លោកគ្រូថាច់ទ្រី នៅភូមិស្មោញ ឃុំឡុងឌឹក ក្រុងត្រាវិញ ខេត្តត្រាវិញ តែងខិតខំយ៉ាងពេញទំហឹងក្នុងការគិតគូរដើម្បីបុព្វហេតុអប់រំនៅភូមិភាគ។ ផ្តើមពីនោះ លោកគ្រូមានកិត្តិយសទទួលបានមេដាយ “ដើម្បីបុព្វហេតុអប់រំ” មេដាយអនុស្សាវរីយ៍ “ដើម្បីយុវជនជំនាន់ក្រោយ” ប័ណ្ណសរសើរនិងលិខិតសរសើរជាច្រើន។
លោកគ្រូថាច់ទ្រី អនុប្រធានសាខាសមាគមជំរុញការសិក្សាភូមិស្មោញ។
លោកកៀងស្វាង លេខាសាខាបក្ស និងជាប្រធានភូមិស្មោញ ឲ្យដឹង៖ “ដើមឆ្នាំសិក្សា២០១៧-២០១៨ ភូមិស្មោញបានចលនាប្រជាជនជំនួយសៀវភៅសរសេរជាង១០.០០០ក្បាល កង់១០គ្រឿង អាហារូបករណ៍២៥ចំណែក(ក្នុងមួយចំណែកៗតម្លៃ៥០០ពាន់ដុង) ឧបត្ថម្ភសិស្សានុសិស្សក្នុងភូមិរាប់រយនាក់ដែលមានស្ថានភាពលំបាក។ អាហារូបករណ៍ទាំងនេះ ដោយមានការរួមចំណែកមិនតិចរបស់លោកគ្រូថាច់ទ្រី អនុប្រធានសាខា សមាគមជំរុញការសិក្សាភូមិស្មោញ”។
លោកគ្រូថាច់ទ្រី រៀបរាប់៖ ទើបទទួលការងារនៅប៉ុន្មានឆ្នាំដំបូង លោកគ្រូបានមន្ទីរអប់រំចាត់មកបំពេញការងារនៅឃុំង៉ាយស្វៀង ស្រុកថ្កូវ គ្រានោះមធ្យោបាយធ្វើដំណើរទៅមកជួបការលំបាក គ្រឿងសិក្ខូបករណ៍ បង្រៀននិងរៀននៅកង្វះច្រើន ប៉ុន្តែដោយឆន្ទៈវ័យក្មេង ស្រឡាញ់អាជីព លោកគ្រូថាច់ទ្រី បេ្តជ្ញាចិត្តច្បាមអាជីព។ លោកគ្រូថាច់ទ្រី ឲ្យដឹង៖ “ប្រពន្ធខ្ញុំបង្រៀនវិញ្ញាសាអក្សរសាស្រ្តខ្មែរនៅឃុំឡុងឌឹក ចំណែកខ្ញុំបង្រៀននៅសាលាបឋមសិក្សាង៉ាយស្វៀង ដែលមានសាខានៅវត្តកោះស្លា ឃុំង៉ាយស្វៀង ស្រុកថ្កូវ។ កាលនោះ បៀវត្សរ៍គ្រូបង្រៀននៅស្តួចស្តើងបៀវត្សរ៍មួយខែៗទិញបានអង្ករចំនួន១៣គីឡូក្រាម មានមិត្តភក្តិជាច្រើនអាយុស្របាលគ្នានឹងខ្ញុំដោយសារជីវភាពជួបការលំបាក ក៏បង្ខំចិត្តបោះបង់អាជីព។ រីឯខ្ញុំអាស្រ័យបានគ្រួសារនិងព្រះសង្ឃវត្តកោះស្លា មួយអន្លើដោយមនោសញ្ចេតនាសិស្សជួយផ្តល់កម្លាំងចិត្ត ម៉្លោះហើយខ្ញុំជម្នះលំបាកសម្រេចចិត្តច្បាមអាជីព”។
ឆ្នាំសិក្សា១៩៧៨-១៩៨៣ លោកគ្រូថាច់ទ្រី បានមន្ទីរអប់រំប្តូរមកបង្រៀននៅអនុវិទ្យាល័យឡុងឌឹក (បច្ចុប្បន្ន ជាសាលាបឋមសិក្សាឡុងឌឹក)។ រហូតដល់ឆ្នាំ១៩៨៣ លោកគ្រូថាច់ទ្រីបានតែងតាំងជានាយករងអនុវិទ្យាល័យឡុងឌឹក។ ឆ្នាំ១៩៩១ បានទទួលនាទីជានាយកអនុវិទ្យាល័យឡុងឌឹក រហូតដល់ឆ្នាំ២០០៩ក៏ចូលនិវត្តន៍។ លោកគ្រូថាច់ទ្រី
មានអាយុបក្សជាង៣០ឆ្នាំ ផ្សារភ្ជាប់នឹងអាជីពអស់រយៈកាល៣៤ឆ្នាំ ជាមួយនឹងការរួមចំណែកឲ្យបុព្វហេតុអប់រំ លោកគ្រូមានកិត្តិយសបានប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជូនមេដាយ ”ដើម្បីបុព្វហេតុអប់រំ” ប័ណ្ណសរសើរ និងលិខិតសរសើរជាច្រើន។ល។ ទោះបីចូលនិវត្តន៍ក៏ដោយ ប៉ុន្តែលោកគ្រូនៅតែបន្តការជំនួយកម្លាំងសិស្សដោយអាហារូបករណ៍ និងផ្តល់កម្លាំងចិត្ត វិសេសលោកគ្រូជានិច្ចកាលតែងអស់ពីចិត្តពីថ្លើមជាមួយនឹងបុព្វហេតុ“បណ្តុះធនធានមនុស្ស”៕
សេីុងម៉ាល័យ-មុនី