22/12/2015 - 08:32

សន្និបាតលើកទី១៣របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលXI

ចាប់ពីថ្ងៃ១៤ដល់ថ្ងៃ២២ ខែធ្នូ ឆ្នាំ២០១៥ នៅហាណូយ សន្និបាតលើក ទី១៣ របស់គណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលXI  ពិភាក្សាអំពីខ្លឹមសារសំខាន់ៗ បម្រុងឲ្យមហាសន្និបាតបក្សទូទាំងប្រទេសលើកXII។ នៅសន្និបាតលើកទី១៣នេះ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលXI នឹងពិភាក្សាអំពីខ្លឹមសារទាំងឡាយដូច៖ ទទួលមតិរួមយោបល់របស់មហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់របស់តំណាងរដ្ឋសភារណសិរ្សមាតុ ភូមិវៀតណាម បណ្តាអង្គការមហាជនរបស់កម្មាភិបាលបក្ខជន និងប្រជាជនទៅក្នុងបណ្តាឯកសារព្រាងលើកជូនមហាសន្និបាតលើកXII របស់បក្ស។ របាយការណ៍បូកសរុបការអនុវត្តសេចក្តីសម្រេចមជ្ឈិម៤ នីតិកាលXIស្តីអំពីការកសាងបក្ស។ អំពីបេក្ខភាពនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស ការិយាល័យនយោបាយគណៈលេខានិងបេក្ខភាពនៃគណៈ កម្មាធិការត្រួតពិនិត្យមជ្ឈិម នីតិកាលXII។ សេចក្តីព្រាងលក្ខន្តិកៈធ្វើការលក្ខន្តិកៈ បោះឆ្នោតនៅមហាសន្និបាតលើកXII របស់បក្ស។ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។

ទិដ្ឋភាពនឹងសន្និបាតលើកទី១៣ របស់គណៈប្រតិបត្តិការ មជ្ឈិមបក្សនីតិកាល XI ។

ជាមួយនឹងខ្លឹមសារដូចបានពោលខាងលើ តាមកម្មវិធីនិងលក្ខន្តិកៈ ធើ្វការនៅសន្និបាតលើកនេះ មជ្ឈិមនឹងពិភាក្សាផ្តល់មតិលើរបាយការណ៍ ពិនិត្យឡើងវិញក្នុងការដឹកនាំ បញ្ជាការរបស់គណៈប្រតិបត្តិការមជ្ឈិម បក្សនីតិកាលXI។ របាយការណ៍បូកសរុបការអនុវត្តន៍លក្ខន្តិកៈ ធ្វើការរបស់គណៈប្រតិបត្តិការមជ្ឈិម ការិយាល័យនយោបាយនិងគណៈលេខា។ របាយការណ៍បូកសរុបការត្រួតពិនិត្យ ឃ្លាំមើលនិងការអនុវត្តន៍វិន័យក្នុងបក្ស។ របាយការណ៍ បូកសរុបការអនុវត្តន៍លក្ខន្តិកៈធ្វើការរបស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម។ របាយការណ៍កិច្ចការហិរិញ្ញវត្ថុរបស់បក្ស និងរបាយការណ៍ការងារសំខាន់ៗទាំងឡាយដែលការិយាល័យនយោបាយបានដោះស្រាយចាប់ពីក្រោយសន្និបាតមជ្ឈិម លើកទី ១២រហូតដល់សន្និបាតមជ្ឈិមលើកទី១៣៕

យោងតាម៖ dangcongsan.vn - ប្រែ៖ សុផន

 

ចែករំលែកអត្ថបទ