ច្រើនឆ្នាំកន្លង អាស្រ័យកម្មវិធី១៣៥របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល បានវិនិយោគ ទើបជីវភាពជនរួមជាតិខ្មែរនៅខេត្តហូវយ៉ាង ពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានលើកស្ទួយ; តំបន់ជនបទដែលមានជនរួមជាតិខ្មែររស់នៅមានការរីកចម្រើនគ្រប់វិស័យ។
ដងផ្លូវជនបទនៅភូមិ៦ បានកសាងដោយប្រភពទុនកម្មវិធី១៣៥។
អនុវត្តកម្មវិធី១៣៥ ដំណាក់កាល២០១៦-២០២០ ខេត្តហូវយ៉ាង មានឃុំ៤ និងភូមិលំបាកពិសេសចំនួន៤៩បានទទួលផលកម្មវិធី១៣៥។ ព្រមជាមួយនោះ ខេត្តបានមជ្ឈិមវិនិយោគទុនជាង៣១,៦៦ពាន់លានដុង សម្រាប់បណ្តុះបណ្តាលកម្មាភិបាល សហគមន៍ចំណុះកម្មវិធី១៣៥; ឧបត្ថម្ភអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ; អភិវឌ្ឍផលិត កម្មនិងពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រ។ មកទល់សព្វថ្ងៃ ខេត្តហូវយ៉ាងកសាងសំណង់ ផ្សេងៗបាន៣១សំណង់ ក្នុងនោះ មានសំណង់គមនាគមន៍ជនបទចំនួន២០ សំណង់វប្បធម៌ចំនួន១១; កសាងទម្រង់អភិវឌ្ឍផលិតកម្មចំនួន៥២ បើកថ្នាក់ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសដល់កសិករចំនួន៤ថ្នាក់ និងបើកបាន៤ថ្នាក់ហ្វឹកហាត់ជូនកម្មាភិបាល អ្នកមានប្រជាប្រិយភាពចំនួន២៤០នាក់។ លោកង្វៀនហ្វាងទ្រីវ ប្រធានគណៈជនជាតិខេត្ត ហូវយ៉ាង ឲ្យដឹង៖ “ អនុវត្តកម្មវិធី១៣៥ មកទល់សព្វថ្ងៃ នៅតាមឃុំ ភូមិដែលមានជនរួមជាតិភាគតិចរស់នៅកុះករ សុទ្ធសឹងមានផ្លូវគមនាគមន៍ជនបទ អាគារវប្បធម៌ សាលា រៀន ដំណាក់សុខាភិបាល ទឹកស្អាត អគ្គិសនី ប្រើប្រាស់។ល។ ជាពិសេស គ្រួសារជនជាតិភាគតិចក្រីក្រ បានបង្ខិតជិតនឹងប្រភពទុន ដើម្បីអភិវឌ្ឍផលិតកម្ម ម្ល៉ោះហើយ ជីវភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានរីកចម្រើន”។
ក្រោយរយៈពេលបានទទួលផលពីកម្មវិធី១៣៥ ភូមិ៦ ឃុំវីតឹន ក្រុងវីថាញ់ មានភាព ផ្លាស់ថ្មីយ៉ាងច្រើន។ មោទនភាពអំពីភាពផ្លាសថ្មីរបស់ភូមិស្រុក លោកថាច់ខែម ឲ្យដឹង៖ “ពីមុន ចាប់ពីឃុំចុះទៅដល់ភូមិ៦ ត្រូវទៅដើរឬជិះទូក ចំណែកផ្ទះភាគច្រើនគឺប្រក់ ស្លឹក។ មកទល់ឥឡូវ មានផ្លូវបេតុង ម៉ូតូ បើកបរដល់ផ្ទះ; មានសាលាមត្តេយ្យ សាលា បឋមសិក្សានៅក្នុងភូមិ កូនចៅបានទៅរៀនគ្រប់គ្នា; មានអគ្គិសនី ទឹកស្អាតតភ្ជាប់ដល់ផ្ទះជូនមាមីងប្រើប្រាស់។ ចំណែកគ្រួសារក្រីក្របានឧបត្ថម្ភដើមទុន ពូជដំណាំ សត្វ ចិញ្ចឹម បានណែនាំបច្ចេកទេសដាំដុះចិញ្ចឹមសត្វ។ល។ ម្ល៉ោះហើយ នរណាក៏ប្រឹងប្រែង បង្កបង្កើនផល; កូនចៅជនរួមជាតិខ្មែរគ្រប់អាយុពលកម្មបានចូលធ្វើការក្នុងក្រុមហ៊ុន រកបានប្រាក់ចំណូលលំនឹង ម្ល៉ោះហើយជីវភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធូរធារ។ សព្វថ្ងៃ កាលបើចុះមកដល់ភូមិ៦ មើលទៅទីណាក៏ឃើញផ្ទះឥដ្ឋដែរ”។ ភូមិ៦គឺភូមិតែមួយគាត់របស់ក្រុងវីថាញ់ មានជនរួមជាតិខ្មែររស់នៅជាង៧០% ហេតុនោះបានវិនិយោគ ពីគោលនយោបាយជាច្រើន។ លោកត្រឹងថាញ់ប៊ិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវីតឹន ឲ្យដឹង៖ “ច្រើនឆ្នាំមកអាយ ឃុំវីតឹន បានប្រមូលផ្តុំរាល់ប្រភពទុននៃកម្មវិធី គម្រោង ជាពិសេសគឺកម្មវិធី១៣៥ ដើម្បីវិនិយោគជូនគ្រួសារខ្មែរអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ព្រមជាមួយនឹងការខ្នះខ្នែងគិតគូរ ត្រួតពិនិត្យយ៉ាងហ្មត់ចត់របស់ភូមិភាគ និងការប្រឹងប្រែងឈានឡើងរបស់មាមីង ម្ល៉ោះហើយប្រភពទុនភាគច្រើនបានវិនិយោគចំមុខសញ្ញា ការប្រើប្រាស់ទុនចំគោលដៅ ហើយពង្រីកបានប្រសិទ្ធភាពខ្ពស់។ ផ្តើមពីនោះ ជីវភាពរបស់មាមីងបានលើកស្ទួយ អត្រាគ្រួសារក្រីក្រចាប់ពី៤០%ក្នុងឆ្នាំ២០០៨ សព្វថ្ងៃនៅក្រោម៨%”។
តាមការវាយតម្លៃរបស់លោកង្វៀនហ្វាងទ្រីវ ប្រធានគណៈជនជាតិខេត្តហូវយ៉ាង៖ កម្មវិធី១៣៥ គឺវិនិយោគអភិវឌ្ឍគ្រប់ជ្រុងជ្រោយ សមស្របនឹងទឹកចិត្តប្រជាជនម្ល៉ោះហើយនៅពេលអនុវត្តឃើញថាពង្រីកបានប្រសិទ្ធភាពខ្ពស់។ ឆ្នាំ២០១៩ ខេត្តត្រូវបានផ្គត់ផ្គង់ថវិកាជាង២៣,៨ពាន់លានដុង សម្រាប់បន្តការវិនិយោគកសាងថែរក្សាជួសជុលហេដ្ឋា មូលដ្ឋាន; បណ្តុះបណ្តាលកម្មាភិបាល សហគមន៍; ឧបត្ថម្ភអភិវឌ្ឍផលិតកម្មនិងពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រ។ រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិខ្មែរនៅឃុំ ភូមិលំបាកពិសេសរបស់ខេត្ត៕
លីធាន - ធី