19/06/2018 - 09:29

អត្ថ​ន័យ​ផ្ទាំង​គំ​នូរ​ក្នុង​វត្ត

ខ្ញុំ​មាន​ឱ​កាស​ចូល​ទៅ​វត្ត​ពោ​ធិ​វង្ស ឃុំ​កូ​តូ ស្រុក​ទ្រី​តូង​ ខេត្ត​អាន​យ៉ាង ជា​វត្ត​មួយ​ដែល​មាន​គំ​នូរ​ល្អ​ប្រ​ណីត​។ បាន​ព្រះ​តេជ​ព្រះ​គុណ​ចៅ​យៀន​ ព្រះ​ចៅ​អធិ​ការ​វត្ត​ពោ​ធិ​វង្ស​ ណែ​នាំ​ខ្ញុំ​ទៅ​ទស្សនា​​ព្រះ​វិ​ហារ​។ នៅ​លើ​ជញ្ជាំង​ទាំង​៤​ទិស​និង​ដំ​​បូល​​​ពិ​ដាន​ព្រះ​វិ​ហារ​ ឃើញ​មាន​គំ​នូរ​រាប់​រយ​ផ្ទាំង​រំ​លេច​ដោយ​ពណ៌ឆើត​ឆាយ​គួរ​ជា​ទី​គយ​គន់​។ នោះ​គឺ​គំ​នូរ​ពុទ្ធ​ប្បវត្តិ​ ចាប់​តាំង​ពី​ព្រះ​អង្គ​ប្រ​សូត​រហូត​ដល់​បរិ​និព្វាន​។ល។ ព្រះ​តេជ​ព្រះ​គុណ​ចៅ​យៀន​ មាន​ថេរ​ដី​កា​៖​ “វត្ត​មាន​ប្រ​វត្តិ​កសាង​ជាង​៣០០​ឆ្នាំ និង​ឆ្លង​កាត់​សង្រ្គាម​បំ​ផ្លិច​បំ​ផ្លាញ​ បាន​ជា​មាន​ការ​ទ្រុឌ​ទ្រោម​យ៉ាង​ច្រើន​ ក្រោយ​មក​ទើប​វត្ត​ក៏​មាន​លក្ខណៈ​ជួស​ជុល​ឡើង​វិញ​។ កាល​ពី​មុន ដោយ​សារ​ព្រះ​វិ​ហារ​មាន​ភាព​សា​មញ្ញ​ទើប​ពុទ្ធ​បរិ​ស័ទ​បាន​ស្នើ​ឲ្យ​គូរ​គំ​នូរ​ពុទ្ធ​ប្បវត្តិ​ ដើម្បី​ជា​ការ​តុប​តែង​លម្អ​ផង និង​រំ​លឹក​ឡើង​នូវ​រឿង​រ៉ាវ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ផង​។ ហេតុ​ដូច្នោះ ទើប​ពុទ្ធ​បរិ​ស័ទ​បាន​រួម​វិ​ភាគ​ទាន​ជា​បច្ច័យ​ រួច​ហើយ​អញ្ជើញ​វិ​ចិត្រ​ករ​ប៉ិន​ប្រ​សប់​ខាង​គំ​នូរ​នៅ​ប្រ​ទេស​កម្ពុជា​មក​គូរ​។ ការ​កសាង​គំ​នូរ​ក្នុង​រយៈ​ពេល​ពី​៥​-៦ខែ​ទើប​សម្រេច​។ ចំ​ពោះ​ថ្នាំ​ពណ៌​សម្រាប់​លាប​លន​រូប​គំ​នូរ​ គឺ​​មាន​គុណ​ភាព​ល្អ​ណាស់​ ដោយ​គ្មាន​ការ​របក​ឬ​ហើរ​ពណ៌​ទៅ​តាម​ពេល​វេ​លា​ឡើយ​។ មក​ទល់​ពេល​នេះ​គឺ​១៤​ឆ្នាំ​កន្លង ប៉ុន្តែ​គំ​នូរ​នៅ​តែ​មាន​ពណ៌​ល្អ ឆើត​ដូច​ដើម​”។

