16/02/2016 - 10:08

មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XII របស់បក្ស កុម្មុយនិស្តវៀតណាម សម្រេចជោគជ័យ

ក្នុងអំឡុងពេល៨ថ្ងៃធ្វើការយ៉ាងហ្មត់ចត់ ប្រជាធិបតេយ្យ សកម្មនិងមមាញឹក ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលសន្និបាតជាតិ (ម៉ីឌិញ ហាណូយ) មហាសន្និបាតតំណាងទូទាំងប្រទេសលើកទីXII របស់បក្ស បានបិទសម័យប្រជុំដោយសម្រេចជោគជ័យល្អ។

គណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលទីXII បង្ហាញមុខនៅ អង្គសន្និបាត។

មហាសន្និបាតបានបោះឆ្នោតជ្រើសគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី XII រួមមានសមមិត្តចំនួន២០០រូប ក្នុងនោះមាន១៨០រូប ជាសមាជិកពេញសិទ្ធ សមាជិកបម្រុង២០រូប។ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទីXII បោះឆ្នោតជ្រើសសមាជិកការិយាល័យនយោបាយតែ មួយលើកបានគ្រប់ចំនួន១៩រូប។ គណៈប្រតិបត្តិការមជ្ឈិមបក្ស បានឯកភាពខ្ពស់បោះឆ្នោតសមមិត្ត ង្វៀងភូត្រុង អគ្គលេខានៃគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី XI ជាប់ឆ្នោតជាអគ្គលេខានៃគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទីXII សាជាថ្មី។ នៅក្នុងសន្និបាតលើកទី១ គណៈប្រតិបត្តិការមជ្ឈិមបក្សបានបោះឆ្នោត ជ្រើសគណៈលេខា; បោះឆ្នោត ជ្រើសគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម នីតិកាលទី XII

តំណាងឲ្យគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទីXII លោកអគ្គលេខា ង្វៀងភូត្រុង បានថ្លែងអំណរគុណដល់តំណាងមហាសន្និបាតទាំង ឡាយដែលបានជឿទុកចិត្ត បោះឆ្នោតជ្រើសគណៈប្រតិបត្តិការមជ្ឈិមបក្ស ដែលជាស្ថាប័នដឹកនាំកំពូលបំផុតរបស់បក្ស។ លោកអគ្គលេខា បានអះអាងថា៖  គណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលទី XII នឹងរួមជាមួយនិងទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ពយើង បន្តការពង្រីកនូវប្រវេណីដ៏រុងរឿង បទពិសោធន៍ដ៏មានតម្លៃរបស់បក្សយើង បង្កើនការសាមគ្គីឯកច្ឆន្ទ ឯកភាពទាំងសតិអារម្មណ៍និងសកម្មភាពបន្តការផ្លាស់ថ្មី យ៉ាងខ្លាំងក្លានូវការត្រិៈរិៈ អនុវត្តដោយច្នៃប្រតិដ្ឋ អភិវឌ្ឍលទ្ធិម៉ាក្ស - លេនីន សតិអារម្មណ៍ហូជីមិញ មិនងាករេទិសដៅ ឯករាជ្យជាតិ និងលទ្ធិ សង្គមនិយម; ផ្លាស់ថ្មីវិធីសាស្រ្ត អាកប្បកិរិយា បែបបទធ្វើការរបស់​បណ្តា​ស្ថាប័នដឹកនាំរបស់បក្សពីមជ្ឈិមរហូតដល់មូលដ្ឋាន កសាងបែបបទធ្វើការដោយវិទ្យាសាស្រ្ត សមូហភាពប្រជាធិបតេយ្យជិតស្និទ្ធ និងប្រជាជនគោរពប្រជាជន ដើម្បីប្រជាជន ក្ដោបក្ដាប់ជាក់លាក់នូវភាពជាក់ស្ដែង និយាយត្រូវទៅទន្ទឹមគ្នានិងធ្វើ សម្រេចនូវភារកិច្ចដែលបានប្រគល់ជូនបានល្អ រួមចំណែកអនុវត្តជោគជ័យសេចក្តីសម្រេច មហាសន្និបាតលើកទី XII របស់បក្ស។

លោកអគ្គលេខាបានអំពាវនាវទូទាំងបក្ស ទូទាំងប្រជាជនទូទាំងកងទ័ព ជនរួមជាតិយើងនៅបរទេស ពង្រីកយ៉ាងខ្លាំងក្លាស្មារតីស្នេហាជាតិ ឆន្ទៈខិតខំប្រឹងប្រែងដោយខ្លួនឯង កម្លាំងមហាសាមគ្គីទូទាំងជនជាតិ បញ្ចេញកម្លាំងអនុវត្តជោគជ័យសេចក្តីសម្រេចនៃមហាសន្និបាត បើកយុគអភិវឌ្ឍថ្មី រុងរឿង ល្អប្រសើររបស់ប្រទេសជាតិ រឹងប៉ឹងឈានឡើងលទ្ធិសង្គមនិយម៕

យោងៈ dangcongsan.vn

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ម៉ីឌិញ ហាណូយ