14/02/2017 - 09:37

ពង្រីកតួនាទីអ្នកមានប្រជាប្រិយភាព

ពង្រីកតួ នាទីអ្នកមានប្រជា​ប្រិយ​ភាព​ក្នុង​តំបន់​ជន​ជាតិ​ភាគ​តិច​"​ ។ ឆ្លង​តាម​រយៈនោះ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព គឺ​ជា​អ្នក​យល់​ច្បាស់​និង​អនុ​វត្ត​បាន​ល្អ​នូវ​គោល​ការណ៍ គោល​មា​គ៌ារ​បស់​បក្ស គោល​ន​យោ​បាយ​ច្បាប់​របស់​រដ្ឋ និង​រាល់​សេច​ក្ដី​កំ​ណត់​របស់​ភូមិ​ភាគ​ដែល​ខ្លួន​រស់​នៅ និង​អនុ​វត្ត​យ៉ាងពេញ​លេញ​នូវ​សិទ្ធិ​និង​កាតព្វ​កិច្ច​ពល​រដ្ឋ។ ខ្លួន​ឯង​និង​គ្រួ​សារ ជា​គំរូ​និងមាន​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ចំ​ពោះ​សហ​គមន៍​។ យល់​ច្បាស់​ពី​វប្ប​ធម៌ ទំ​នៀម​ទម្លាប់ ភា​សា​របស់​ជន​ជាតិ នៅ​កន្លែង​ដែល​ខ្លួន​រស់​នៅ​មាន ទំ​នាក់​ទំ​នង​ល្អ និង​ដោះ​ស្រាយ​បាន​ល្អ​នូវ​ទំ​នាក់​ទំ​នង​គ្រួ​សារ​និង​ចំ​ណង​មិត្ត​ភាព​ក្នុង​សហ​គមន៍; ជា​បុគ្គល​គំរូ​មាន​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ មាន​ប្រិយ​ភាព  និង​សមត្ថ​ភាព​ប្រ​មូល​ផ្ដុំជ​ន​រួម​ជាតិ​ភាគ​តិច​ក្នុង​វិសាល​ភាព ជា​កំ​ណត់ និង​តែង​បាន​ប្រ​ជា​ជន​ក្នុង​តំ​បន់​ជឿ​ទុក​ចិត្ត ស្ដាប់​និង​ធ្វើ​តាម​។

 ថ្នាក់ដឹកនាំមជ្ឈិម ជួបតំណាងអ្នកមានប្រជាប្រិយភាពឆ្នើម ក្នុងជនជាតិភាគតិចនៅខេត្តនានាតំបន់តីណាមបូ។

ការជ្រើសរើសអ្នកមានប្រជាប្រិយភាព គប្បី​ធា​នា​ទៅ​តាម​គោល​ការណ៍ ៖  ស្រប​តាម​លក្ខ​ឋាន ស្ម័គ្រ​ចិត្ត សម​ភាព សា​មគ្គី គោ​រព​គ្នា​ទៅ​វិញ​ទៅ មក​រវាង​ជន​ជាតិ និង​ជន​ជាតិ​។ ចំ​ពោះ​ភារ​កិច្ច​របស់​អ្នក​មាន​ប្រ​ជា​ប្រិយភាព​ខ្លួន​ឯង និង​គ្រួ​សារ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព គប្បី​ជ្រាប​ច្បាស់​និង​ជា​គំរូ​ក្នុង​ការ​អនុវត្ត សកម្ម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ពន្យល់ ចល​នា​ជន​រួម​ជាតិ ភាគ​តិច​លើ​ភូមិ​សាស្រ្ត អនុ​វត្ត​ត្រឹម​ត្រូវ​តាម​គោល​ការណ៍ គោល​មា​គ៌ា របស់​បក្ស គោល​ន​យោ​បាយ​ច្បាប់​របស់​រដ្ឋ និង​រាល់​សេច​ក្ដី​កំ​ណត់របស់​ភូមិ​ភាគ។ ម្ចាស់​ការ​ក្ដាប់​ស​ភាព​ការណ៍ សា​ធារ​ណ​ម​តិ ជីវ​ភាព បង្ក​បង្កើន​ផល បំ​ណង​ប្រា​ថ្នា​របស់​ជន​រួម​ជាតិ​ភាគ​តិច ប្រ​តិ​កម្ម​បាន​ទាន់ ពេល​ជូន​ស្ថា​ប័ន​សមត្ថ​កិច្ច​ជាប់​ពាក់​ព័ន្ធ​។ រួម​ចំ​ណែក​ទប់​ស្កាត់ ដោះ ស្រាយ​រាល់​ការ​វិវាទ​ក្នុង​ផ្ទៃ​ក្នុង​ប្រ​ជា​ជន រួម​ចំ​ណែក​រក្សា​សន្តិ​សុខ សណ្ដាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។ សកម្ម​ក្នុង​ការ​គាំ​ទ្រ​ជ្រោម​ជ្រែង ចូល​រួម កសាង​ជន​បទ​ថ្មី និង​រាល់​ការ​បំ​ផុស​ចល​នា​ប្រ​ឡង​ប្រ​ណាំង​នៅ​ភូមិ​ភាគ ។ សេច​ក្ដី​សម្រេច​បាន​លើក​ឡើង​ច្បាស់ គឺ​គប្បី​បង្កើន​ការ​ដឹក​នាំ​គ្រប់គ្រង​របស់​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ លើក​កម្ពស់តួ​នាទី​កាតព្វ​កិច្ច​របស់​រណ​សិរ្ស​មាតុ​ភូមិ និង​អង្គ​ការ​ជា​សមា​ជិក​គ្រប់​លំ​ដាប់​ថ្នាក់ បង្ក​ការ​ឯក​ភាព​ក្នុង​ការ​យល់​ដឹង ចុះ​សម្រុង​ក្នុង​សង្គម​និង​ការ​ងារ​ចល​នា ពង្រីក​តួ​នាទី​ និង​អនុ​វត្ត​របប​គោល​នយោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​។ ព្រម​ជា​មួយ​នោះ គឺ​អនុ​វត្ត​វិមជ្ឈ​ការ​គ្រប់​គ្រងដោយ​ផ្ទាល់​របស់​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​និង​រក្សា​ចំ​ណង​មិត្ត​ភាព សហការ​ជា​មួយ​នឹង​រណ​សិរ្ស​មាតុ​ភូមិ និង​អង្គ​ការ ជា​សមា​ជិក​គ្រប់​លំ​ដាប់​ថ្នាក់។ រៀង​រាល់​ឆ្នាំ ស្ថា​ប័ន​សមត្ថ​កិច្ច​ទទួលស្គាល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​អនុ​វត្ត​ការ​ងារ​ត្រួត​ពិនិត្យ បំ​ពេញ​បន្ថែម ឬ​ប្ដូរ​ផ្លាស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច៕

យោងតាមៈ Chinhphu.ប្រែ៖ ពេជ្រសឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ថ្នាក់ដឹកនាំមជ្ឈិម