បណ្តាវិបាកពុំអាចស្មានបាន បណ្តាការធ្វើជំនួញតាមបែបច្រើនជាន់ថ្នាក់គឺជាបញ្ហាដែលមិត្តនិស្សិតលើកឡើងជាសំនួរ ដើម្បីកត់សម្គាល់និងបង្ការបញ្ចៀសនៅក្នុងពេលពិភាក្សា ផ្សព្វផ្សាយច្បាប់“និស្សិតកឹងធើ-ផ្តើមពីការយល់ដឹងដល់ការប្រព្រឹត្ត”។
អ្នកអធិប្បាយកំពុងបកស្រាយចម្ងល់ជូននិស្សិតសកលវិទ្យាល័យកឹងធើ។
កម្មវិធីប្រចាំឆ្នាំនេះ អាស្រ័យនគរបាលក្រុងកឹងធើរៀបចំទាក់ទាញនិស្សិត ចូលរួមជាង១.០០០នាក់។ ក្រៅពីនោះ ផលប៉ះពាល់អាក្រក់របស់គ្រឿងញៀនផលវិបាកនៃគ្រោះថ្នាក់ចរាចរឬក៏សិទ្ធិនិងកាតព្វកិច្ចរបស់យុវជន ត្រូវបានកត់ត្រាសង្ខេបខ្លីក្នុងប័ណ្ណឃោសនា។ គ្រប់រូបភាពនិងព័ត៌មានទាំងនេះហាក់ដូចជាថ្មីថ្មោងចំពោះមិត្តមួយចំនួន។ ប៉ុន្តែចំពោះយថាហេតុដែលលើកឡើងបទពិសោធន៍ជាក់ស្តែងរបស់កម្មាភិបាលយុទ្ធជនក្នុងការតស៊ូ បង្ការទប់ស្កាត់នៅរាល់ឧក្រិដ្ឋកម្ម បានទាក់ទាញមិត្តនិស្សិតចូលរួមយ៉ាងកុះករ។ ម្យ៉ាងទៀត ចំពោះករណីជាក់ស្តែងដែលងាយជួបប្រទះថ្មីៗបំផុតនោះគឺរស់នៅឆ្ងាយពីគ្រួសារ បារម្ភពីការហូបចុក ប្រាក់កាសម៉្លោះហើយនិស្សិតងាយរងការលួងលោមឲ្យធ្វើជំនួញ តាមបែបច្រើនជាន់ថ្នាក់ ការក្លែងរូបរបស់វានាំឲ្យប៉ះពាល់ដល់ការរៀនសូត្រនិងសេដ្ឋកិច្ចគ្រួសារ។
ចែករំលែកពីអត្ថន័យនៃកម្មវិធីដោះដូរ វរសេនីយ៍ឯកបម្រុង ឌិញវុាំងណើយ នាយករងនគរបាលក្រុងកឹងធើ ឲ្យដឹង៖ “យើងខ្ញុំបានគួបផ្សំចូលនឹងកម្មវិធីនូវខ្លឹមសារសំខាន់ៗជាច្រើនសំដៅផ្សព្វផ្សាយអប់រំច្បាប់ដល់ប្អូនៗនិស្សិតឲ្យងាយយល់ងាយចាំ ដើម្បីប្អូនៗអនុវត្តឲ្យបានត្រឹមត្រូវតាមការកំណត់របស់បក្សនិងរដ្ឋ"។ ក្រុងកឹងធើ គឺជាភូមិភាគមួយក្នុងចំណោមភូមិភាគទាំងឡាយដែលមានសកលវិទ្យាល័យ អនុមហាវិទ្យាល័យ និងសាលាមធ្យមសិក្សាជាច្រើននៅតំបន់វាលរាបទន្លេគឺវឡុង។ ហេតុនេះ ប្អូនៗនៅតាមបណ្តាខេត្ត ក្រុងប្រមូលផ្តុំមករៀនសូត្រនៅទីនេះ រស់នៅឆ្ងាយពីគ្រួសារ។ នេះគឺជាបញ្ហាកើតមានបាបគ្រោះសង្គមតែងធ្លាន់កមលើប្អូនៗ។ រយៈពេលកន្លង ស្ថានភាពឧក្រិដ្ឋកម្មកើតមានលើភូមិសាស្រ្តក្រុងកឹងធើ ឧក្រិដ្ឋជនភាគច្រើនគឺនៅក្មេងអាយុចាប់ពី១៨ដល់២០ឆ្នាំ។ អាស្រ័យហេតុនេះ កម្មវិធីរៀបចំឡើងសំដៅលើកកម្ពស់ស្មារតី យល់ដឹងច្បាប់បានទាន់ពេលជូននិស្សិតដើម្បីជម្នះនូវការលួងចិត្តក៏ដូចជាការយល់ដឹងពីបញ្ហាច្បាប់ដើម្បីអនុវត្តបានត្រឹមត្រូវ និងរស់នៅមានប្រយោជន៍ដល់សង្គម។
ស្របក្នុងឱកាសនេះដែរ គណៈរៀបចំក៏ជូនអាហារូបករណ៍ចំនួន២៥ចំណែក តាមរយៈបញ្ជីប្រិតសំចៃ(សៀវភៅបញ្ជីប្រិតសំចៃមួយក្បាលៗមានចំនួនទឹកប្រាក់៤លានដុង) សរុបតម្លៃ១០០លានដុងដល់និស្សិត ដែលមានស្ថានភាពលំបាកពិសេស ជួយប្អូនៗសម្រាលបានមួយភាគណាក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ រួមគ្នាព្រួតដៃកសាងសង្គមសម្បូរសប្បាយ អារ្យធម៌ សន្តិសុខសណ្តាប់ធ្នាប់ លំនឹងគឺអាស្រ័យទៅលើកងជួរខ្លាំងពូកែរបស់យុវជនសិស្ស និស្សិតចេះគោរពនិងអនុវត្តច្បាប់៕
ប្រភពៈcantho.gov.vn-មុនី