ទោះបីជាកងកម្លាំងចូលរួមផ្ទាល់ឬមិនចូលរួមផ្ទាល់ក្នុងការតស៊ូ បង្ការបង្រ្កាបឧក្រិដ្ឋកម្មក៏ពិតមែន ប៉ុន្តែកម្មាភិបាលយុទ្ធជននគរបាលក្រុងកឹងធើ តែងមានចំណុចរួមនោះ គឺតាំងចិត្តប្តេជ្ញាវាយលុកឧក្រិដ្ឋកម្ម។ ក្នុងការដែលប្រឈមមុខឬប្រកិតចាប់ឧក្រិដ្ឋជនម្តងៗ ថ្វីបើពោរពេញដោយភាពលំបាក គ្រោះថ្នាក់ក្តី ប៉ុន្តែពួកគាត់មិនដែលរន្ធត់ញាប់ញ័រ។
លោកឡេវុាំងតឹម អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនក្រុងជូនបណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនក្រុងដល់សមូហភាព បុគ្គលមានស្នាដៃឆ្នើមក្នុងការបំពេញការងារ។
មកទល់សព្វថ្ងៃ ពេលរំលឹកដល់រឿងឡោមព័ទ្ធចាប់មុខសញ្ញាសេពគ្រឿងញៀន ប្លន់រថយន្តក្រុងនាចុងខែកុម្ភៈ ឆ្នាំ២០១៧ ចំពោះអ្នកបានឃើញផ្ទាល់ តែងចងចាំជានិច្ចនូវរូបភាព ការប្តេជ្ញាចិត្តប្រកិតចាប់ឧក្រិដ្ឋជនរបស់កម្មាភិបាល យុទ្ធជនក្រុមនាំមុខ ការិយាល័យនគរបាលចរាចរណ៍ នៃនគរបាលក្រុងកឹងធើ។ ខណៈពេលបានទទួលដំណឹងថា មុខសញ្ញាប្លន់កំពុងបើកបរ រថយន្តក្រុង ពីខ័ណ្ឌថោកណោកឆ្ពោះមកក្រុងកឹងធើ យុទ្ធជននគរបាលចរាចរណ៍បានសហការជាមួយនឹងកងកម្លាំងសមត្ថកិច្ចឯទៀត ចាត់ចែងវិធានការស្ទាក់ចាប់មុខសញ្ញា ក៏ដូចជាវិនិច្ឆ័យរហ័សនិងប្រកបដោយប្រសិទ្ធភាពចំបោះស្ថានការណ៍ដែលកើតឡើង។ ខណៈពេលមុខសញ្ញាប្លន់មិនអនុវត្តតាមសញ្ញាបញ្ជាបញ្ឈប់រថយន្ត បងៗក៏ប្រញាប់ប្រកិតតាមចាប់ភ្លាម។ ឆ្លងកាត់ចម្ងាយផ្លូវ ពីកឹងធើ វិញឡុង រហូតដល់ព្រំដែនស្រុកកាយឡី ខេត្តតៀងយ៉ាង ទើបនគរបាលបង្រ្កាបបានមុខសញ្ញា។ អ្នកបញ្ជាការប្រកិត ចាប់ចោរប្លន់លើកនោះ គឺអនុសេនីយ៍ទោ ត្រឹងមិញហ្វាង ប្រធានកងនាំមុខ។ មិនត្រឹមតែប្តេជ្ញាចិត្តបង្រ្កាបឧក្រិដ្ឋកម្មតាមផ្លូវគមនា គមន៍ប៉ុណ្ណោះទេ អនុសេនីយ៍ទោហ្វាង ថែមទាំងមានកិត្តិនាមជាគូបដិបក្ខនៃមុខសញ្ញា ប្រណាំងម៉ូតូខុសច្បាប់ទៀតផង។ វរសេនីយ៍ឯក ង្វៀនវុាំងតាម ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃនគរបាលក្រុងកឹងធើ ឲ្យដឹង៖ "សមមិត្តហ្វាង គឺជាកម្មាភិបាលមានភាពរវាសរវៃ ខ្នះខ្នែងម្នាក់។ ទោះបីភារកិច្ចមានកានឿយហត់ លំបាកយ៉ាងណាក្ដី ប៉ុន្តែសមមិត្តមិនដែលរាថយ នៅតែប្តេជ្ញាចិត្តតស៊ូជាមួយនឹងឧក្រិដ្ឋជន។ ជាពិសេសសមមិត្តហ្វាង នៅទាំងស្នើដល់ថ្នាក់ដឹកនាំអង្គភាពក្នុងការតស៊ូ កម្ចាត់បានទាន់ពេលនូវករណីប្រមូលផ្ដុំគ្នាគាំទ្រឬប្រណាំងម៉ូតូខុសច្បាប់ជាច្រើនករណីទៀតផង"។
