បណ្ឌិតសាស្ត្រាចារ្យរង ង្វៀនក្វឹកយុង នាយកវិជ្ជាស្ថានរដ្ឋបាលតំបន់៤ ឲ្យដឹង៖ ប្រធានបទ"កាត់បន្ថយភាពក្រីក្រចំពោះជនរួមជាតិខ្មែរតីណាមបូ ក្នុងដំណើរការអភិវឌ្ឍន៍ដោយចីរភាព" របស់បណ្ឌិតវ៉ធីកឹមធូ បានឆ្លុះបញ្ចាំងពីសភាពពិតនៃជីវភាពជនរួមជាតិខ្មែរនាបច្ចុប្បន្ន។
ផ្លូវចូលទៅកាន់អនុសង្កាត់ស្វឹងភូ ទីប្រជុំជនទិញបៀង ស្រុកទិញបៀង ខេត្តអាងយ៉ាង
បានក្រាលបេតុងរួចរាល់។
តាមលទ្ធផលស្រាវជ្រាវរបស់បណ្ឌិត វ៉ធីកឹមធូ អាស្រ័យគោលនយោ បាយវិនិយោគទុនពិសេសដោយឡែករបស់រដ្ឋ ថ្មីៗនេះជីវភាពជនរួម ជាតិខ្មែរមានការលូតលាស់ ការរស់នៅមានលំនឹងសេដ្ឋកិច្ចរីកចម្រើន។ ក្រៅពីគោលនយោបាយអាទិភាពទាន់ពេល និងភាពរវៀសរវៃរបស់ភូមិ ភាគក្នុងការកសាងទម្រង់រូបភាពសេដ្ឋកិច្ច សមស្របនឹងការអភិវឌ្ឍន៍ របស់តំបន់នីមួយៗ បាននាំមកនូវប្រសិទ្ធជាប្រាកដ។ បណ្ឌិតសាស្ត្រាចារ្យរងង្វៀនក្វឹកយុង ឲ្យដឹង៖ "លក្ខណៈពិសេសនៃការតាំងទីលំនៅ របស់ជនជាតិខ្មែរនៅវាលរាបទន្លេគឺវឡុងនិយាយរួម គឺរស់នៅតាមជួរដី ផ្នោ ក្បែរមាត់សមុទ្រ មាត់ទន្លេ ជើងភ្នំ ចង្កេះភ្នំ ហេតុនោះលក្ខណ សម្បត្តិជាក់ស្ដែងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចមិនដូចគ្នា។ ដូច្នេះការធ្វើតាមគំរូ តែមួយ (ខ្វះការច្នៃប្រតិដ្ឋក្នុងកម្មវិធី) នៅក្នុងគម្រោងអភិវឌ្ឍសេដ្ឋកិច្ច គឺមិននាំមកនូវប្រសិទ្ធភាព។ ប្រការនេះមានន័យថា ផ្តើមពីភាពរវៀស រវៃរបស់ភូមិភាគនានា នៅពេលផ្សព្វផ្សាយ អនុវត្តទម្រង់រូបភាពសេដ្ឋ កិច្ចនោះហើយ ដែលបានជួយឲ្យជនរួមជាតិខ្មែរពង្រីកបាននូវឧត្តមភាព របស់ខ្លួន"។
តាមប្រសាសន៍បណ្ឌិតង្វៀនក្វឹកយុង រយៈកាលកន្លង ដោយប្រភពទុន ជាច្រើនរបស់មជ្ឈិមនិងភូមិភាគ ខេត្ត ក្រុងនានានៅតំបន់វាលរាបទន្លេ គឺវឡុង បានប្រមូលផ្តុំប្រភពកម្លាំង ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-វប្បធម៌-សង្គម នៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ ឆ្លងតាមរយៈកម្មវិធី សេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ មកទល់ពេល នេះ មានឃុំលំបាកពិសេសរាប់រយបានវិនិយោគទុន កសាងហេដ្ឋារច នាសម្ពន្ធ ធ្វើជាគ្រឹះ អភិវឌ្ឍសេដ្ឋកិច្ច។ តួយ៉ាងដូច នៅឃុំថើយដុង ស្រុកកើ-ដ ជាឃុំលំបាកពិសេសរបស់ក្រុងកឹងធើ។ អាស្រ័យការវិនិ យោគទុនព្រមៗគ្នារបស់រដ្ឋ បានជាអគ្គិសនី ផ្លូវថ្នល់ អគារសិក្សា ដំ ណាក់សុខាភិបាលរបស់ឃុំថើយដុង ត្រូវបានកសាងសមរម្យ។ ការ កសាងផ្លូវវាលរាបកម្រិត៥មួយខ្សែ ពីមជ្ឈមណ្ឌលរដ្ឋបាលស្រុកកើ-ដ ទៅមជ្ឈមណ្ឌលឃុំនៅផ្សារណុកបាំង បានធ្វើឲ្យមុខមាត់ឃុំជនបទ ផ្លាស់ថ្មីទាំងស្រុង បើប្រៀបនឹងមុននេះ។ បងដាវមិញទ្រុង នៅភូមិថើយ ត្រឿង១ ឃុំថើយដុង ឲ្យដឹង៖ "ឥឡូវមិនត្រឹមតែផ្លូវចូលឃុំបានកសាង ថ្មីប៉ុណ្ណោះទេ រីឯផ្លូវចូលទៅកាន់ភូមិនានា ដែលមានជនរួមជាតិខ្មែររស់ នៅកុះករក៏បានក្រាលបេតុងរួចរាល់ដែរ ស្ពានបេតុង បានកសាងជំនួស ឲ្យស្ពានស្នួរ ហេតុនោះការធ្វើដំណើរទៅមកបានងាយស្រួលណាស់។ ហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍតាមទិសដៅទំនើប បានបង្កលក្ខណៈងាយ ស្រួលជូនជនរួមជាតិខ្មែរ បង្ខិតជិតជាមួយនឹងវិទ្យាសាស្រ្តបច្ចេកទេស ដោះដូរ ពាណិជ្ជកម្មជាមួយនឹងមជ្ឈមណ្ឌលក្រុង រកបានប្រាក់ចំណូល គួរឲ្យកត់សម្គាល់"។ អាស្រ័យហេតុនោះ ថើយដុងបានចាកចេញពីកម្ម វិធី១៣៥។ លោកយ័ញថាញ់ លេខាគណៈកម្មាធិការបក្សឃុំថើយស្វឹង ស្រុកកើ-ដ ក្រុងកឹងធើ (ឃុំថើយស្វឹង បានចែកចេញពីឃុំថើយដុង ក្រោយពីចាកចេញពីកម្មវិធី១៣៥) ឲ្យដឹង៖ "ក្រោយពីបង្កើតឃុំថ្មីភ្លាម ថើយស្វឹងបានក្រុងយកចិត្តទុកដាក់វិនិយោគទុន កសាងសំណង់សំ ខាន់ៗព្រមៗគ្នាជាច្រើនមានដូច៖ ដំណាក់សុខាភិបាល សាលាមតេ្តយ្យ សម្រេចបទដ្ឋានជាដើម។ ពិសេស ដងផ្លូវចូលទៅកាន់ភូមិនានា ដែល មានជនរួមជាតិខ្មែររស់នៅកុះករបានក្រាលបេតុងរួចរាល់ ទឹកស្អាត អគ្គិ សនីបានតភ្ជាប់ទៅដល់គ្រួសារខ្មែរនីមួយៗ។ អាស្រ័យមានផ្លូវគមនា គមន៍ងាយស្រួល ជនរួមជាតិខ្មែរមានភាពងាយស្រួលក្នុងការធ្វើដំណើរ ទៅមក ជួញដូរធ្វើការរកស៊ី ផ្តើមពីនោះ អត្រាគ្រួសារក្រីក្រត្រូវបានកាត់ បន្ថយជាលំដាប់"។
នៅខេត្តត្រាវិញ ធនាគារគោលនយោបាយសង្គម សហការជាមួយនឹង មន្ទីរកសិកម្មនិងអភិវឌ្ឍជនបទខេត្ត បានផ្សព្វផ្សាយទម្រង់រូបភាពជូន គ្រួសារខ្មែរក្រីក្រ បុលទុននិងណែនាំបច្ចេកទេសចិញ្ចឹមគោ បង្កាត់ស៊ីន សម្រេចទិន្នផលខ្ពស់ ហើយមានគ្រួសារក្រីក្រជាច្រើនបានចាកផុតពី ភាពក្រីក្រ។ តួយ៉ាងដូចជាបងស្រីគឹមធីលិន នៅឃុំហាមយ៉ាង ស្រុកថ្កូវ ដំបូង