រយៈកាលកន្លង ខេត្តសុកត្រាំង បានផ្សព្វផ្សាយអនុវត្តសព្វគ្រប់គោល នយោបាយរបស់បក្ស ច្បាប់របស់រដ្ឋគិតគូរជីវភាពជូនជនរួមជាតិខ្មែរ។ព្រមជាមួយនឹងការខិតខំឈានឡើងរបស់ប្រជាជន ទើបជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិខ្មែរ ក្នុងខេត្តពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង។ល។
ជនបទតំបន់ជនរួមជាតិខ្មែរមានការផ្លាស់ថ្មីជាសន្សឹមៗ។
ជាខេត្តដែលមានជនរួមជាតិខ្មែររស់នៅកុះករ ម៉្លោះហើយសុកត្រាំង តែងប្រមូលផ្តុំផ្សព្វផ្សាយអនុវត្តសព្វគ្រប់គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋចំពោះជនរួមជាតិខ្មែរ។ លេចធ្លោបំផុត គឺគោលនយោបាយជំនួយពូជដំណាំ សត្វចិញ្ចឹម វិនិយោគអភិវឌ្ឍផលិតកម្ម ផ្ទេររបរបណ្តុះបណ្តាលរបរ បុលទុនអភិវឌ្ឍផលិតកម្មជំនួយលំនៅឋាន។ល។ ផ្តើមពីនោះ គ្រួសារខ្មែរក្រីក្រជាច្រើនមានឱកាសអភិវឌ្ឍសេដ្ឋកិច្ច កែលម្អជីវភាព។ បងស្រីតូធីកីមហុង នៅឃុំថាញ់ភូ ស្រុកម៉ីស្វៀង ឲ្យដឹងៈ" អាស្រ័យរដ្ឋសង់ផ្ទះជូននិងឲ្យបុលទុនអាទិភាព ម៉្លោះហើយទើបនាងខ្ញុំមានទុនសម្រាប់ដាំដំណាំ។ មានលំនៅឋានលំនឹងពេលដាំដំណាំ បានផលគឺនាងខ្ញុំសន្សែសន្សំប្រាក់ទិញដីបន្ថែមដើម្បីផលិតកម្ម។ សព្វថ្ងៃគ្រួសារនាងខ្ញុំមានដីចំការ២កុងនិងដីស្រែ៣កុង ម៉្លោះហើយទើបជីវភាពបានធូរធារគ្រាន់បើ" ។ ចំណែកអ្នកមីងសើុងធីគេន (អាយុ៦៩ឆ្នាំ) នៅភូមិពាងសំរិទ្ធិ ឃុំអាងហ៊ីប ស្រុកចូវថាញ់ឲ្យដឹងដោយក្តីរីករាយៈ "កូនខ្ញុំមានគ្រួសារចេញនៅដោយឡែកអស់ហើយ ខ្ញុំនៅម្នាក់ឯងក្នុងផ្ទះស្លឹកទ្រេតទ្រោត។ សព្វថ្ងៃអាស្រ័យរដ្ឋសង់ផ្ទះជូន ខ្ញុំសប្បាយរីករាយណាស់ ពីព្រោះមួយជីវិតខ្ញុំក្ររហូត ខ្ញុំមិនដែលហ៊ានប្រាថ្នាបានផ្ទះដ៏សមរម្យយ៉ាងនេះសោះ។ រដ្ឋបានជួយខ្ញុំអនុវត្តនូវបំណងប្រាថ្នា ដូច្នេះខ្ញុំអរគុណបក្ស រដ្ឋដែលបានគិតគូរជូនអ្នកក្រ"។ ខេត្តមិនត្រឹមតែគិតគូរ អភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ នៅទាំងយកចិត្តទុកដាក់ដល់ការអនុវត្តន៍គោលនយោបាយសុខាភិបាល និងសិក្សាអប់រំជូនតំបន់ដែលមានជនរួមជាតិខ្មែររស់នៅទៀតផង។ បច្ចុប្បន្ន ចំពោះឃុំដែលលំបាកពិសេស ខេត្តបានជំនួយបណ្ណធានាហានិភ័យសុខាភិបាលទូទាំងប្រជាជន និងជំនួយអាហារូបករណ៍រៀងរាល់ខែដល់សិស្សជនជាតិខ្មែរ តាមសេចក្ដីកំណត់។ អាស្រ័យហេតុនោះ ស្ថានភាពសិស្សបោះបង់ការរៀនសូត្របានកាត់បន្ថយ អ្នកមានជំងឺឈឺថ្កាត់ក៏បានព្យាបាលទាន់ពេល។
តាមប្រសាសន៍លោកលីប៊ិញកាង ប្រធានគណៈជនជាតិខេត្តសុកត្រាំង ឲ្យដឹង រយៈកាលកន្លង សុកត្រាំងរៀបចំផ្សព្វផ្សាយអនុវត្តដោយប្រសិទ្ធភាព គម្រោងវិនិយោគអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចនៅតំបន់ជនរួមជាតិនិងគោលនយោបាយសុខុមាលភាពសង្គម ម៉្លោះហើយស្ថានភាពសេដ្ឋកិច្ច ជីវភាពរបស់ជនរួមជាតិខ្មែរបានកែលម្អជាសន្សឹមៗ។ ផ្តើមពីនោះ អត្រាគ្រួសារក្រីក្ររបស់ខេត្តក៏បានកាត់បន្ថយពី៤២,៩% ក្នុងឆ្នាំ២០០១ ដល់ឆ្នាំ២០១៥ថយចុះនៅត្រឹមតែ១៥,៥១%។ ពិសេស ឃុំដែលមានជនរួមជាតិខ្មែររស់នៅសុទ្ធតែមានសាលារៀនចាប់ពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សាមូលដ្ឋាន មានដំណាក់សុខាភិបាល មានផ្លូវគមនាគមន៍ជនបទយានយន្តបើកបរទៅដល់មជ្ឈមណ្ឌលឃុំ រីឯប្រព័ន្ធធារាសាស្រ្តកសាងសម្រេចជាសន្សឹមៗ ដើម្បីនាំទឹកសាបចូល ឆ្លើយតបទៅនឹងតម្រូវការផលិតកម្មជូនមាមីង អាត្រាគ្រួសារខ្មែរមានអគ្គិសនីប្រើប្រាស់ចំនួន៩៦,៨% មានទឹកស្អាតប្រើប្រាស់ស្របអានាម័យ៩៤,៥% ។ល។ ៕
យ្វីអាញ់ - សុផល