ដោយបានកំណត់ថាទេសចរណ៍ជាផ្នែកសេដ្ឋកិច្ចសំខាន់ ម្ល៉ោះហើយរយៈពេលកន្លង ខេត្ត ក្រុងនានាតំបន់វាលរាបទន្លេគឺវឡុង បានបង្កើនការវិនិយោគទុនលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានផ្ដល់សច្ចាប័នលើគម្រោងផែនការទូទៅសម្រាប់អភិវឌ្ឍទេសចរណ៍តំបន់វាលរាបទន្លេគឺវឡុងដល់ឆ្នាំ២០២០ និងចក្ខុវិស័យដល់ឆ្នាំ២០៣០ តាមទិសដៅធេី្វឲ្យទេសចរណ៍តំបន់វាលរាបទន្លេគឺវឡុង ក្លាយជាតំបន់ទេសចរណ៍ពិសេសរបស់ទូទាំងប្រទេស។
ទិដ្ឋភាពវត្តខ្មែរនៅខេត្តកៀងយ៉ាង។
អាស្រ័យហេតុនោះ ចំនួនភ្ញៀវទេសចរក្នុងប្រទេសនិងអន្តរជាតិមកតំបន់វាលរាបទន្លេគឺវឡុងកើនឡើងគួរឲ្យកត់សម្គាល់។ គិតចាប់ពីដើមឆ្នាំ២០១៧ មកទល់ពេលនេះ ក្រុងកឹងធើបានទទួលភ្ញៀវទេសចរជាង៤,៥លានលើកនាក់ កើន៣៦%បើប្រៀបនឹងឆ្នាំ២០១៦; ប្រាក់ចំណូលពីទេសចរណ៍សរុបជាង១.៣២១ពាន់លានដុង (កើន១៥%)។ ភាគច្រើនភ្ញៀវទេសចរមកកឹងធើ គឺទស្សនាផ្សារអណ្តែតកៃរាំុង ជើងទេសចរណ៍ព្រែកទន្លេអេកូទេសចរណ៍ និងទស្សនាវត្តអារាមជាដើម។ តាមមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ក្រុងកឹងធើ ក្រុងតែងបង្កលក្ខណងាយស្រួលដើម្បីអង្គភាពនានាសកម្មភាពអភិវឌ្ឍទេសចរណ៍ ពង្រឹងលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពធ្វើដំណើរនិងទេសចរណ៍សហគមន៍។ កឹងធើកំពុងសំដៅដល់ទិសដៅទទួលភ្ញៀវទេសចរ៥,៥លានលើកនាក់ និងប្រាក់ចំណូលពីទេសចរណ៍ប្រមាណជាង២.០០០ពាន់លានដុងក្នុងឆ្នាំ២០១៧។
ខេត្តកៀងយ៉ាងគឺជាភូមិភាគមួយក្នុងចំណោមភូមិភាគទាំងឡាយ ដែលទាក់ទាញអារម្មណ៍ភ្ញៀវទេសចរបំផុតនាបច្ចុប្បន្ន។ តាមស្ថិតិរបស់គណៈកម្មាធិការប្រជាជនខេត្តកៀងយ៉ាង គ្រាន់តែក្នុងអំឡុង៦ខែដើមឆ្នាំ២០១៧ ទូទាំងខេត្តបានទទួលភ្ញៀវមកទស្សនាលំហែកាយជាង៣លានលើកនាក់ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិប្រមាណ២០១.០០០លើកនាក់(កើន២២%); ភ្ញៀវស្នាក់នៅប្រមាណ១,៥លាននាក់ (កើន៦%); ប្រាក់ចំណូលពីទេសចរណ៍បានជាង២.២៤១ពាន់លានដុង (កើនជាង២០%)។ ខេត្តកៀងយ៉ាង មានកន្លែងទេសចរណ៍ល្បីឈ្មោះជាច្រើន ពិសេសគឺកោះពេជ្រភូក្វឹកតែងទាក់ទាញភ្ញៀវទេសចរយ៉ាងកុះករ ពិសេសក្នុងឱកាសចូលឆ្នាំតេត។ សមមិត្តផាមវ៉ូវហុងប្រធានគណៈកម្មាធិការប្រជាជនខេត្តកៀងយ៉ាង ឲ្យដឹង៖ “ភ្ញៀវទេសចរកើនឡើងគឺអាស្រ័យរយៈពេលកន្លង ខេត្តផ្ដុំកម្លាំងយ៉ាងស្វិតស្វាញទៅលើផ្នែកទេសចរណ៍ដូចជាវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធដោយសុក្រឹត; បង្កើនកម្រិតកន្លែងទេសចរណ៍ឲ្យមានភាពសមរម្យ គម្រោងផែនការឆ្នេរសមុទ្រស្អាត វិនិយោគទុនមណ្ឌលកម្សាន្តទំនើបកសាងសណ្ឋាគារជាច្រើនសម្រេចបទដ្ឋាន តភ្ជាប់ជើងទេសចរណ៍ជាមួយនឹងភូមិភាគនានាក្នុងតំបន់។ ទន្ទឹមនឹងនោះ ខេត្តក៏បង្កើនការផ្សព្វផ្សាយជំរុញដំណើរការទេសចរណ៍; សហការជាមួយអន្តរជាតិខាងទេសចរណ៍ តភ្ជាប់ជាមួយនឹងប្រទេសថៃនិងកម្ពុជា ក្នុងការកសាងជើងទេសចរណ៍តាមផ្លូវរបៀងមាត់សមុទ្រភាគខាងត្បូង”៕
ថាញ់ផុង-វិមាន