បងស្រីបានរដ្ឋឧបត្ថម្ភកូនគោពូជ១ក្បាល។ ក្រោយមកគោនោះ កើតកូនជាបន្តបន្ទាប់ បងលក់យកប្រាក់សង់បានផ្ទះ។ បងស្រីលិន ឲ្យ ដឹង៖ "ប្រាក់បានមកពីលក់គោ រួមជាមួយនឹងប្រាក់រដ្ឋឧបត្ថម្ភសម្រាប់ គ្រួសារក្រីក្រសង់ផ្ទះ ខ្ញុំសង់បានផ្ទះឥដ្ឋមួយខ្នងសមរម្យ"។ បច្ចុប្បន្ន ក្រៅពីធ្វើស្រែផ្ទះ២កុង បងថាច់សឿ ជាប្តីរបស់បងស្រីលិន ថែមទាំងជួលដីស្រែ៤កុងបន្ថែមទៀតដើម្បីដាំពោត។ តាមប្រសាសន៍លោកគឹម ង៉ុកសឿង ប្រធានការិយាល័យជនជាតិស្រុកថ្កូវ ក្រៅពីឧបត្ថម្ភអភិវឌ្ឍ ការចិញ្ចឹមសត្វ ស្រុកថែមទាំងឧបត្ថម្ភថវិកាដើម្បីជនរួមជាតិខ្មែរអភិវឌ្ឍ ភូមិរបរប្រពៃណីទៀតផង ដូចជា៖ ភូមិរបរត្បាញបន្ទោះនៅឃុំដាយអាង ភូមិរបរបោះគ្រែ តុកៅអីឫស្សីនៅឃុំ ហាមយ៉ាងជាដើម។
នៅឃុំវុាំងយ៉ាវ ស្រុកទិញបៀង ខេត្តអាងយ៉ាង ក៏មានការអភិវឌ្ឍន៍ភូមិ របរយ៉ាងខ្លាំងក្លាដែរ ដោយកសាងបានសម្រេចជោគជ័យនូវពាណិជ្ជ សញ្ញាត្បាញសំពត់ចរបាប់វុាំងយ៉ាវ។ ខេត្តបានឧបត្ថម្ភកីតម្បាញ ដោយ ឥតសំណងនិងថវិកាទិញគ្រឿងបរិក្ខារសម្រាប់ជាងតម្បាញនៅវុាំងយ៉ាវ ព្រមទាំងបង្កើតសហករណ៍ត្បាញសំពត់ចរបាប់វុាំងយ៉ាវ ដើម្បីផ្សព្វ ផ្សាយនិងលក់ផលិតផល។ បងស្រីឡីធីយ៉េមហុង នាយកសហករណ៍ ត្បាញ សំពត់ចរបាប់វុាំងយ៉ាវ ឲ្យដឹង៖ "សហករណ៍ទើបបានគណៈកម្មា ធិការប្រជាជនខេត្ត ផ្តល់ថវិកាកសាងអគារដាក់តាំងផលិតផល ដើម្បី ឧទ្ទេសនាមជូនភ្ញៀវទេសចរ។ យើងខ្ញុំតែងតែសហការជាមួយនឹងអង្គ ភាពនានា ដើម្បីផ្សព្វផ្សាយទន្ទឹមនឹងនោះ ក៏បានស្ទាបផ្ទង់មតិរបស់ភ្ញៀវ ទេសចរ ដើម្បីកែច្នៃម៉ូដផលិតផលឲ្យបានសមស្របនឹងចំណូលចិត្តអតិ ថិជន"។ ការខ្នះខ្នែងទាំងប៉ុន្មានរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ចំពោះ ផលិតផលតម្បាញសំពត់ចរបាប់វុាំងយ៉ាវ បាននិងកំពុងពង្រីកប្រសិទ្ធ ភាព។ ផលិតផលរបស់សិប្បករ និងជាងតម្បាញវុាំងយ៉ាវ ផលិតចេញ មិនគ្រប់ផ្គត់ផ្គង់ទីផ្សារផង ហេតុនោះ ជាងតម្បាញរកបានប្រាក់ចំណូល លំនឹង។ លោកហូវុាំងឌឹក អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវុាំងយ៉ាវ ឲ្យដឹង៖ "សមាជិកនៃសហករណ៍ តម្បាញសំពត់ចរបាប់នៅវុាំង យ៉ាវស្ទើរតែទាំងអស់តែងបានចាកផុតពីភាពក្រីក្រដោយចីរភាព"៕
ហាថាញ់-វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។