សមមិត្តឡេហ្វាងយ្វី នគរបាលនៅឃុំញើងអាយ ស្រុកផុងដៀង ជាអ្នកគំរូមិនរួញរាការលំបាក ប្រកិតចាប់មុខសញ្ញាបង្ករឿង។ ខែកក្កដា ឆ្នាំ២០១៧ ខណៈពេលកំពុងល្បាតតាមដងផ្លូវ សមមិត្តយ្វី ស្រាប់តែឮសម្លេងស្រែកហ៊ោប្លន់ភ្លាមនោះ សមមិត្តសម្លឹងឃើញរថយន្តដឹកជញ្ជូនមួយគ្រឿងបើកឆាប់ឆ្វែលផ្លោះរំលងគេឯងដោយល្បឿន លឿន។ កំណត់ដឹងថាជាមុខសញ្ញា សមមិត្តយ្វី ក៏ប្រញាប់ហៅទូរស័ព្ទដល់ថ្នាក់ដឹកនាំនិងមិត្តរួមកងជំនួយកម្លាំងបន្ថែម រួចប្រញាប់ស្រែកហ៊ោ រួមជាមួយប្រជាជនបើកម៉ូតូដេញតាម។ សម្លឹងឃើញមានកងកម្លាំងដេញតាមក្រោយ មុខសញ្ញាកាន់តែបង្កើនល្បឿន បញ្ជិះម៉ូតូអែបនិងយកកាំបិតសម្រុកកងកម្លាំងដែលដេញតាម។ ទោះបីត្រូវ ដួលរបួសដៃក៏ដោយ ប៉ុន្តែសមមិត្តយ្វី ប្តេជ្ញាចិត្តរួមជាមួយនឹងអ្នកចូលរួមបង្រ្កាបបានមុខសញ្ញា។ សមមិត្តឡេ ហ្វាងយ្វី ត្រូវបានគណៈកម្មាធិការប្រជាជនក្រុងកឹងធើជូនប័ណ្ណសរសើរ។ បងយ្វី ឲ្យដឹង៖ "ក្នុងស្ថានភាពដូច្នោះ តាមនរណាក៏ធ្វើដូចខ្ញុំដែរ។ ជានគរបាល ពេលប្រទះឃើញឧក្រិដ្ឋជនត្រូវតែចូលរួមបង្រ្កាប"។
ក្នុងដំណើរការបំពេញការងាររបស់ខ្លួន អនុសេនីយ៍ទោផាមហ្វាងថាច់ ក្រុមនគរបាលព្រហ្មទណ្ឌបន្ទុកពិសេសនៃការិយាល័យនគរបាលព្រហ្មទណ្ឌក្រុងកឹងធើ ប្រឈមមុខនឹងឧក្រិដ្ឋជនក្នុងស្ថានភាពគ្រោះថ្នាក់ជាច្រើនលើក។ ទោះបីលំបាកយ៉ាងណាក្តី បងថាច់និងមិត្តរួមកងរបស់ខ្លួនក៏មិនរាថយ។ មានម្តងប៉ះទង្គិចនឹងឧក្រិដ្ឋជន បានញុាំងឲ្យបងថាច់រងរបួសរហូតដល់បញ្ជូនមកកាន់មន្ទីរពេទ្យសង្រ្គោះបន្ទាន់។ ក្នុងខែកុម្ភៈ ឆ្នាំ២០១៧ ខណៈពេលបងថាច់ រួមជាមួយនឹងមិត្តរួមកងកំពុងល្បាតតាមដងផ្លូវង្វៀងវុាំងកឺ ក៏ទទួលបានដំណឹងថា មានមុខសញ្ញាលួចម៉ូតូកំពុងបើកឆាប់ឆ្វែលផ្លោះ រំលងគេឯងដោយល្បឿនយ៉ាងលឿន។ ដោយការប្តេជ្ញាចិត្តមិនបណ្តោយឲ្យមុខសញ្ញារត់រួចនិងបង្កគ្រោះថ្នាក់ដល់អ្នកដើរផ្លូវ ក្រោយរយៈពេលដេញតាមរហូតដល់ មណ្ឌលតាំងទីលំនៅហ៊ុងផាក សង្កាត់អាងប៊ិញ ខ័ណ្ឌនិញកេវ អនុសេនីយ៍ទោ ផាមវុាំងថាច់ បានផ្លោះម៉ូតូសំដៅត្រង់ម៉ូតូមុខសញ្ញា រួចបង្រ្កាបចាប់បាន។ ការផ្លោះម៉ូតូ ទង្គិចធ្ងន់បានធ្វើឲ្យអនុសេនីយ៍ទោថាច់ រងរបួស ហើយត្រូវបានបញ្ជូនមកមន្ទីរពេទ្យសង្រ្គោះបន្ទាន់។ ស្មារតីក្លាហានរបស់បងថាច់ ទទួលបានការស្ងើចសរសើរនិងផ្សព្វផ្សាយជូនកងកម្លាំងទាំងមូលរៀនសូត្រតាម៕
យោងប្រភពព័ត៌មាន៖ កាសែតកឹងធើ - ថាច់សេរី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។