ស្រុកឡុងភូ ខេត្តសុកត្រាំង មានជនរួមជាតិខ្មែររស់នៅជាង៣២.៥០០នាក់ ស្រូបអត្រា២៨,៥៦%នៃចំនួនប្រជាជនរួមក្នុងទូទាំងស្រុក។ រយៈពេលកន្លង ស្រុកផ្តុំកម្លាំងអនុវត្តល្អការងារឃោសនា ផ្សព្វផ្សាយកម្មវិធីគម្រោងវិនិយោគទុននានាសម្រាប់តំបន់មានជនជាតិភាគតិចរស់នៅកុះករ។ ផ្តើមពីនោះ ឃើញថាជីវភាពមាមីងជនរួមជាតិខ្មែរត្រូវបានលើកស្ទួយជាលំដាប់។
ផ្លូវគមនាគមន៍ជនបទនៅស្រុកឡុងភូ ត្រូវបានក្រាលកៅស៊ូរាបរលូន។
លោកថាច់ចន្រ្តា អនុប្រធានការិយាល័យជនជាតិស្រុកឡុងភូ ខេត្តសុកត្រាំង ឲ្យដឹង៖ “អនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលស្រុក ឲ្យគ្រួសារក្រីក្រចំនួន៣៣៥គ្រួសារ បុលទុនសរុបជាង៥ពាន់លានដុង។ ពិសេស ស្រុកបានជ្រើសសង់ផ្ទះ៧២ខ្នងសម្រេចរួចរាល់និងប្រគល់ជូនគ្រួសារក្រីក្រ ម្យ៉ាងវិញទៀត ឃុំទីប្រជុំជននានានៅទាំងស្វែងរកប្រភពថវិកាឧបត្ថម្ភពីធនាគារពាណិជ្ជកម្មភាគហ៊ុនឧស្សាហកម្មវៀតណាម សង់ផ្ទះជូនគ្រួសារក្រីក្រដែលជួបលំបាកខាងផ្ទះនៅចំនួន១១ខ្នង ក្រៅពីនោះ ស្រុកនៅទាំងឧបត្ថម្ភដីសង់ផ្ទះ ដោះស្រាយការងារធ្វើ ឧបត្ថម្ភដោយផ្ទាល់ចំពោះគ្រួសារឋិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រនៅតំបន់លំបាក ដោយទឹកប្រាក់សរុបជាង១ពាន់លានដុង។
លោកថាច់ថឿង នៅភូមិតឹងក្វីB ឃុំតឹងហឹង រៀបរាប់៖ “រយៈពេលកន្លង ជនរួមជាតិខ្មែរបានទទួលផលពីគោលនយោបាយអនុគ្រោះជាច្រើនពីរដ្ឋ ម៉្លោះហើយជីវភាពមាមីងជនរួមជាតិខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពលំនឹង”។ ក្រៅពីនោះ ស្រុកនៅទាំងផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវប្រភពទុនវិនិយោគអភិវឌ្ឍតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ។ ក្នុងនោះ កម្មវិធី១៣៥ដំណាក់កាល III ឧបត្ថម្ភវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធ ជាមួយទឹកប្រាក់សរុបជាង៣ពាន់លានដុង និងគម្រោងឧបត្ថម្ភអភិវឌ្ឍផលិតកម្ម សរុបជាង១ពាន់លានដុង។ ព្រមជាមួយនោះ ផ្លូវគមនាកមន៍តភ្ជាប់ឃុំតភ្ជាប់ភូមិ និងតំបន់ដែលមានប្រជាជនតាំងទីលំនៅ សុទ្ធសឹងបានក្រាលកៅស៊ូ ចាក់បេតុង ដើម្បីអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ឃុំទីប្រជុំជនទាំង១០០%សុទ្ធសឹងបានវិនិយោគទុន កសាងប្រព័ន្ធអគារសិក្សាដំណាក់សុខាភិបាលរឹងមាំ នៅតំបន់ជនរួមជាតិភាគតិចរស់នៅមានអគ្គិសនីនិងទឹកស្អាតប្រើប្រាស់ជាង៩៧%។ ទន្ទឹមនឹងនោះ ការងារថែទាំសុខភាពជូនជនរួមជាតិភាគតិចត្រូវបានស្រុក ផ្តោតការយកចិត្តទុកដាក់យ៉ាងពិសេស។ បច្ចុប្បន្ន ឃុំទីប្រជុំជន១១/១១មានដំណាក់សុខាភិបាលរឹងមាំនៅរាល់ដំណាក់សុខាភិបាលសុទ្ធតែបានរៀបចំឲ្យមានវេជ្ជបណ្ឌិតមកគ្រប់គ្រង ប្រព័ន្ធដំណាក់សុខាភិបាលឆ្លើយតបទៅនឹងតម្រូវការពិនិត្យព្យាបាលជំងឺ ជូនអ្នកជំងឺជាង១១៤.០០០នាក់ សម្រេចកម្រិតមធ្យមភាគ២,៧លើកនាក់/ឆ្នាំ ផ្នែកសមត្ថកិច្ចតែងផ្សព្វផ្សាយព្រមៗគ្នានិងអនុវត្តបានល្អនូវរបបពិនិត្យ ព្យាបាលជំងឺជូនគ្រួសារក្រីក្រ គ្រួសារជនរួមជាតិភាគតិចនៅតំបន់លំបាក ពិសេសគឺអនុវត្តល្អការផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារជនរួមជាតិភាគតិចនិងគ្រួសារឋិតក្នុងក្របខ័ណ្ឌគោលនយោបាយផ្សេងៗទៀត៕
ត្រឿងផល-មុនី