ព្រះ​តេជ​ព្រះ​គុណ​ចៅ​យៀន​ កំ​ពុង​ឧទ្ទេស​នាម​ពី​ផ្ទាំង​គំ​នូរ​ក្នុង​ព្រះ​វិ​ហារ​។

ក្រៅ​ពី​នោះ នៅ​តាម​វត្ត​អា​រាម​ខ្លះ នៅ​ទាំង​មាន​គំ​នូរ​រឿង​រាម​កេរិ៍្ត​ បង្ហាញ​ឡើង​ពី​អំ​ពើ​ល្អ​តែង​ឈ្នះ​អំ​ពើ​អា​ក្រក់ ឆ្លុះ​បញ្ចាំង​ពី​អតីត​ជាតិ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​។  វត្ត​ខ្លះ​ក៏​មាន​គូរ​តួ​អង្គ​ក្នុង​រឿង​ប្រ​ជា​ប្រិយ​ ដូច​ជា៖ ពស់​នាគ​រាជ​ ទន្សាយ​ពោធិ​សត្វ រាជ​សីហ៍ ដំ​រី​។ល។  ផ្នែក​ដំ​បូល​ពិ​ដាន​នៅ​មាន​គំ​នូរ​អំ​ពី​ការ​ធ្វើ​សង្រ្គាម​រវាង​ទេវ​តា ​និង​អ​សុរ​ទេព​ប្រណម ទេព​អប្សរ​។ល។ និ​យាយ​រួម គំ​នូរ​ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​សឹង​សរ​សើរ​អំ​ពី​គុណ​បារ​មី​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ដែល​ត្រាស់​ដឹងនូវ​​អ​នុត្ត​រ​សម្មា​សម្ពោ​ធិញាណ។ គំ​នូរ​បង្ហាញ​អំ​ពី​សង្ខារ​ធម៌   ផល​បុណ្យ​ផល​បាប​​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដែល​ប្រៀប​ធៀប​ដូច​ជាអា​គារ​តាំង​ពិ​ព័រណ៍ ឬ​បណ្ណា​ល័យ ព​ហុ​ឯក​សារ​ផ្នែក​ពុទ្ធ​សាសនា​តែង​មាន​ភាព​អម​តៈលើ​ជញ្ជាំង​។ ព្រម​ជា​មួយ​នឹង​ខ្លឹម​សារ​អំ​ពី​ដំ​ណើរ​កសាង​បារ​មីព្រះ​សម្មា​សម្ពុទ្ធ​រួម​ជានឹង​បុគ្គល​ពាក់​ព័ន្ធ​ផ្សេង​ៗ​ទៀត​ គំ​នូរ​មួយ​ៗ​សុទ្ធ​​​តែ​តុប​តែង​លម្អ​ដោយ​ទិដ្ឋ​ភាព​រុក្ខ​ជាតិ​ បុប្ផា​ជាតិ​យ៉ាង​ស្រស់​បំ​ព្រង​ទៀត​ផង​ ។

របៀប​មើល​គំ​នូរ​ គឺ​មើល​រៀង​តាម​លំ​ដាប់​ជួរ ចាប់​ពី​ជញ្ជាំង​ខាង​ឆ្វេង​ឆ្ពោះ​ទៅ​ចុង​ជញ្ជាំង​ខាង​ស្តាំ។​ ដើម្បី​មើល​បាន​ចប់​ដំ​ណើរ​រឿង​ យើង​ត្រូវ​តែ​ព្យា​យាម​ដើរ​សារ​ចុះ​សារ​ឡើង​ទើប​បាន​។ មាន​គំ​នូរ​ផ្ទាំង​ទោល​តែ​ឯង​ខ្លះ ត្រូវ​បាន​គូរ​នៅ​ទី​ចន្លោះ​ឬ​ជិត​ជើង​ជញ្ជាំង​។ អត្ថ​ន័យ​ក្នុង​ផ្ទាំង​គំ​នូរ អម​ដោយ​រូប​ភាព​និង​ទិដ្ឋ​ភាព​រស់រ​វេីក​ គឺ​ជា​ការ​ដាស់​សតិ​យើង​គេ​រាល់​គ្នា​ឲ្យ​មាន​ជំ​នឿ​មុត​មាំ​ទៅ​លើ​ព្រះ​ពុទ្ធ​សាសនា​ ជៀស​វាង​ធ្វើ​អំ​ពើ​អា​ក្រក់​កសាង​តែ​អំ​ពើ​ល្អ​៕​

ខាញ់​ហឹង ​(baoangiang.com.vn)-ថាច់​សេ​រី

ចែករំលែកអត្ថបទ