោះ​ម​ក​។ ដោយ​ចំ​ណង់​ចំ​ណូល​ចិត្ត​និង​មាន​ទេព​កោ​សល្យ​​ស្រាប់ ម៉្លោះ​ហើយ​ រៀន​បាន​រយៈ​ពេល​ជិត​មួយ​ខែ​ គាត់​ក៏​ឆ្លាក់​បាន​ផ​លិត​ផល​ដំ​បូង​។ ផ្តើម​ពី​នោះ​ គាត់​ត្រូវ​បាន​គ្រូ​ទ​ទួល​បង្រៀន​ចម្លាក់​ដោយ​ឥត​គិត​ថ្លៃ រួច​ផ្តល់​បៀ​វត្ស​៣,៥​លាន​​ដុង​/ខែ​ទៀត​ផង​។ បង​ត្រេវ​មិញ​តៀន​ ឲ្យ​ដឹង​៖ “គ្រូ​ដែល​បង្ហាត់​បង្រៀន​រូប​ខ្ញុំ​នោះ​ក៏​ដោយ​សារ​ព្រះ​ចៅ​អធិ​ការ​វត្ត​អញ្ជើញ​គាត់​មក​ឆ្លាក់​រូប​សត្វ​តំ​ណាង​ឆ្នាំ​ទាំង​១២​ដែល​ច្នៃ​ពី​គល់​ឈើ​ដែរ​។ ខណៈ​ពេល​គ្រូ​ចម្លាក់​គាត់​ឆ្លាក់​រួច​រាល់ គាត់​ក៏​ត្រ​ឡប់​ទៅ​វិញ​។ ចំ​ណែក​ខ្ញុំស្នាក់​​នៅ​វត្ត​ជា​បន្ត​ ដើម្បី​ឆ្លាក់​ផ​លិត​ផល​ទៅ​តាម​តម្រូវ​ការ​របស់​ព្រះ​ចៅ​អ​ធិ​ការ​និង​អ​តិ​ថិ
ជន​កុម្មង់​”​។

អស់​រយៈ​កាល​ជាង​១០​ឆ្នាំ​ធ្វើ​ជាង​ចម្លាក់​នៅ​ក្នុង​វត្ត សិប្ប​ករ​មិញ​តៀន​ ឆ្លាក់​បាន​ផ​លិត​ផល​ល្អ​ៗ​ចំ​នួន​រាប់​រយ ហើយ​ត្រូវ​បាន​មនុស្សម្នា​គ្រប់​ទិស​ទី​ដឹង​ស្គាល់​។ មិន​ត្រឹម​តែ​ឆ្លាក់​បាន​​រូប​សត្វ​ច្នៃ​ពី​គល់​ឈើ​ប៉ុណ្ណោះ​ទេ គាត់​នៅ​​ទាំង​ស្វែង​យល់​ពី​ក្បូរ​ក្បាច់​រចនា​ខ្មែរ​ក្នុង​សៀវ​ភៅ តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណែត​ និង​តាម​វត្ត​អា​រាម​ផ្សេង​ៗ ដើម្បី​ច្នៃ​ទៅ​ជា​ផ​លិត​ផល​សម្បូរ​បែប សម្រាប់​ទាក់​ទាញ​អ​តិ​ថិ​ជន​។ ពិ​សេស​គឺ​ផ​លិត​ផល​ដែល​គាត់​ដាប់​ឆ្លាក់​ភាគ​ច្រើន​គឺ​ល្អ​ស្អាត​ ប្រើ​បាន​យូរ ហេតុនោះ សិប្ប​ករ​មិញ​តៀន ត្រូវ​បាន​ម្ចាស់​គ្រឹះ​ស្ថាន​ជំ​នាញ​ខាង​ផ​លិត​គ្រឿង​ឈើ​ ចាប់​ពី​ខេត្ត​ដុង​ថាប​ តី​និញ​ ក្រុង​ហូ​ជី​មិញ​។ល។ អញ្ជើញ​គាត់​ទៅ​ឆ្លាក់​ដោយ​ផ្តល់​ប្រាក់​បៀ​វត្ស​២០​លាន​ដុង​/ខែ​។ ទោះ​ជា​ដូច្នោះ តែ​សិប្ប​ករ​មិញ​តៀន បាន​ប​ដិ​សេធន៍​និង​អះ​អាង​៖ “រូប​ខ្ញុំ​ជា​កូន​អ្នក​ក្រី​ក្រ បាន​ព្រះ​ចៅ​អធិ​ការ​វត្ត​ស្រ​ឡូង​ បង្ក​លក្ខណ​សម្បត្តិ​ឲ្យ​រៀន​របរ​ចម្លាក់​ដើម្បី​ចិញ្ចឹម​ជី​វិត​ខ្លួន​ឯង ម្ល៉ោះ​ហើយ ខ្ញុំ​ត្រេក​អរ​ណាស់​។ ម្យ៉ាង​ទៀត នៅ​វត្ត​ខ្ញុំ​មាន​ឈើ​ឆ្លាក់​មិន​ដាច់​ ហេីយ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ផង បាន​បង្រៀន​របរ​ចម្លាក់​ដល់​ព្រះ​សង្ឃ​ក្នុង​វត្ត​ផង​។ មក​ទល់​ពេល​នេះ ខ្ញុំ​បាន​បង្រៀន​របរ​ចម្លាក់​ដល់​ព្រះ​សង្ឃ​ជាង​២០​អង្គ អាច​ឆ្លាក់​បាន​ស្ទាត់​ជំ​នាញ​។ ធ្វើ​ការ​នៅ​ខាង​ក្រៅ​បាន​ប្រាក់​បៀ​វត្ស​ខ្ពស់​មែន​ តែ​ខ្ញុំ​មិន​ព្រម​ទៅ​ព្រោះ​ខ្ញុំ​មាន​បំ​ណង​បង្រៀន​​របរ​ចម្លាក់​នេះ​ដល់​ព្រះ​សង្ឃ​ដោយ​ឥត​គិត​ថ្លៃ ព្រម​ទាំង​ចង់​រក្សា​របរ​ចម្លាក់​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​នៅ​នឹង​វត្ត​ស្រ​ឡូង​នេះ​តែ​ម្តង​”៕​

 

                         លី​ធាន​-លី​សៀ

ចែករំលែកអត្ថបទ