នោះគឺការប្តេជ្ញាចិត្តរបស់តំណាងទាំងឡាយ ដែលបានសម្តែងឡើងក្នុងបរិយាកាសដ៏សប្បាយរីករាយនៃពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៨ អាស្រ័យគណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ រៀបចំឡើងនៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។ អញ្ជើញចូលរួម មានសមមិត្តសុើងភឿកហ្វាង អតីតៈអនុរដ្ឋមន្ត្រី- អនុប្រធានគណៈកម្មាធិការជនជាតិ តំណាងថ្នាក់ដឹកនាំនាយកដ្ឋានភូមិភាគ III - គណៈកម្មាធិការជនជាតិ; សមមិត្តផាមវុាំងហេវ-អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ក្រុង-ប្រធានក្រុមប្រឹក្សាប្រជាជនក្រុង; សមមិត្តឡេវុាំងតឹម-អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនក្រុងកឹងធើ មួយអន្លើដោយ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងកម្មាភិបាលជនរួមជាតិខ្មែរគំរូ។
សមមិត្តផាមវុាំងហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស
ក្រុង-ប្រធានក្រុមប្រឹក្សាប្រជាជនក្រុង ប្រគេនទេយ្យទានដល់ព្រះសង្ឃ។
ថ្នាក់ដឹកនាំក្រុងប្រគេននិងជូនទេយ្យទានដល់តំណាងទាំងឡាយ។
ចំណាប់អារម្មណ៍ចំពោះសមិទ្ធផល នៃការងារជនជាតិដែលទីក្រុងសម្រេចបានក្នុងឆ្នាំ កន្លង និងការកំណត់ទិសដៅក្នុងឆ្នាំ២០១៨ ក្នុងពិធីជួបជុំ តំណាងទាំងឡាយបានសម្តែងនូវសេចក្តីត្រេកអរ និងជឿជាក់លើការដឹកនាំ ចង្អុលការរបស់គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជននឹងទទួលបានជោគជ័យថ្មីបន្ថែម។ ព្រះ ឧបជ្ឈាយ៍ដាវញឺ អនុប្រធានក្រុមប្រឹក្សាអភិបាលសមាគមពុទ្ធសាសនាវៀតណាម-វិទ្យាធិការរងវិជ្ជាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ បានលើកឡើងនូវប្រសិទ្ធភាពនៃអនុវត្តគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ក្នុងឆ្នាំកន្លង បានកែលម្អជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិខ្មែរកឹងធើ ដូចជាការផ្គត់ផ្គង់ដីកសាងវិជ្ជាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ឧបត្ថម្ភគ្រួសារក្រីក្រ។ ក្រុងបានអនុវត្តការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ក្នុងនោះ មានការបង្រៀននិងរៀនអក្សរខ្មែរបង្រៀននិងរៀនធម្មវិន័យ និងស្តារឡើងវិញនូវពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរកឹងធើ។ល។ ទន្ទឹមនឹងនោះ តំណាងទាំងឡាយថែមទាំងដាក់សំណើជូនថ្នាក់ដឹកនាំក្រុង បន្តការឧបត្ថម្ភជនរួមជាតិខ្មែរតាមស្មារតីបទបញ្ជាលេខ១៩-CT/TW របស់គណៈលេខាបក្ស ស្ដីពីបង្កើនការងារនៅតំបន់ជនរួមជាតិខ្មែរក្នុងស្ថានភាពថ្មី។
ក្នុងឱកាសនេះ តំណាងទាំងឡាយបានថ្នាក់ដឹកនាំក្រុងជូនអំណោយ និងប្រសិទ្ធពរដោយបិយវាចាយ៉ាងកក់ក្ដៅ។ ថ្លែងយោបល់នៅក្នុងពិធីជួបជុំ អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ឡេវុាំងតឹម បានស្ងើចសរសើរ និងអបអរសាទរចំពោះការខិតខំរបស់ព្រះសង្ឃ កម្មាភិបាល និងជនរួមជាតិខ្មែរក្នុងការបំពេញការងារក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ អនុវត្តនូវគោលលំនាំ“ប្រតិបត្តិល្អការងារសាសនា អនុវត្តល្អការងារសង្គម” រួមចំណែកអនុវត្តជោគជ័យទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់ក្រុងនាឆ្នាំកន្លង។ ធ្វើរបាយការណ៍ជូនតំណាងទាំងឡាយអំពីផែនការនៅឆ្នាំ២០១៨ ក្នុងនោះ មានការងារជនជាតិនិងអនុវត្តគោលនយោបាយជនជាតិ ដោយការយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរបស់ជនរួមជាតិខ្មែរ ជាងទៀង; ទន្ទឹមនឹងនោះ សមមិត្តអនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជន ក្រុងអំពាវនាវព្រះសង្ឃ កម្មាភិបាល និងជនរួមជាតិខ្មែរ បន្តការពង្រីកផែនមហាសាមគ្គី ទូទាំងជនជាតិឧបត្ថម្ភជនរួមជាតិក្រីក្រ ឈានឡើងក្នុងជីវភាព។ “ដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ជនជាតិភាគតិចនិយាយរួម និងជនរួមជាតិខ្មែរនៅក្រុងកឹងធើនិយាយដោយឡែក បន្តការពង្រីកស្មារតីសាមគ្គី ច្នៃប្រតិដ្ឋ ខ្នះខ្នែងពលកម្ម ផលិតរួមចំណែកក្នុងការអភិវឌ្ឍរួមរបស់ក្រុង”-សមមិត្តឡេវុាំងតឹម សង្ឃឹមដូច្នេះ។ ជិតឈានដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០១៨ តំណាងថ្នាក់ដឹកនាំក្រុង សមមិត្ត ឡេវុាំងតឹម ប្រសិទ្ធពរដល់ព្រះសង្ឃ ជនរួមជាតិ កម្មាភិបាល យុទ្ធជន អ្នកមានប្រជាប្រិយភាព និងជនរួមជាតិខ្មែរ ឆ្នាំថ្មីជួបប្រទះ តែសេចក្តីសុខចម្រើននិងសម្រេចបានជោគជ័យក្នុងការងារនិងជីវភាព៕
ថាញ់ផុង-វិមាន