គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានីតិកាលទី១៤ បានរៀបចំកិច្ចប្រជុំលើកទី៤ នៅអគាររដ្ឋសភា។ នេះគឺជាកិច្ចប្រជុំសំខាន់ ត្រៀមបម្រុងនូវខ្លឹមសារសម្រាប់សម័យប្រជុំលើកទី២ នឹងប្រព្រឹត្តឡើងនៅខែតុលា ឆ្នាំ២០១៦។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តឡើង២លើក។ លើកទី១ចាប់ពីថ្ងៃ ទី៣-៦ ខែតុលា និងលើកទី២នៅថ្ងៃ១៧ ខែតុលា។
ប្រធានរដ្ឋសភា ង្វៀនធីគឹមង៉ឹង ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភានីតិកាលទី ១៤។
លើកទី១ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងផ្តល់មតិអំពីគម្រោងមួយចំនួន ដូច៖ ច្បាប់កែប្រែ បំពេញបន្ថែមនូវមាត្រាមួយចំនួនរបស់ក្រមព្រហ្មទ័ណ្ឌលេខ១០០/២០១៥/QH១៣; ច្បាប់បង្ការបង្ក្រាប អំពើពុករលួយ ( កែប្រែ) ; ច្បាប់គម្រោងផែនការ។ លើកទី២ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងផ្តល់មតិលើរបាយការណ៍របស់រដ្ឋាភិបាលអំពី លទ្ធផលអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច និងថវិការដ្ឋឆ្នាំ២០១៦; ផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច គម្រោងថវិការដ្ឋនិងគ្រោងការបែងចែកថវិកាមជ្ឈិមឆ្នាំ២០១៧; ផែនការហិរញ្ញវត្ថុ៥ឆ្នាំផែនការវិនិយោគទុនសារធារណៈ រយៈពេលមធ្យមដំណាក់ កាល២0១៦-២០២០; ទិសដៅកំណត់ទិសកៀរគរ ប្រើប្រាស់ទុនបុល និងគ្រប់គ្រងបំណុល រដ្ឋដំណាក់កាល២០១៦-២០២០។ ក្រៅពីនោះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានឹងពិភាក្សា ផ្តល់មតិលើខ្លឹមសារសំខាន់ៗមួយចំនួនទៀត៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម-វិមាន