23/10/2018 - 16:05

គប្បី​ពង្រាយ​ប្រ​ភព​កម្លាំង​ ដើម្បី​អ​នុ​វត្ត​បណ្តា​គោលន​យោ​បាយ​ជន​ជាតិ​

នោះ​គឺ​យោ​បល់​របស់​អ្នក​តំ​ណាង​ទាំង​ឡាយ​ដែល​ចូល​រួម​សិក្ខា​សា​លា​ “ ពិ​និត្យ​ឡើង​​វិញ ក​សាង​គោល​ន​យោ​បាយ​អា​ទិ​ភាព​សម្រាប់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​បណ្តុះ​បណ្តាល​បំ​ពាក់​បំ​ប៉ន់​កម្មា​ភិ​បាល​ជន​ជាតិ​ខ្មែរ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​ឡុង​”​។ សិក្ខា​សា​លា​ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​រៀប​ចំ​ឡើង​នៅ​ក្រុង​កឹង​ធើ​។

ទិដ្ឋ​ភាព​នៃ​អង្គ​សិក្ខា​សា​លា​។

តាម​នា​យក​ដ្ឋាន​គោល​ន​យោ​បាយ​នៃ​គណៈ​កម្មា​ធិ​ការ​​ជន​ជាតិ​ រយៈ​កាល​កន្លង​ រដ្ឋា​ភិ​បាល នា​យក​រដ្ឋ​មន្ត្រី​និង​ ក្រ​សួង​ ផ្នែក​ដែល​ពាក់​ព័ន្ធ​ បាន​ប្រ​កាស​ឲ្យ​ប្រើ​នូវ​ឯក​សារ​គោល​ន​យោ​បាយ​ជា​ច្រើន​សម្រាប់​អនុ​វត្ត​ក្នុង​ទូ​ទាំង​ប្រទេស និង​ផ្សព្វ​ផ្សាយ​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។​ ខ្លឹម​សារ​នៃ​គោល​ន​យោ​បាយ​ទាំង​នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​កាន់​តែ​សម្បូរ​បែប​ ទូ​លំ​ទូ​លាយ​ កម្រិត​វិ​និ​យោគ​​ជំ​នួយ​។ល។ ជូន​ជន​រួម​ជាតិ​ខ្មែរ​ បាន​កើន​ឡើង​ជា​សន្សឹម​ៗ​។ បណ្តា​ខេត្ត ក្រុង​នៅ​ណាម​បូ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រ​ស់​នៅ​កុះ​ករ​ ក៏​បាន​ប្រ​កាស​ឲ្យ​ប្រើ​នូវ​សេច​ក្តី​សម្រេច​​ផែន​ការ ​​កម្ម វិធី​គម្រោង​ការ​។ល។ ជំ​នួយ​ដល់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ ការ​ផ្សព្វ​ផ្សាយ​ អ​នុ​វត្ត​នូវ​គោល​ន​យោ​បាយ​ទាំង​នេះ បាន​រួម​ចំ​ណែក​អភិ​វឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​បាន​បង្វែរ​ចំ​គោល​ដៅ​ជា​បន្ត​ ជំ​ហាន​ដំ​បូង​ឆ្លើយ​តប​នឹង​តម្រូវ​ការ​អភិ​វឌ្ឍ​ការ​ផ​លិត​។ ផ្តើម​ពី​នោះ បាន​រួម​ចំ​ណែក​កាត់​បន្ថយ អត្រា​គ្រួ​សារ​ក្រី​ក្រ​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​បាន​ពី​៣​-៥​%​/ឆ្នាំ​។ល។​ ក៏​ប៉ុន្តែ ជីវ​ភាព​គ្រួសា​រ​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ណាម​បូ​នៅ​ជួប​ការ​លំ​បាក​យ៉ាង​ច្រើន​។ អត្រា​​គ្រួ​សារ​ក្រ គ្រួ​សារ​ជិត​ក្រ​នៅ​ខ្ពស់​ បើ​ប្រៀប​នឹង​កម្រិត​មធ្យម​ក្នុង​ទូ​ទាំង​តំ​បន់​។ អត្រា​គ្រួ​សារ​ក្រ​ឡើង​វិញ​មាន​កម្រិត​ខ្ពស់​។ ខ្លឹម​សារ​មួយ​ចំ​នួន​នៃ​គោល​ន​យោ​បាយ បំ​ផុត​គឺ​វិ​ស័យ​​អប់​រំ បណ្តុះ​បណ្តាល​ពិ​បាក​អនុ​វត្ត​និង​អសម​កាល​កម្ម​។ ការ​ជម្រើស​ បង្ក​ប្រ​ភព​ការ​ងារ​រៀប​ចំ​គម្រោង​ បណ្តុះ​បណ្តាល​គ្រប់​គ្រង​ ប្រើ​ការ​កម្មា​ភិ​បាល​ជា​ជន​ជាតិ​ខ្មែរ​នៅ​កន្លែង​មួយ​ចំ​នួន​តាម​មិន​ទាន់​តម្រូវ​ការ​ជាក់​ស្តែង​។

នៅ​ក្នុង​អង្គ​សិក្ខា​សា​លា មាន​យោ​បល់​ជា​ច្រើន​បាន​យល់​ថា រដ្ឋា​ភិ​បាល​ នា​យក​រដ្ឋ​មន្ត្រី​ គប្បី​មាន​គោល​ន​យោ​បាយ​ អា​ទិ​ភាព​ដោយ​ឡែក​ សំ​ដៅ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ជូន​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ បណ្តុះ​បណ្តាល​ បំ​ពាក់​បំ​ប៉ន់​កម្មា​ភិ​បាល​ជន​ជាតិ​ខ្មែរ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។ ពេល​ដែល​យន្ត​ការ​ គោល​ន​យោ​បាយ​បាន​ប្រ​កាស​ឲ្យ​ប្រើ​ជា​ផ្លូវ​​ការ មជ្ឈិម​គប្បី​ពង្រាយ​ប្រ​ភព​កម្លាំង​ ពិ​សេស​គឺ​ពង្រាយ​ថ​វិ​កា​សម្រាប់​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​។ ការ​ធ្វើ​ឲ្យ​សុ​ក្រឹត្យ  ប្រ​ព័ន្ធ​គោល​ន​យោ​បាយ​គប្បី​ឲ្យ​មាន​ការ​សម​ស្រប​នឹង​លក្ខណៈ​ដោយ​ឡែក​នៃ​មុខ​សញ្ញា និង​ភូមិ​ភាគ​នី​មួយ​ៗ​។ ក្នុង​នោះ គប្បី​ធា​នា​ការ​សម​ស្រប​នឹង​លក្ខណៈ​វប្ប​ធម៌​​សង្គម ចិត្ត​សាស្រ្ត សាស​នា ប្រ​ពៃ​ណី​របស់​សហ​គមន៍​ជនជាតិ​ខ្មែរ​៕                    

                                                 ថាញ់​ឡុង​-សុ​ផន

 

ចែករំលែកអត្ថបទ