កំសាន្ត រឿងពីនេះពីនោះ

21/07/2025 - 10:38

គន្លឹះ​ល្អៗ​មួយ​ចំ​នួន 

​វិធី​បក​ស៊ុត​ងាយៗ
ដំ​បូង​ត្រូវ​ចំ​ណាំ​ថា គួរ​ដាក់​ស៊ុត​ចូល​ស្ងោរ​នៅ​ពេល​ទឹក​ពុះ មិន​ត្រូវ​ដាក់​ពី​មុន​ដំ​បូង​នោះ​ទេ។ លុះ​ស្ងោរ​ឆ្អិន គប្បី​យក​ស៊ុត​ត្រាំ​ក្នុង​ទឹក​កក​មួយ​ស្រ​បក់ នោះ​ស៊ុត​នឹង​បក​បាន​ដោយ​ងាយ។

រូប​ជា​ឧទា​ហរណ៍។

ហាន់​ខ្ទឹម​បា​រាំង ខ្ទឹម​ក្រ​ហម​មិន​ឱ្យ​ផ្សា​ភ្នែក

រឿង​ដែល​គួរ​ឱ្យ​បា​រម្ភ​សម្រាប់​អ្នក​ដណ្ដាំ​ស្ល នោះ​គឺ​ការ​ហាន់​ខ្ទឹម​បា​រាំង ព្រោះ​ថា ហាន់​បណ្តើរ​ទឹក​ភ្នែក​ទឹក​សម្បោរ​ហូរ​បណ្តើរ​ជាង​នេះ ទៅ​ទៀត ប្រ​សិន​បើ​លោក​អ្នក​យក​ដៃ​ប៉ះ​ភ្នែក វា​នឹង​ផ្សា​ភ្នែក​ហួស​ពី​ការ​ស្មាន​បាន។ ដើម្បី “ជម្នះ” ការ​ផ្សា​នេះ លោក​អ្នក​អាច​ដាក់​ខ្ទឹម​បា​រាំង ឬ​ខ្ទឹម​ក្រ​ហម​ក្នុង​ទូរ​ទឹក​កក​ប្រ​ហែល ៣០ នា​ទី​មុន​នឹង​ហាន់។ គួរ​ចំ​ណាំ លោក​អ្នក​គួរ​ធ្វើ​បែប​នេះ នៅ​ពេល​ចង់​ចម្អិន​ខ្ទឹម​បា​រាំង​ឱ្យ​ឆ្អិន​ប៉ុណ្ណោះ។

ដើម្បី​កុំ​ឱ្យ​ស្បែក​ជើង​ជ្រាប​ទឹក​គឺ​ប្រើ​ក្រ​មួន​ឃ្មុំ

ប្រ​សិន​បើ​លោក​អ្នក​ខ្លាច​ស្បែក​ជើង​ជ្រាប​ទឹក​នៅ​ពេល​ចេញ​ទៅ​ក្រៅ ដោយ​អា​កាស​ធាតុ អាប់​អួរ​ត្រូវ​ភ្លៀង សូម​ប្រើ​គន្លឹះ​នេះ។ លោក​អ្នក ត្រូវ​ត្រៀម​ក្រ​មួន​ឃ្មុំ និង​ម៉ា​ស៊ីន​សម្ងួត។ លាប​ក្រ​មួន​ឃ្មុំ​ឱ្យ​សព្វ​លើ​ផ្ទៃ​ស្បែក​ជើង ហើយ​យក​ម៉ា​ស៊ីន​សម្ងួត​ផ្លុំ​កម្ដៅ​ឱ្យ​រលាយ​ក្រ​មួន​ឃ្មុំ។ នៅ​ពេល​លោក​អ្នក​មើល​លែង​ឃើញ​ស្នាម​ក្រ​មួន​ឃ្មុំ​នៅ​លើ​ស្បែក​ជើង នោះ​ហើយ​ជា​ពេល​ដែល​ការ​ងារ​បាន​សម្រេច៕

  យោង​តាម Internet-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