ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/08/2025 - 19:38

រួម​កម្លាំង​កសាង​ជំ​ហរ​សន្តិ​សុខ​ប្រ​ជា​ជន​រឹង​មាំ 

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទើប​រៀប​ចំ​ទិវា​ជួប​ជុំ​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​នៅ​សា​កល​វិទ្យា​ល័យ​កឹង​ធើ។​ នេះ​ជា​គ្រឹះ​ស្ថាន​អប់រំ​ត្រូវ​បាន​ជ្រើស​ធ្វើ​ជា​កន្លែង​រៀប​ចំ​ទិវា​ជួប​ជុំ​ថ្នាក់​ក្រុង។​

  ​ សម​មិត្ត​ ដុង​វ៉ាន់​ថាញ អនុលេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ថ្លែង​ក្នុង​ឱកាស​ទិវា​ជួប​ជុំ​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ។​

ទិវា​ជួប​ជុំ​នេះ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​រំលឹក​ឡើង​វិញ​នូវ​ប្រ​វេណី​ និង​វាយ​តម្លៃ​អំ​ពី​ស្ថាន​ភាព​លទ្ធ​ផល​នៃ​ការ​កសាង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ។​ ក្នុង​អំ​ឡុង​ពេល​ជិត​ ២០ឆ្នាំ​កន្លង​ ទិវា​ជួប​ជុំ​ពិត​ជា​បាន​ស៊ី​ជម្រៅ​ក្នុង​ជីវ​ភាព​ និង​កសាង​រឹង​មាំ​នូវ​ខឿន​សន្តិ​សុខ​ប្រ​ជា​ជន​ ជំ​ហរ​យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន​ ពង្រីក​កម្លាំង​ចម្រុះ​នៃ​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ក្នុង​ភារ​កិច្ច​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ ធានា​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​នៅ​លើ​ភូមិ​សាស្រ្ត។​ គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ បាន​ផ្សព្វ​ផ្សាយ​ បញ្ជ្រាប​គ្រប់​សព្វ​និង​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​ការណ៍​របស់​បក្ស​ រដ្ឋ​ និង​សេចក្តី​ណែ​នាំ​របស់​ក្រ​សួង​នគរ​បាល​អំ​ពី​ការ​កសាង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ។​ ទន្ទឹម​នឹង​នោះ​ ពង្រឹង​ការ​ឃោសនា​ បំ​ផុស​ចលនា​ ដោយ​មាន​ខ្លឹម​សារ​ជា​ច្រើន​ ទម្រង់​សម្បូរ​បែប​ ពិពិធ​កម្ម​ យក​ចិត្ត​ទុក​ដាក់​ដល់​ការ​កសាង​កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន; រក្សា​វេទិកា​ “នគរ​បាល​ស្តាប់​យោ​បល់​ប្រ​ជា​ជន”; ផ្សព្វ​ផ្សាយ​កសាង​នូវ​ទម្រង់​ប្រ​ជា​ចលនា​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ បាន​ក្រសួង​នគរ​បាល​បើក​ទូលាយ​ទូទាំង​ប្រ​ទេស។​

ដើម្បី​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​មាន​ប្រ​សិទ្ធ​ភាព​ជាង​ទៀត​ នៅ​ពេល​ខាង​មុខ​ សម​មិត្ត​ ដុង​វ៉ាន់​ថាញ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ សំ​ណូម​ពរ​បន្ត​បញ្ជ្រាប​ទូលំ​ទូលាយ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ អំ​ពី​ការ​ងារ​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​; ជំ​រុញ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ ផ្សារភ្ជាប់​នឹង​ពង្រីក​កម្លាំង​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ លើក​កម្ពស់​ស្មារតី​យល់​ដឹង​ ការ​ទទួល​ខុស​ត្រូវ​របស់​កម្មា​ភិបាល​ បក្ខ​ជន​និង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​អំ​ពី​អត្ថ​ន័យ​ សារៈ​សំ​ខាន់​នៃ​ចលនា។​ យក​ចិត្ត​ទុក​ដាក់​ គិត​គូរ​កសាង​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន។​ គ្រប់​ផ្នែក​ អង្គ​ការ​មហា​ជន​នា​នា​ សហ​ការ​ស្អិត​ល្មួត​ជា​មួយ​កង​កម្លាំង​នគរ​បាល​ក្នុង​ការ​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​អន្តរ​ផ្នែក​អំ​ពី​ការ​កសាង​ចលនា​ បង្ការ​ទប់​ស្កាត់​បទ​ល្មើស​ និង​បាប​គ្រោះ​សង្គម។​ នគរ​បាល​ក្រុង​ បន្ត​ពង្រីក​តួនា​ទី​ស្នូល​ ម្ចាស់​ការ​ច្នៃ​ប្រ​តិដ្ឋ​ ក្នុង​ការ​តស៊ូ​ បង្ការ​ទប់​ស្កាត់​បទ​ល្មើស​ជា​ដើម៕​

            កាសែត​កឹង​ធើ-ប្រែ​សម្រួល​៖ វិមាន​

ចែករំលែកអត្ថបទ