បង្កើតនិងតែងតាំងកម្មាភិបាលថ្នាក់ដឹកនាំបន្ទប់ជំនាញចំនួន១៣ របស់កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ

សមមិត្ត ត្រឹងវ៉ាន់វៀង អនុលេខាគណៈកម្មាធិការបក្សក្រុងកឹងធើ មានប្រសាសន៍
បញ្ជាក់និងចង្អុលការកិច្ចប្រជុំ។
ថ្លែងចង្អុលការក្នុងកិច្ចប្រជុំកម្មាភិបាលស្នូលរបស់កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ស្តីពីស្ថានភាពដំណើរការរបស់អង្គភាព បន្ទាប់ពីរួមបញ្ជូល សមមិត្ត ត្រឹងវ៉ាន់វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តភារកិច្ចរបស់កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើក្នុងរយៈពេលកន្លង។ សមមិត្ត ត្រឹងវ៉ាន់វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង បានកត់សម្គាល់នូវសំណើព្រមទាំងរំឭកគណៈរៀបរៀងកាសែត និងវិទ្យុ ទូរទស្សន៍កឹងធើ គប្បីប្រមូលផ្តុំឱ្យបានគ្រប់សព្វដើម្បីធ្វើរបាយការណ៍ស្នើទៅគណៈប្រចាំការ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង ពិនិត្យចង្អុលការដោះស្រាយបញ្ហាលំបាកជាប់ជំពាក់ក្នុងដំណាក់ការដំណើរការ ត្រូវរបាយការណ៍ជូនគណៈកម្មាធិការបក្សនិងគណៈកម្មាធិការប្រជាជនក្រុង ដើម្បីដោះស្រាយឱ្យបានទាន់ពេល។ សមមិត្ត សំណូមពរគណៈរៀបរៀងកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ គប្បីបន្តការពង្រីកស្មារតីសាមគ្គី ផ្សារភ្ជាប់ក្នុងសហមូហភាពស្ថាប័ន; ស្ថាប័នភាវូបនីយកម្មនិងអនុវត្តឱ្យបានល្អលក្ខន្តិកៈធ្វើការ លក្ខន្តិកៈប្រជាធិបតេយ្យ លក្ខន្តិកៈចំណាយក្នុងស្ថាប័ន; បង្កើតបរិយាកាសធ្វើការស្និទ្ធស្នាល មានគោលនយោបាយលើកទឹកចិត្តចំពោះកងជួរអ្នកយកព័ត៌មាន អ្នករៀបរៀងដែលមានអត្ថបទល្អប្រកបដោយគុណភាព អនុវត្តល្អភារកិច្ចផ្តល់ព័ត៌មានផ្សព្វផ្សាយបម្រើមហាជន។
ស្ថាប័នកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ត្រូវបានបង្កើតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។ មកដល់បច្ចុប្បន្ន ស្ថាប័នក៏បានបង្កើតបទប្បញ្ញត្តិស្តីពីមុខងារនិងភារកិច្ច លើកជូនថ្នាក់មានសមត្ថកិច្ចផ្តល់យោបល់; អនុវត្តសម្រេចរួចរាល់ការបង្កើតលក្ខន្តិកៈធ្វើការនិងចាត់តាំង សមាជិកគណៈរៀបរៀង; កសាងអត្តសញ្ញាណម៉ាកយីហោថ្មី និងលើកជូនថ្នាក់មានសមត្ថកិច្ចផ្តល់សច្ចាប័ន; បង្កើតក្របខណ្ឌកម្មវិធីវិទ្យុ ទូរទស្សន៍ថ្មី មាតិការបស់កាសែតបោះពុម្ព កាសែតអេឡិកត្រូនិច កាសែតភាសាខ្មែរ។ល។ បច្ចុប្បន្ន ស្ថាប័ននៅជួបការលំបាកច្រើន ដូចជា៖ បរិមាណការផ្សាយកាសែតបោះពុម្ពប្រចាំថ្ងៃធ្លាក់ចុះ; យន្តការហិរញ្ញវត្ថុនៃអង្គភាពនីមួយៗមុនរួមបញ្ចូលខុសគ្នា។ល។ គណៈរៀបរៀងកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ស្នើគណៈកម្មាធិការបក្សក្រុងនិងគ្រប់ស្ថាប័នសមត្ថកិច្ចពិនិត្យដោះស្រាយបញ្ហាលំបាកជូនអង្គភាព ពិសេស គឺបញ្ហាដែលជាប់ពាក់ព័ន្ធដល់យន្តការហិរញ្ញវត្ថុ ការផ្សាយកាសែតបោះពុម្ពដល់គ្រប់មូលដ្ឋានបក្សរបស់ក្រុង ការអភិវឌ្ឍឆាណែលទូរទស្សន៍ភាសាជនជាតិដើម្បីបម្រើជនរួមជាតិខ្មែរ...។
* មុននេះ គណៈរៀបរៀងកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ បានរៀបចំកិច្ចប្រជុំប្រកាសនិងជូនសេចក្តីសម្រេចអំពីការងារកម្មាភិបាល។ នៅក្នុងកិច្ចប្រជុំ សមមិត្ត ង្វៀងង៉ុកតឹម សមាជិកគណៈអចិន្ត្រៃយ៍ ប្រធានគណៈឃោសនាអប់រំនិងប្រជាចលនានៃគណៈកម្មាធិការបក្សក្រុង ប្រគល់សេចក្តីសម្រេចរបស់គណៈកម្មាធិការបក្សក្រុងកឹងធើ អំពីការតែងតាំងបណ្តាសមមិត្តក្នុងគណៈរៀបរៀង។ ទន្ទឹមនឹងនោះ រួមជាមួយបណ្តាសមមិត្តក្នុងគណៈរៀបរៀង ប្រគល់សេចក្តីសម្រេចរបស់អគ្គនិពន្ធនាយកស្តីទីកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ អំពីការបង្កើតនិងតែងតាំងកម្មាភិបាលថ្នាក់ដឹកនាំបន្ទប់ជំនាញចំនួន១៣ រួមមាន៖ បន្ទប់ព័ត៌មាន; បន្ទប់ឯកទេស; បន្ទប់វប្បធម៌-កម្សាន្ត; បន្ទប់ផលិតកម្មវិធី; បន្ទប់វិទ្យុ; បន្ទប់ភាសាជនជាតិ; បន្ទប់លេខា-រៀបរៀង; បន្ទប់សារគមនាគមន៍ឌីជីថល; បន្ទប់បច្ចេកទេសនិងបច្ចេកវិទ្យា; បន្ទប់ចាត់តាំងរដ្ឋបាល; បន្ទប់ហិរញ្ញវត្ថុ; បន្ទប់មិត្តអ្នកអាន-ទស្សនា-ស្តាប់; បន្ទប់សេវាកម្ម-ការផ្សាយផ្សាយពាណិជ្ជកម្ម៕
កាសែតកឹងធើ-មុនី