04/08/2025 - 19:38

ជំ​រុញ​ការ​អភិវឌ្ឍ​តំ​បន់​ជន​បទ​ 

ឃុំ​ឡុង​ភូ ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ដំ​ណា​ក់​កាល​ ២០២១ - ២០២៥ (ហៅ​កាត់​ថា​ កម្ម​វិធី)។​ ផ្ដើម​ពី​នោះ​ ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​បាន​លើក​កម្ពស់​ រួម​ចំ​ណែក​អភិវឌ្ឍ​តំ​បន់​ជន​បទ។​

ពិធី​ប្រ​គល់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​នៅ​ឃុំ​ឡុង​ភូ។​

លោក​ថាច់​សូផ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​បឹង​ធំ​ ឱ្យ​ដឹង៖ “អា​ស្រ័យ​កម្ម​វិធី​វិនិ​យោគ ទើប​សា​លា​បឋម​សិក្សា​ឡុង​ភូ​ត្រូវ​បាន​កសាង​សម្រេច​បទ​ដ្ឋាន​ជាតិ​នៅ​ភូមិ​បឹង​ធំ​ ដើម្បី​កូន​ចៅ​ជន​រួម​ជាតិ​បាន​ទៅ​រៀន​សូត្រ​គ្រប់​គ្នា។​ មិន​តែ​ប៉ុណ្ណោះ​ កម្ម​វិធី​នៅ​ទាំង​វិនិ​យោគ​កសាង​ផ្លូវ​បេ​តុង​ធំ​ទូលាយ​ ចុះ​ទៅ​តាម​ភូមិ​នា​នា​; អគ្គិ​សនី​ ទឹក​ស្អាត​ បណ្ដាញ​អ៊ីន​ធឺ​ណិត​បាន​តភ្ជាប់​ចុះ​ទៅ​ដល់​ជន​បទ។​ នោះ​គឺ​ជា​ក្ដី​រីក​រាយ​និង​បំ​ណង​ប្រាថ្នា​ដ៏​ធំ​បំ​ផុត​របស់​មា​មីង​ខ្មែរ​នៅ​ទី​នេះ”។​

តាម​ប្រ​សាសន៍​លោក​ថាច់​សូផ​ មុន​នេះ​ បឹង​ធំ​ជា​ភូមិ​ក្រី​ក្រ​និង​ឆ្ងាយ​ដាច់​ស្រ​យាល​របស់​ឃុំ​ ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​មាន​ភាព​លំ​បាក។​ ចាប់​តាំង​ពី​រដ្ឋ​មាន​គោល​នយោ​បាយ​វិនិ​យោគ​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ សំ​ខាន់​គឺ​កម្ម​វិធី​វិនិ​យោគ​ ឃុំ​បាន​អា​ទិភាព​លើ​ការ​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ អគ្គិ​សនី​ ទឹក​ស្អាត​ជាដើម​ សម្រាប់​បម្រើ​តម្រូវ​ការ​ផលិត​កម្ម​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​ភូមិ។​ អា​ស្រ័យ​ហេតុ​នោះ​ មក​ទល់​បច្ចុប្បន្ន​ ភូមិ​បឹង​ធំ​មាន​ការ​អភិវឌ្ឍ​គួរ​ឱ្យ​កត់​សម្គាល់​ អត្រា​គ្រួ​សារ​មាន​ជីវ​ភាព​ធូរ​ធារ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​

កម្ម​វិធី​ជំ​នួយ​គោ​ បាន​ជួយ​ឱ្យ​គ្រួ​សារ​ក្រី​ក្រ​មាន​លក្ខណ​សម្បត្តិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច។​

ចំ​ណែក​នៅ​ភូមិ​ទឹក​ប្រៃ ក៏​ត្រូវ​បាន​ឃុំ​ឡុង​ភូ​អា​ទិភាព​វិនិ​យោគ​ផង​ដែរ​ មក​ដល់​បច្ចុប្បន្ន​ ផ្លូវ​ក្នុង​ភូមិ​សុទ្ធ​តែ​បាន​ចាក់​បេ​តុង​ ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​និង​ដឹក​ជញ្ជូន​កសិផល។​ លោក​សើុង​តុង នៅ​ភូមិ​ទឹក​ប្រៃ ១ ឱ្យ​ដឹង៖ “ចាប់​តាំង​ពី​រដ្ឋ​បាន​វិនិ​យោគ​គោល​នយោ​បាយ​ គម្រោង​អនុ​គម្រោង​នៃ​កម្ម​វិធី​ គឺតំ​បន់​ជន​បទ​មាន​ការ​ផ្លាស់​ប្ដូរ​ ជីវ​ភាព​ប្រ​ជា​ជន​កាន់​តែធូរ​ធារ។​ ក្នុង​នោះ​ ប្រ​សិទ្ធ​ភាព​បំ​ផុត​គឺ​គម្រោង​ឧបត្ថម្ភ​បុល​ទុន​ ផ្លាស់​ប្ដូរ​មុខ​របរ​ ទើប​មាមីង​ម្ចាស់​ការ​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ផលិត​កម្ម​ ចិញ្ចឹម​សត្វ​ លក់​ដូរ​ជា​ដើម​ដើម្បី​ធ្វើ​មាន។​ បច្ចុប្បន្ន​ នៅ​សង​ខាង​ផ្លូវ​បេ​តុង​របស់​ភូមិ​ទឹក​ប្រៃ ១ ឃើញ​សុទ្ធ​តែ​ផ្ទះ​ឥដ្ឋ​សាង​សង់​យ៉ាង​សម​រម្យ​ គ្មាន​ផ្ទះ​ស្លឹក​ដូច​ពី​មុន​ទៀត”។​

ទន្ទឹម​នឹង​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ ឃុំ​ឡុង​ភូនៅ​ទាំង​ផ្ដុំ​កម្លាំង​អនុវត្ត​គម្រោង​ឧបត្ថម្ភ​សង់​លំ​នៅ​ឋាន​ បុល​ទុន​ផលិត​កម្ម​ ផ្លាស់​ប្ដូរ​មុខ​របរ​ ជំ​នួយ​គោ ​។ល។​ ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ទើប​តែ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លំ​នឹង​ជីវ​ភាព។​ កម្ម​វិធី​វិយោគ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ បាន​បង្ក​ជា​សម្ទុះ​សម្រាប់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច។​ នៅ​ពេល​ប្រ​ព័ន្ធ​ផ្លូវ​ជន​បទ​បាន​វិនិ​យោគ​កសាង​រួច​រាល់​ នឹង​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​និង​ជួញ​ដូរ​ទំ​និញ​ រួម​ចំ​ណែក​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​តំ​បន់​ជន​បទ៕​

                                    យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