ស្របឱកាសសមាគមពុទ្ធសាសនាវៀតណាមបានរៀបចំឡើង ប្រកបដោយជោគជ័យនូវមហាសន្និបាតតំណាងពុទ្ធសាសនាទូទាំងប្រទេសលើកទី៨ (អាណត្តិកាល២០១៧ -២០២២) កន្លងហើយ នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ ត្រឹងដាយក្វាង មានជំនួបជាមួយនឹងប្រតិភូតំណាងក្រុមប្រឹក្សាវិន័យធរ ក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម ទើបបានមហាសន្និបាត ផ្ដល់កិត្តិយស បោះឆ្នោតតែងតាំង និមន្តបំពេញទស្សនកិច្ចនិងជូនរបាយការណ៍ពីលទ្ធផលនៃមហាសន្និបាត។
ប្រធានរដ្ឋ ជួបមុខប្រតិភូតំណាងមជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម។
ជាមួយនឹងបធានបទ “បញ្ញាញាណ-គោលសីលធម៌-សមាហរណកម្ម-អភិវឌ្ឍន៍” មហាសន្និបាតតំណាងពុទ្ធសាសនាទូទាំងប្រទេសលើកទី៨ (អាណត្តិកាល២០១៧- ២០២២) ប្រព្រឹត្តឡើងចាប់ពីថ្ងៃ២១ដល់២២ ខែវិច្ឆិកា ដោយមានការចូលរួមរបស់តំណាងព្រះសង្ឃ ដូនជី ពុទ្ធបរិស័ទឆ្នើមចំនួន១.២៥០អង្គនិងរូបដែលតំណាងឲ្យគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាម មកពីខេត្ត ក្រុងចំនួន៦៣ក្នុងទូទាំងប្រទេស; ព្រះសង្ឃ ពុទ្ធបរិស័ទចំនួន៥២អង្គនិងរូប តំណាងឲ្យសមាគមពុទ្ធបរិស័ទវៀតណាមលេចធ្លោនៅក្រៅប្រទេស; គណៈប្រតិភូតំណាងពុទ្ធសាសនានៅបរទេស។
ជំនួសមុខថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រធានរដ្ឋ ត្រឹងដាយក្វាង មានបិយវាចាអបអរសាទរ សមាគមពុទ្ធសាសនាវៀតណាម បានរៀបចំមហាសន្និបាតប្រកបដោយជោគជ័យ ល្អប្រសើរ; ផ្ញើវាចាប្រសិទ្ធពរចំពោះព្រះឧបជ្ឈាយ៍ ធឹតភោត្វែ អគ្គមហាសង្ឃរាជា ធិបតីនៃសមាគមពុទ្ធសាសនាវៀតណាម មួយអន្លើដោយគណៈអចិន្រ្តៃយ៍ ក្រុមព្រឹក្សាវិន័យធរ ក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម ដែលទើបបានមហាសន្និបាតផ្ដល់កិត្តិយស បោះឆ្នោតតែងតាំង។
ប្រធានរដ្ឋ ត្រឹងដាយក្វាង គូសបញ្ជាក់មហាសន្និបាតតំណាងពុទ្ធសាសនាទូទាំងប្រទេសលើកទី៨ គឺជាព្រឹត្តិការណ៍សាសនាដ៏សំខាន់មួយ ជាទិវាជួបជុំ ទិវារីករាយរួមរបស់ព្រះសង្ឃ ជនរួមជាតិពុទ្ធបរិស័ទវៀតណាមទាំងក្នុងនិងក្រៅប្រទេស។ លោកប្រធានរដ្ឋបានសម្តែងនូវក្ដីសោមនស្សរីករាយ និងឲ្យតម្លៃខ្ពស់មហាសន្និបាតបានអនុវត្តខ្លឹមសារសំខាន់ៗជាច្រើន ដូចជា បូកសរុបការងារពុទ្ធសាសនាអាណត្តិកាលកន្លង; ដាក់ចេញនូវទិសដៅការងារក្នុងអាណត្តិកាលខាងមុខ; ពិភាក្សាឯកភាពការធ្វើវិសោធនកម្មធម្មនុញ្ញនិងតែងតាំងមន្រ្តីសង្ឃមួយអន្លើដោយកម្មវិធីពុទ្ធសាសនាផ្សេងៗជាច្រើនទៀត ។ ជាពិសេស មហាសន្និបាតបានផ្ដល់កិត្តិយស បោះឆ្នោតតែងតាំងក្រុមប្រឹក្សា វិន័យធរក្រុមប្រឹក្សាភិបាលអាណត្តិកាលថ្មី ដើម្បីទទួលបន្ទុកតួនាទីដឹកនាំក្នុងយន្តការចាត់តាំងរបស់មជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម ចាត់ចែងសកម្មភាពរបស់សមាគមពុទ្ធសាសនាវៀតណាមក្នុងរយៈពេល៥ឆ្នាំខាងមុខ; បន្តការលើកទឹកចិត្តព្រះសង្ឃពុទ្ធបរិស័ទ រួមជាមួយនឹងទូទាំងប្រជាជន អនុវត្តបានល្អនូវគោលការណ៍ គោលមាគ៌ាគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ អនុវត្តគ្រប់សព្វនូវភារកិច្ចនិងកាតព្វកិច្ចរបស់ពលរដ្ឋរស់នៅចុះសម្រុង សាមគ្គីស្រុះស្រួលរវាងពុទ្ធសាសនាជាមួយនឹងសាសនាដទៃទៀតនិងប្រជាជនគ្រប់ជាន់ស្រទាប់ សក្តិសមជាមួយនឹងប្រវេណីស្នេហាជាតិ និងរួមដំណើរជាមួយជនជាតិរបស់ពុទ្ធសាសនាវៀតណាម។
ប្រធានរដ្ឋ ត្រឹងដាយក្វាង អះអាង៖ បក្ស រដ្ឋ និងប្រជាជនតែងកត់សម្គាល់ ឲ្យតម្លៃខ្ពស់ គោរពស្ងើចសរសើរនិងសាទរចំពោះលទ្ធផល និងការរួមចំណែកជាក់ស្តែងពោរពេញទៅដោយអត្ថន័យរបស់សមាគមពុទ្ធសាសនាវៀតណាមនិងព្រះសង្ឃ ពុទ្ធបរិស័ទទាំងអស់ ចំពោះបុព្វហេតុមហាសាមគ្គី ទូទាំងជនជាតិកសាងនិងការពារមាតុភូមិវៀតណាមសង្គមនិយមក្នុងរយៈពេលកន្លង៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម- សេរី