ក្នុងរយៈពេលពីរសប្តាហ៍ដើមខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបាច់ម៉ាយ បានកត់សម្គាល់ករណីសង្ស័យថា ឆ្លងបាក់តេរី Streptococcus suis ពីជ្រូកចំនួន៣ករណី។ នេះជាក្រុមករណីជំងឺបន្ទាប់ពីហូបភ្លាឈាមជ្រូក ដែលស្ថិតនៅឃុំហ្វិញអាង ខេត្តហ៊ឹងអៀង ដែលមានប្រវត្តិជាប់ទាក់ទង ២ ករណី ឯទៀតហូបជាមួយគ្នាហើយបានស្លាប់។

អ្នកជំងឺម្នាក់សង្ស័យឆ្លងជំងឺបាក់តេរី Streptococcus suis កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
យោងតាមព័ត៌មានពីក្រសួងសុខាភិបាល ជំងឺឆ្លងបាក់តេរី Streptococcus suis ពីជ្រូកមកមនុស្ស គឺជាជំងឺឆ្លងស្រួចស្រាវ ដែលបង្កឡើងដោយបាក់តេរី Streptococcus suis ឆ្លងពីសត្វមកមនុស្ស បំផុតគឺជ្រូកឈឺ។
ជំងឺមានរោគសញ្ញាច្រើនយ៉ាង ប៉ុន្តែច្រើនជួបប្រទះបំផុតមាន ២ ប្រភេទ គឺរលាកស្រោមខួរក្បាល និងការឆក់ដោយសារការឆ្លងមេរោគ។ ប្រភេទរលាកស្រោមខួរក្បាលច្រើនតែអមដោយការថយចុះនៃការស្តាប់ អាចនឹងបណ្តាលឱ្យថ្លង់ជារៀងរហូត។ ប្រភេទការឆក់ដោយសារការឆ្លងមេរោគ អ្នកជំងឺ ច្រើនតែមានកន្ទួល ឈាមហូរជាចំណុចៗរីករាលដាល អមដោយបញ្ហាកកឈាមក្នុងសរសៃឈាម ដែលងាយវិវត្តន៍លឿនធ្វើឱ្យប៉ះពាល់សរីរាង្គជាច្រើនមុខ អត្រានៃការបាត់បង់ជីវិតពី ៥-២០% ប្រសិនបើជាសះស្បើយ ពេលវេលាព្យាបាលច្រើនតែអូសបន្លាយ។
ដូច្នេះ ក្រសួងសុខាភិបាលផ្ដល់អនុសាសន៍៖
១. កុំសម្លាប់ហូបសាច់ជ្រូកឈឺ ឬជ្រូកងាប់។ អនុវត្តអនាម័យហូបចុក កុំហូបសាច់ឬគ្រឿងក្នុងជ្រូកដែលចម្អិនមិនទាន់ឆ្អិនល្អ; កុំហូបភ្លាឈាមជ្រូកនិងប្រភេទសាច់សត្វ សាច់ភ្លា សាច់ស្រស់ដែលច្នៃពីសាច់ជ្រូកដែលខ្វះអនាម័យសុវត្ថិភាពចំណីអាហារ។ អ្នកប្រើប្រាស់គួរតែទិញសាច់ជ្រូក ដែលឆ្លងកាត់ការត្រួតពិនិត្យពីស្ថាប័នបសុពេទ្យ។
២. ប្រើប្រាស់ឧបករណ៍ការពារ ដូច៖ ស្រោមដៃ ស្បែកជើងកវែង វ៉ែនតាការពារភ្នែក; លាងដៃដោយសាប៊ូមុននិងក្រោយពេលថែទាំ សម្លាប់ ច្នៃសាច់ជ្រូក ពិសេសពេលដោះស្រាយជាមួយជ្រូកឈឺឬជ្រូកងាប់។
៣. នៅពេលមានមុខរបួសស្នាម ឬតំបន់ស្បែក មានមុខរបួស មិនត្រូវសម្លាប់ជ្រូក ឬច្នៃសាច់ជ្រូកស្រស់ទេ; ប្រសិនបើមានគឺត្រូវបិទរុំរបួសស្នាមឱ្យជិតមុនពេលប៉ះពាល់ ឬប្រើសារធាតុសម្លាប់មេរោគក្រោយពីធ្វើការ។
៤. ប្រើសាប៊ូលាងសម្អាតឱ្យបានល្អ ឧបករណ៍ ថែទាំ សម្លាប់ឬសម្ភារៈផ្ទះបាយភ្លាមៗបន្ទាប់ពីប្រើប្រាស់។
៥. អនុវត្តល្អអនាម័យសត្វចិញ្ចឹម ធានាបរិស្ថានតំបន់ចិញ្ចឹមជ្រូកនិងប្រភេទសត្វពាហនៈ ផ្សេងៗឱ្យស្អាតបាត មានខ្យល់ចេញចូលល្អ ធ្វើជីកំប៉ុសដើម្បីសម្លាប់មេរោគ; មិនត្រូវទិញលក់ ដឹកជញ្ជូនជ្រូកឈឺពីតំបន់ដែលមានជំងឺ ឆ្លងរាលដាលចូលទៅតំបន់ផ្សេងទៀត។
៦. អ្នកដែលមានរោគសញ្ញាសង្ស័យឆ្លងជំងឺដូច គ្រុនក្តៅខ្លាំង និងមានប្រវត្តិថែទាំ សម្លាប់ជ្រូកឈឺ ជ្រូកងាប់ ឬហូបអាហារច្នៃពីសាច់ជ្រូកខ្វះអនាម័យ ត្រូវទៅពិនិត្យសុខភាពភ្លាមៗ នៅមូលដ្ឋានសុខាភិបាលដើម្បីពិនិត្យ ព្យាបាលនិងដោះស្រាយទាន់ពេលវេលា៕
ប្រភព៖ TTXVN- ប្រែសម្រួល៖ លីសៀ