ពង្រីកនូវសមិទ្ធិផលឆ្នាំ២០១៦ ឈានចូលឆ្នាំ ២០១៧ ក្រុងកឹងធើ ប្តេជ្ញាចិត្តជំរុញយ៉ាងខ្លាំងក្លា និងស្តារឡើងវិញនូវរចនាសម្ព័ន្ធនៃខឿនសេដ្ឋកិច្ច ផ្សារភ្ជាប់នឹងភាពផ្លាស់ថ្មីនូវទម្រង់រូបភាពកំណើន លើកកម្ពស់ទ្រង់ទ្រាយ ទិន្នផល ប្រសិទ្ធភាពនិងកម្លាំងប្រណាំងប្រជែង ការអភិវឌ្ឍសេដ្ឋកិច្ចមានល្បឿនលឿនជាងទៀត។
ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ វ៉ថាញ់ថុង ជូនអំណោយដល់គ្រួសារក្រីក្រក្នុងឱកាសបុណ្យចូលឆ្នាំតេត។
ឆ្នាំ២០១៧ ក្រុងកឹងធើខិតខំសម្រេចកម្រិតកំណើនសេដ្ឋកិច្ច៧,៨%; ប្រាក់ចំណូល មធ្យមភាគលើមនុស្សម្នាក់សម្រេចបាន៧២,៦លានដុង; រចនាសម្ព័ន្ធសេដ្ឋកិច្ចតាមទិសដៅ៖ សមាមាត្រកសិកម្ម-ជលផលស្រូប អត្រា៨,៧៤% ឧស្សាហកម្ម-សំណង់ស្រូបអត្រា៣២,៦% និងសេវាកម្ម ស្រូបអត្រា៥៨,៦%។ តម្លៃនីហរ័ណទំនិញ និងសេវាកម្មសម្រេចបាន១.៦៧០លាន USA កើន៧,៥%។ សរុបទុនវិនិយោគលើភូមិសាស្រ្ត សម្រេចបាន៥៥.០០០ពាន់លានដុង កើន២២,៦% បើប្រៀបធៀបនឹងឆ្នាំ២០១៦។ ចំណូលថវិការដ្ឋសរុបជាង១១.២០០ពាន់លានដុង កើន១៤,៧%បើប្រៀបធៀបនឹងឆ្នាំកន្លង។ ភាគកម្រិតខាងវប្បធម៌សង្គម និងបរិស្ថានក្នុងឆ្នាំ២០១៧ ក៏កើនឡើង បើប្រៀបធៀបនឹងឆ្នាំ២០១៦។
សមមិត្តវ៉ថាញ់ថុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ សម្តែង ការប្តេជ្ញាចិត្តក្នុងឆ្នាំ២០១៧ ក្រុងកឹងធើនឹងអនុវត្តនូវដំណោះស្រាយ ទម្លុះទម្លាយ ដើម្បីបង្កបានជាការវិវឌ្ឍជាងទៀត លើវិស័យសេដ្ឋកិច្ច-សង្គមកិច្ច និងសន្តិសុខការពារប្រទេស។ បង្កើននីហរ័ណទំនិញ ដោះ ស្រាយច្រកចេញកសិផលនៅភូមិភាគ បង្កលក្ខណៈសម្បត្តិដោះស្រាយការងារធ្វើ និងបញ្ហាសង្គមផ្សេងៗទៀតឲ្យបានល្អ។ល។ ផ្តោតការយកចិត្តទុកដាក់ចង្អុលការក្នុងការប្រមូលថវិកា ចង្អុលការដល់ផ្នែកព័ន្ធ បង្កើនការគ្រប់គ្រងឲ្យបានហ្មត់ចត់ មិនទុកឲ្យឆ្លៀតឆ្លកប្រភពចំណូល និងផ្នែកចំណូល បង្កើនភារកិច្ចរបស់រដ្ឋអំណាចភូមិភាគនានា ក្នុងការប្រមូលថវិកា។ ក្រុងកឹងធើនឹងជំរុញយ៉ាងខ្លាំងក្លាជាងទៀតនូវការកែទម្រង់រដ្ឋបាល បង្រួញពេលក្នុងការវិនិច្ឆ័យ សំណុំបែបបទដើម្បី បង្កើនលទ្ធភាពប្រណាំងប្រជែង កែលម្អបរិស្ថានវិនិយោគទុនធ្វើអាជីវកម្មជាដើម។
រហូតដល់ចុងឆ្នាំ២០១៦ ក្នុងចំណោមភាគកម្រិតមូលដ្ឋានទាំង១៣ ខាងសេដ្ឋកិច្ច-សង្គមកិច្ច ក្រុងបានអនុវត្តសម្រេចនិងសម្រេចលើសភាគកម្រិតចំនួន១១។ ក្នុងនោះ ប្រការគួរយកចិត្តទុកដាក់គឺផលិតផល សរុបលើភូមិសាស្រ្ត (GRDP) តាមការគិតគូរអនុវត្តសម្រេចបាន៦១.៤៤១ពាន់លានដុង កើន៧,៥៥% បើប្រៀបធៀបនឹងឆ្នាំ២០១៥ លើសផែនការដាក់ចេញ០,០៥%។ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់សម្រេចបាន៦៥,៣លានដុង កើន១០,៥% ប្រហាក់ប្រហែលនឹង៦,៥លានដុង បើប្រៀបធៀបនឹងឆ្នាំ២០១៥ សម្រេចផែនការដាក់ចេញ១០០%។ ទុនវិនិយោគលើភូមិសាស្រ្តសរុប ៤៤.៨៨០ ពាន់លានដុង លើសផែនការដាក់ចេញ២%។ ក្នុងឆ្នាំ២០១៦ មណ្ឌលកែច្នៃផលិតផល នីហរ័ណនិងឧស្សាហកម្ម ទាក់ទាញគម្រោងថ្មីបន្ថែមបាន៩និងគម្រោងកែសម្រួលចំនួន៧ សរុបទុនចុះបញ្ជីជិត២០០លានUSA បង្កើនចំនួនគម្រោងមកទល់ពេលនេះ គឺ២២៤គម្រោងនៅមានសុពលភាព សរុបទុនចុះបញ្ជី១.៥៩១លានUSA។ សរុបចំណូលពាណិជ្ជកម្មរបស់អាជីវកម្មនានាកំពុងធ្វើសកម្មភាព តាមការគិតគូរអនុវត្តបាន១.៤៦៨លានUSA កើន២%បើប្រៀបធៀបនឹងឆ្នាំ២០១៥។ សរុបចំនួនពលករកំពុងធ្វើការគឺ៣១.៧០០នាក់ កើន៦៨៨នាក់ បើប្រៀបនឹងឆ្នាំ២០១៥។ វិស័យពាណិជ្ជកម្ម-សេវាកម្មមានជំហានអភិវឌ្ឍន៍យ៉ាងសកម្ម សរុបកម្រិតលក់រាយនិងប្រាក់ចំណូលសេវាកម្មសម្រេចបាន ៩៥.៦២៤ ពាន់លានដុង លើសផែនការដាក់ចេញ៤% និងកើន៩,៥% បើប្រៀបធៀបនឹងឆ្នាំ២០១៥៕
ថាញ់ផុង-វិមាន