នៅក្រុងកឹងធើ នាយកដ្ឋានភូមិភាគ III និងការិយាល័យសម្របសម្រួលកម្មវិធី ១៣៥ ចំណុះគណៈកម្មាធិការជនជាតិ ទើបសហការរៀបចំសិក្ខាសាលាចែករំលែកបទ ពិសោធន៍ក្នុងការអនុវត្តកម្មវិធី១៣៥ ដំណាក់កាល២០១៦-២០១៨ ដល់ខេត្តក្រុងនានា នៅតំបន់ណាមបូ។
លោកស្រីហ្វិញធីសុមាលី នាយិកានៃនាយកដ្ឋានភូមិភាគ III ថ្លែងយោបល់នៅក្នុងអង្គសិក្ខាសាលា។
តាមការិយាល័យសម្របសម្រួលកម្មវិធី១៣៥ ឲ្យដឹង៖ កម្មវិធី១៣៥ ដំណាក់កាល ២០១៦-២០១៨ ត្រូវបានទូទាំងប្រព័ន្ធនយោបាយរបស់ភូមិភាគនានាផ្សព្វផ្សាយបញ្រ្ជាបចាប់ពីថ្នាក់ខេត្តដល់មូលដ្ឋាន និងចាត់ទុកជាភារកិច្ចដ៏សំខាន់មួយក្នុងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមបំបាត់ភាព អត់ឃ្លានកាត់បន្ថយភាពក្រីក្រ នៅតាមតំបន់ ភូមិ ឃុំលំបាកខ្លាំង ពិសេសគឺតំបន់ជនរួមជាតិភាគតិច។ ស្ថាប័នបំពេញការងារជនជាតិថ្នាក់ខេត្ត ស្រុក បានម្ចាស់ការផ្តុំកម្លាំងធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនស្មើថ្នាក់ ចង្អុលការផ្សព្វផ្សាយ អនុវត្តល្អកម្មវិធី១៣៥លើភូមិសាស្រ្ត។ ប្រភពទុនកម្មវិធី១៣៥និយាយរួម ត្រូវបានបែងចែកតាមលក្ខឋាន ធានាដោយបើកចំហប្រ ជាធិបតេយ្យនិងសមភាពបង្កើនការងារត្រួត ពិនិត្យ ឃ្លាំមើល។ ទន្ទឹមនឹងនោះ គម្រោងនានាដែលបានវិនិយោគទុកឧបត្ថម្ភតាមរយៈកម្មវិធី១៣៥សុទ្ធតែចំភូមិសាស្រ្ត ចំមុខសញ្ញាធានាត្រូវតាមរបប គោលនយោបាយនិងសេចក្តីកំណត់…។
ក្នុងអង្គសិក្ខាសាលា អ្នកតំណាងចូលរួម ជាច្រើនបានស្នើដល់ក្រសួង គណៈ ផ្នែកដែលជាប់ពាក់ព័ន្ធ គប្បីគិតគូរកំណត់ច្បាស់លាស់ទុនវិនិយោគពីកម្មវិធី១៣៥ធ្វើយ៉ាងណា ឲ្យសមស្របនឹងតំបន់នីមួយៗក្នុងទូទាំងប្រទេសពិសេសគឺតំបន់វាលរាបទន្លេគឺវឡុងជាតំបន់ដីទំនាប រងផលប៉ះពាល់ធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ។ គប្បីមានយន្តការ គោលនយោបាយពិសេស លើកទឹកចិត្ត សហគ្រិនវិនិយោគិនចូលមកវិនិយោគនៅតាមភូមិភាគចំណុះកម្មវិធី១៣៥ ដើម្បីជួយភូមិភាគដោះស្រាយការងារធ្វើជាជំហានលើកកម្ពស់កម្រិតជីវភាពជូនប្រជាជន។ គណៈកម្មាធិការជនជាតិ គួរដាក់សំណើដល់ក្រសួង គណៈ ផ្នែកមជ្ឈិម ភូមិភាគ ការរៀបចំក្បាលម៉ាស៊ីនក្នុងការសកម្មភាពគប្បីយកចិត្តទុកដាក់រៀបចំកម្មាភិបាល ទទួលបន្ទុកការងារជនជាតិតាមទិសដៅ សម្រិតសម្រាំង ប៉ុន្តែធានាដំណើរការសកម្មភាពការងារជនជាតិនិយាយរួម និងចង្អុលការអនុវត្តកម្មវិធី១៣៥និយាយដោយឡែក ប្រកបដោយប្រសិទ្ធភាព…៕
ថាញ់ឡុង-មុនី