28/07/2025 - 10:02

ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់ "ស្វ័យ​ឆ្លុះ​បញ្ចាំង ស្វ័យ​កែ​ប្រែ​កំ​ហុស" 

ដើម្បី​ពង្រីក​ល្អ​នូវ​តួនាទី​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិ​យា​បថ​ហូ​ជី​មិញ គណៈ​បញ្ជា​ការ​យោ​ធា​សង្កាត់​ត្រា​វិញ ខេត្ត​វិញ​ឡុង បាន​ផ្តុំ​កម្លាំង​អនុវត្ត​ទម្រង់ "ស្វ័យ​ឆ្លុះ​បញ្ចាំង​ស្វ័យ កែ​ប្រែ​កំ​ហុស"។ ទម្រង់​នេះ កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព។

គណៈ​បញ្ជា​ការ​យោ​ធា​សង្កាត់​ត្រា​វិញ ខេត្ត​វិញ​ឡុង ជួយ​ប្រ​ជា​ជន​ធ្វើ​ផ្លូវ។

លោក​លី​កុង​ថាញ់ មេ​បញ្ជា​ការ​រង​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​សង្កាត់​ត្រា​វិញ ឱ្យ​ដឹង៖ “ឆ្នាំ ២០២៤ សា​ខា​បក្ស​នៃ​គណៈ​បញ្ជា​ការ​យោ​ធា បាន​កសាង​ផែន​ការ​អនុវត្ត​ជំ​រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញ ជា​មួយ​នឹង​ខ្លឹម​សារ​ទម្រង់ “ស្វ័យ​ឆ្លុះ​បញ្ចាំង ស្វ័យ​កែ​ប្រែ​កំ​ហុស”។ សា​ខា​បក្ស​ផ្តុំ​កម្លាំង​អនុវត្ត​ត្រឹម​ត្រូវ​តាម​ស្មារតី​ខ្លឹម​សារ​នៃ​កិច្ច​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិការ​បក្ស​សង្កាត់ ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ដឹក​នាំ ចង្អុល​ការ​និង​រៀប​ចំ​អនុវត្ត។ ចាប់​ពី​ឆ្នាំ ២០២៤ មក​សា​ខា​បក្ស​ក៏​បាន​បញ្ជ្រាប​ផ្សព្វ​ផ្សាយ​ផែន​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​អ៊ំ​ហូ​បាន ៤ លើក  ដោយ​មាន​បក្ខ​ជន​ចូល​រួម ៦៤ លើក​នាក់។ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ រៀន​សូត្រ កម្មា​ភិបាល បក្ខ​ជន​កាន់​តែ​ជ្រាប​ច្បាស់​អំ​ពី​គោល​ដៅ តម្រូវ​ការ អត្ថ​ន័យ​និង​ខ្លឹម​សារ​សំ​ខាន់ៗ​ដែល​ត្រូវ​អនុវត្ត​សម្រាប់​ជំ​រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ​ហូជី​មិញ។ ដើម្បី​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ទម្រង់ “ស្វ័យ​ឆ្លុះ​បញ្ចាំង ស្វ័យ​កែ​ប្រែ​កំ​ហុស” គណៈ​បញ្ជា​ការ​យោ​ធា​សង្កាត់ បាន​ជ្រើស​រើស​បញ្ហា​ដែល​កំ​ពុង​កើត​មាន​ចំ​ណុច​ខ្សោយ និង​បញ្ហា​នៅ​ក្នុង​សា​ខា​បក្ស​ដែល​កម្មា​ភិ​បាល បក្ខ​ជន​បាន​លើក​ឡើង​ពិ​និត្យ​វាយ​តម្លៃ​តាម​កាល​កំ​ណត់​ក្នុង​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ខែ ដើម្បី​សា​ខា​បក្ស​វាយ​តម្លៃ​និង​ធ្វើ​ការ​ពិនិត្យ​សម្រាប់​ខែ​បន្ត​បន្ទាប់​។ល។ រៀង​រាល់​ត្រៃ​មាស សា​ខា​បក្ស​ក៏​បាន​ធ្វើ​ការ​ពិ​និត្យ​និង​វាយ​តម្លៃ​និង​លើក​គំរូ​បក្ខ​ជន​ក្នុង​សា​ខា​បក្ស ពី ១-២ នាក់ អំ​ពី​ការ​អនុវត្ត​ភារ​កិច្ច និង​គំរូ​ក្នុង​ការ​អនុវត្ត​ជំ​រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ”។

លោក​កៀង​ផាលី ប្រ​ធាន​កង​យោ​ធា​អនុ​សង្កាត់ ៦ ឱ្យ​ដឹង៖ “តាម​រយៈ​ការ​អនុវត្ត​ទម្រង់ “ស្វ័យ​ឆ្លុះ​បញ្ចាំង ស្វ័យ​កែ​ប្រែ​កំ​ហុស” របស់​សា​ខា​បក្ស លទ្ធ​ផល​បក្ខ​ជន​បាន​ជ្រាប​ច្បាស់​អំ​ពី​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​អ៊ំ ផ្តើម​ពី​នោះ បំ​ប៉ន​ចំ​ណេះ​ដឹង​បន្ថែម​ក្នុង​ការ​ទទួល​កំ​ហុស​ដែល​នៅ​ខ្វះ​ខាត​និង​ចំ​ណុច​ខ្សោយ​របស់​ខ្លួន ដើម្បី​ស្វែង​រក​វិធាន​ការ ទិស​ដៅ​ជម្នះ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​សា​ខា​បក្ស​ស្អាត​ស្អំ រឹង​មាំ កសាង​អង្គ​ភាព​រឹង​មាំ​លើ​គ្រប់​វិ​ស័យ”។

តាម​រយៈ​ការ​រៀន​សូត្រ​និង​អនុវត្ត​ទម្រង់​កម្មា​ភិបាល បក្ខ​ជន​ភាគ​ច្រើន បាន​ផ្លាស់​ប្តូរ​ការ​យល់​ដឹង​និង​សកម្ម​ភាព ស្មារតី​ទទួល​ខុស​ត្រូវ កែ​ប្រែ​របៀប​របប​ធ្វើ​ការ ស្មារតី​និង​អា​កប្ប​កិរិយា លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​តួនាទី​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​ក្នុង​ការ​ហាត់​ពត់​លត់​ដំ​និង​រក្សា​គុណ​សម្បត្តិ​សីល​ធម៌ ផ្នត់​រស់​នៅ​របស់​កម្មា​ភិបាល បក្ខ​ជន រួម​ចំ​ណែក​ជំ​រុញ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិយា​បថ​ហូ​ជី​មិញ បាន​ជ្រួត​ជ្រាប​ស៊ី​ជម្រៅ​និង​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង៕

          សើុង​ម៉ា​ល័យ-មុនី

ចែករំលែកអត្ថបទ