19/03/2018 - 16:35

ដាំ​ដំ​ណាំ​លើ​ដី​ស្រែ​

ក្រោយ​ពេល​ប្រ​មូល​ផល​ស្រូវ​រដូវ​ប្រាំង​រួច មា​មីង​ក​សិ​ករ​នៅ​សុក​ត្រាំង បាន​សស្រាក់​សស្រាំ​វិ​និ​យោគ​ទុន​ដាំ​ដំ​ណាំ​លើ​ដី​ស្រែ​ដើម្បី​រក​ចំ​ណូល​បន្ថែម​ក្រោយ​ពី​ប្រ​មូល​ផល​ស្រូវ​។
 

 បង​ហ្វាង​ណា នៅ​អនុ​សង្កាត់​៦ សង្កាត់​៧ ក្រុង​សុក​ត្រាំង កំ​ពុង​ស្រោច​ទឹក​ឪ​ឡឹក​។

បច្ចុប្បន្ន ឃុំ​សង្កាត់​នា​នា​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត ដូច​ជា​៖ អាង​និញ អាង​ហ៊ីប​ ភូ​តឹង​ ស្រុក​ចូវ​ថាញ់ និង​ភូ​ម៉ីទ្វឹង​ហ៊ឹង ស្រុក​ម៉ី​ទូ; សង្កាត់​៧ ក្រុង​សុក​ត្រាំង   វាល​ស្រែ​គ្រប​ដណ្ដប់​ដោយ​ពណ៌​បៃ​តង​របស់​ដំ​ណាំ​ឪ​ឡឹក​ ល្ពៅ ពោត​បា​រាំង​និង​ដំ​ណាំ​ផ្សេង​ៗ​ទៀត​។ បង​យ័ញ​ហ្វាង​ណា នៅ​អនុ​សង្កាត់​៦ សង្កាត់​៧ ក្រុង​សុក​ត្រាំង ឲ្យ​ដឹង​៖ “ខ្ញុំ​ដាំ​ដំ​ណាំ​លើ​ដី​ស្រែ​ជាង​១០​ឆ្នាំ​មក​ហើយ និង​ផ្ដល់​ប្រាក់​ចំ​ណូល​ខ្ពស់​គួរ​សម​។ ដាំ​ដំ​ណាំ មួយ​កុង​រក​ប្រាក់​ចំ​ណេញ​មធ្យម​ភាគ​ពី​១០-​១២​លាន​ដុង​ ឆ្នាំ​នេះ ខ្ញុំ​ដាំ​ឪ​ឡឹក​២​កុង ល្ពៅ​២​កុង ពោត​បា​រាំង​២​កុង​បន្ត​ទៀត​។ បច្ចុ​ប្បន្ន ដំ​ណាំ​របស់​ខ្ញុំ​កំ​ពុង​លូត​លាស់បាន​ជាង​៣០ ថ្ងៃ​ហើយ​។ ខ្ញុំ​ឃើញ​ដាំ​ដំ​ណាំ​លើ​ដី​ស្រែ​ងាយ​ស្រួល​ណាស់ ចំ​ណាយ​ដើម​ទុន​តិច​។ ក្រោយ ពី​ប្រ​មូល​ផល​ស្រូវ​រួច​ស្រេច ចាប់​ផ្ដើម​ជី​ក​រណ្ដៅ​ដាក់​គ្រាប់ ហើយ​គ្រាន់​តែ​ចំ​ណាយ កម្លាំង​ស្រោច​ទឹក​និង​ថែ​ទាំ​ហ្មត់​ចត់​គឺ​ដំ​ណាំ​នឹង​ផ្ដល់​ផល​។ បច្ចុ​ប្បន្ន អា​កាស​ធាតុ​អំ​ណោយ​ផល​ បន្ថយ​ការ​ប្រើ​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ ម៉្លោះ​ហើយ​ទុន​វិ​និ​យោគ​ក៏​តិច​ដែរ​”។

បង​ថាច់​រ៉ៀង ប្រ​ធាន​ស​មា​គម​ក​សិ​ករ សង្កាត់​៧ ក្រុង​សុក​ត្រាំង​ ឲ្យ​ដឹង​៖ បច្ចុ​ប្បន្ន ទូ​ទាំង​សង្កាត់​មាន​ផ្ទៃ​ដី​ដាំ​ដំ​ណាំ​លើ​ដី​ស្រែ​ប្រ​ហែល​១៥​ហិ​ក​តា។​ នេះ​ជា​ទម្រង់​រូប​ភាព​មួយ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់និង​លំ​នឹង​។ ប្រ​សិន​អំ​ណោយ​ផល និង​លក់​ដោយ​តម្លៃ​ខ្ពស់​ អាច​រក​ប្រាក់​ចំ​ណេញ​ជាង​១០​លាន​ដុង​/កុង ខ្ពស់​ជាង​បើ​ប្រៀប​នឹង​ផលិត​ស្រូវ​ រដូវ​ដើម​ឆ្នាំ​។ នេះ​ជា​ទម្រង់​រូប​ភាព​ងាយ​ផ​លិត ទុន​វិ​និ​យោគ​តិច​និង​រយៈ​ពេល​ដំ​ណាំ​ លូត​លាស់​ឆាប់ ម៉្លោះ​ហើយ​សម​ស្រប​ក្នុង​ការ​ផលិត​នា​រដូវ​ប្រាំង​។ ទម្រង់​រូប​ភាព​ដាំ​ដំ​ណាំ​លើ​ដី​ស្រែ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នេះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​គ្រួ​សារ​ខ្មែរ ជា​ច្រើន​ បង្វែរ​ពី​ផលិត​ស្រូវ​រដូវ​ប្រាំង​មក​ដាំ​ដំ​ណាំ​វិញ​។ បង​ឡឹម​អង អនុ​សង្កាត់​៦ សង្កាត់​៧​ ក្រុង​សុក​ត្រាំង រៀប​រាប់​៖ “ប៉ុន្មាន​ឆ្នាំមុន ក្រោយ​ពី​ប្រ​មូល​ផល​ស្រូវ​រដូវ​ប្រាំង​ ខ្ញុំ​ចោល​ដី​ទំ​នេរ រង់​ចាំ​ដល់​រដូវ​ធ្លាក់​ទឹក​ភ្លៀង​ទើប​ចាប់​ផ្ដើម​ធ្វើ​។ ឆ្នាំ​កន្លង​ហើយ ខ្ញុំ​ដាំ​សាក​ល្បង​ឪ​ឡឹក​២​កុង ចំ​ណេញ​ជិត​១០​លាន​ដុង​/កុង​។ ឆ្នាំ​នេះ ខ្ញុំ​ដាំឪ​​​ឡឹក​២​កុង ល្ពៅ​២​កុង​ ត្រ​សក់​២​កុង​លើ​ដី​ស្រែ​បន្ត​ទៀត ហើយ​បច្ចុប្បន្ន​ដំ​ណាំ​កំ​ពុង​លូត​លាស់​ល្អ មុខ​ជា​អំ​ណោយ​ផល​ជាក់​ជា​មិន​ខាន​”។

ទម្រង់​រូប​ភាព​ដាំ​ដំ​ណាំ​លើ​ដី​ស្រែ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​សុក​ត្រាំង បាន​រួម​ចំ​ណែក បង្កើត​ការ​ងារ​ធ្វើ​ជូន​មា​មីង​កសិ​ករ ​ក្រោយ​ពេល​ទំ​នេរ​ពី​ការ​ងារ​ស្រែ​៕

                                 ត្រឿង​ផល​-ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ថាច់​រ៉ៀង