ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/10/2018 - 16:05

សុក​ត្រាំង

លើក​សរ​សើរ​កម្មា​ភិ​បាល​ស​មា​គម​យុ​វ​ជន​ជន​ជាតិ​ភាគ​តិច សាស​និក​ជន​គំ​រូ​ចំ​នួន​២៩​រូប

  ថ្ងៃ​ទី​១៣ ខែ​តុ​លា ឆ្នាំ​២០១៨ នៅ​ស្រុក​ថាញ់​ទ្រី សមា​គម​សហ​ព័ន្ធ​យុវ​ជន​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​ពិ​ធី​រំ​លឹក​ អនុ​ស្សាវ​រីយ៍​៦២​ឆ្នាំ ទិ​វា​ប្រ​វេ​ណី​សមា​គម​សហ​ព័ន្ធ​យុវ​ជន​វៀត​ណាម​ (១៥​/១០​/១៩៥៦​-១៥​/១០​/២០១៨​) និង​លើក​សរ​សើរ​កម្មា​ភិ​បាល​ស​មា​គម​ យុវ​ជន​ជន​ជាតិ​ភាគ​តិច​ សា​ស​និក​ជន​គំ​រូ​ចំ​នួន​២៩រូប​ឆ្នាំ​២០១៨​។

  ទិដ្ឋ​ភាព​អ្នក​តំ​ណាង​ចូល​រួម​ក្នុង​ពិ​ធី​រំ​លឹក​អនុ​ស្សាវ​រីយ៍​៦២​ឆ្នាំ​ ទិ​វា​ប្រ​វេ​ណី​ស​មា​គម​សហ​ព័ន្ធ​យុ​វ​ជន​វៀត​ណាម​។

រយៈ​កាល​៦២​ឆ្នាំ​កន្លង ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​កុម្មុយ​និស្ត​វៀត​ណាម យុវ​ជន​នៅ​ខេត្ត​សុក​ត្រាំង​ គ្រប់​ស​ម័យ​កាល​ តែង​បរិ​ច្ចាគ​ទាំង​កម្លាំង​កាយ​និង​កម្លាំង​បញ្ញា​ដើម្បី​មាតុ​ភូមិ ពង្រីក​សមត្ថ​ភាព​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ បំ​ផុស​ស្មារ​តី​ឈាន​មុខ​ស្ម័គ្រ​ចិត្ត​នៅ​រាល់​ស​មរ​ភូមិ​ ដើម្បី​សុ​ខុ​មាល​ភាព​សង្គម​ ជីវ​ភាព​សហ​គមន៍​។ លេច​ធ្លោ​បំ​ផុត​គឺ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​​ភាព​នៅ​រាល់​ការ​ចលនា ​ដូច​៖ “យុវ​ជន​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ ខ្នះ​ខ្នែង​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ​” “យុវ​ជន​ស្ម័គ្រ​ចិត្ត​ដើម្បី​​ជីវ​ភាព​សហ​គមន៍​”  “យុវ​ជន​ដើម្បី​ជីវ​ភាព​​សុខ​សាន្ត​ ដើម្បី​អធិប​តេយ្យ​មាតុ​ភូមិ​ “…។

ស្រប​ឱ​កាស​នេះ​ដែរ សមា​គម​សហ​ព័ន្ធ​ យុវ​ជន​ខេត្ត​សុក​ត្រាំង បាន​ជូន​ប័ណ្ណ​សរ​សើរ ដល់​កម្មា​ភិ​បាល​ស​មា​គម​ យុវ​ជន​ជន​ជាតិ​​ភាគ​តិច សាស​និក​ជន​ចំ​នួន​២៩​រូប​គំ​រូ​ក្នុង​ឆ្នាំ​២០១៨ ដែល​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ក្នុង​​ការ​ងារ​សមា​គម​និង​ការ​ចលនា​យុវ​ជន​៕

                                យ្វី​អាញ់​-មុ​នី

 

 

ចែករំលែកអត្ថបទ