បន្ទាប់ពីបានទទួលកិត្តិនាមជាសង្កាត់សម្រេចបទដ្ឋានក្រុងស៊ីវិល័យ ប្រមាណពីរខែ រដ្ឋអំណាចនិងប្រជាជនសង្កាត់ចូវវាំុងលីម ខ័ណ្ឌអូរម៉ូង ក្រុងកឹងធើ បន្តលើកកម្ពស់ប្រសិទ្ធភាពមូលដ្ឋានវប្បធម៌កសាងផ្នត់រស់នៅក្រុងស៊ីវិល័យក្នុងសហគមន៍។
ផ្លូវចូលកាន់សង្កាត់ចូវវាំុងលីម ក៏ជាមជ្ឈមណ្ឌលរបស់ខ័ណ្ឌអូរម៉ូង។
សង្កាត់ចូវវាំុងលីម ជាអង្គភាពមជ្ឈមណ្ឌលរបស់ខ័ណ្ឌអូរម៉ូង ហើយក៏ជាសង្កាត់ដំបូងបង្អស់សម្រេចបទដ្ឋានក្រុងស៊ីវិល័យរបស់ខ័ណ្ឌ។ លោកត្រឹងភឿងណាម អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ចូវវាំុងលីម បញ្ជាក់ៈ “ក្រោយពីធ្វើពិធីទទួលស្គាល់ បក្ខភាគ រដ្ឋអំណាចនិងប្រជាជនក្នុងសង្កាត់ បានកំណត់យ៉ាងច្បាស់ គប្បីប្ដេជ្ញាចិត្តរក្សាកិត្តិនាមនេះជានិច្ចនិរន្តរ៍។ សង្កាត់យកចិត្តទុកដាក់ពិសេសក្នុងការពង្រីកតួនាទីរបស់ប្រជាជន ក្នុងការកសាងគ្រួសារវប្បធម៌ មណ្ឌលក្រុងវប្បធម៌ ក៏ដូចជាការជំរុញចលនាកីឡាអប់រំកាយ។ ទូទាំងសង្កាត់ បច្ចុប្បន្នមានគ្រួសារជាង៨០% បានទទួលស្គាល់ជាគ្រួសារវប្បធម៌៣ឆ្នាំបន្តបន្ទាប់។ ដោយឡែកឆ្នាំ២០១៧ ចំនួនគ្រួសារសម្រេចបទដ្ឋានជាគ្រួសារវប្បធម៌៩១%។ មណ្ឌលទាំងអស់ចំនួន១២និងក្រុមប្រជាស្វ័យត្រាណចំនួន៩៩តែងសម្រេចកិត្តិនាមវប្បធម៌រៀងរាល់ឆ្នាំ។ ចំណុចពិសេសបំផុតគឺ ស្ថាប័នអង្គភាព និងអាជីវកម្មទាំង១០០% លើភូមិសាស្រ្តសង្កាត់តែងសម្រេចបទដ្ឋានវប្បធម៌៥ឆ្នាំបន្តបន្ទាប់ឡើងទៅ”។
លោកឡេវាំុងអាង នៅមណ្ឌល១៥ សង្កាត់ចូវវាំុងលីម ឲ្យដឹងៈ “តាំងពីសង្កាត់បានទទួលស្គាល់ជាក្រុងស៊ីវិល័យ ស្មារតីភ្ញាក់រឭករបស់មាមីងក្នុងការរក្សាសោភណភាព បរិស្ថានស្រស់សា្អត ត្រូវបានលើកកម្ពស់ដោយខ្លួនឯង។ បង្ហាញពីការប្រជុំជីវភាពប្រចាំថ្ងៃ ដូចជាៈ ហាលសម្លៀកបំពាក់មានសណ្ដាប់ធ្នាប់ បោសសម្អាតចិញ្ចើមថ្នល់ មុខផ្ទះ។ល។ តែងបានមាមីងអនុវត្តយ៉ាងត្រឹមត្រូវ។ ចិញ្ចើមថ្នល់ជ្រះស្រឡះ លែងមានស្ថានភាពលក់ដូរទន្រ្ទានចិញ្ចើមថ្នល់ដូចមុនទៀត។ ហេតុនេះ ចលនាហាត់ប្រាណពេលព្រឹករបស់ប្រជាជនក្នុងមណ្ឌលត្រូវបានជំរុញមាំ ក្មេងៗទៅរៀនកាន់តែមានសុវត្ថិភាព”។ សព្វថ្ងៃសង្កាត់ចូវវាំុងលីម មានប្រជាជនចូលរួមជាប្រចាំក្នុងសកម្មភាពកីឡាអប់រំកាយប្រមាណ៦.៥០០នាក់ សម្រេចអត្រា២៨%។ ទូទាំងសង្កាត់បច្ចុប្បន្នមានក្លឹបសិល្បៈ កីឡាអប់រំកាយ ហាត់ប្រាណជីវូបត្ថម្ភ ចម្រៀងតាយតឺ។ល។ទោះបីមិនឋិតនៅក្នុងមជ្ឈមណ្ឌលក៏ពិតមែន ប៉ុន្តែមាមីងរស់នៅមណ្ឌល១២ មណ្ឌល១៣ តែងអនុវត្តល្អការចលនាទូទាំងប្រជាជន កសាងជីវភាពវប្បធម៌ក្រុងស៊ីវិល័យ។ ជាពិសេស គឺបញ្ហាវិនិច្ឆ័យកាកសំណល់ និងចិញ្ចឹមសត្វសមស្របតាមអនាម័យ ត្រូវបានមាមីងយកចិត្តទុកដាក់អនុវត្តល្អ។ បងដាវវាំុងយៀក ជាគ្រួសារចិញ្ចឹមមាន់សាច់នៅមណ្ឌល១២ ឲ្យដឹងដោយក្ដីរីករាយៈ “គ្រួសារខ្ញុំទើបបានជំនួយ ណែនាំធ្វើរណ្ដៅចាកសំរាមសុសឯងសមស្របអនាម័យផង ថែមទាំងមានជីកំប៉ុសសម្រាប់ប្រើប្រាស់ក្នុងការដាំដុះផង។ ចំណែកមាន់វិញ សព្វថ្ងៃក៏បានកម្មាភិបាលផ្ដល់ពិគ្រោះចិញ្ចឹមតាមទម្រង់រូបភាពភ្ជិត មានប្រព័ន្ធវិនិច្ឆ័យកាកសំណល់សត្វ “៕
ថាញ់ភូ-ពេជ្រសឿន