បច្ចុប្បន្ន រាល់ការប្រកួតកីឡាថ្នាក់តំបន់ ថ្នាក់ជាតិនិងអន្តរជាតិ សុទ្ធសឹងមានអត្តពលិកជាជនជាតិខ្មែរមកពីខេត្តកាម៉ាវ ចូលរួមប្រកួតប្រជែងនិងសម្រេចបានស្នាដៃខ្ពស់ៗជាច្រើន។

ថាច់ហ្វាងសាង (ខាងស្ដាំ) ទទួលបានរង្វាន់ខ្ពស់លើវិញ្ញាសាលើកដុំដែក។
ពេលនិយាយអំពីអត្តពលិកដែលដណ្តើមបានរង្វាន់ខ្ពស់ជាច្រើនជូនខេត្តកាម៉ាវ និងក្រុមកីឡាជម្រើសជាតិវៀតណាម យើងគួរតែនិយាយដល់កីឡាករប្រណាំងទូក Cenoeing ត្រឹងថាញ់។ ចាប់ពីឆ្នាំ ២០២១ មកដល់បច្ចុប្បន្ន ត្រឹងថាញ់ បានប្រកួតឈ្នះមេដាយគ្រប់ប្រភេទជិត ១០០ គ្រឿងទាំងថ្នាក់តំបន់ ថ្នាក់ជាតិនិងស៊ីហ្គេម។ កាលនោះ នៅឆ្នាំ ២០១១ ត្រឹងថាញ់ ជាអត្តពលិកជនជាតិខ្មែរដំបូងគេបានជម្រើសចូលហ្វឹកហាត់វិញ្ញាសាប្រណាំងទូក Canoeing របស់ខេត្ត។ នេះជាវិញ្ញាសាកីឡាថ្មីមួយ ខេត្តមិនទាន់មានព្រលាន និងឧបករណ៍ហ្វឹកហាត់ ហើយត្រូវបញ្ជូនទៅខេត្ត ក្រុងផ្សេងៗ មានដូច៖ ក្រុងកឹងធើ ក្រុងដាណាំង។ល។ ដើម្បីហ្វឹកហាត់។ បច្ចុប្បន្ន ត្រឹងថាញ់ គឺជាអត្តពលិករបស់ខេត្តកាម៉ាវដែលមានស្នាដៃខ្ពស់ជាងគេ សព្វថ្ងៃកំពុងប្រកួតឱ្យក្រុមកីឡាជម្រើសជាតិវៀតណាម។
មិនខុសពីត្រឹងថាញ់ ចំពោះថាច់ហ្វាងសាង ក៏ក្លាយជាអត្តពលិកលើកដុំដែកវ័យក្មេងលេចធ្លោរបស់ខេត្តកាម៉ាវផងដែរ។ ដ្បិតអី កីឡាករជនជាតិខ្មែររូបនេះឈ្នះបានមេដាយជាច្រើនក្នុងការប្រកួតលើកដុំដែកថ្នាក់តំបន់ទូទាំងប្រទេសនិងទ្វីបអាស៊ី។ ក្នុងឆ្នាំ ២០១៩ កាលនៅរៀនថ្នាក់ទី ៦ ថាច់ហ្វាងសាង ត្រូវបានមជ្ឈមណ្ឌលហ្វឹកហាត់និងប្រកួតកីឡាអប់រំកាយខេត្តកាម៉ាវជម្រើសចូលហ្វឹកហាត់។ ឆ្នាំ ២០២៣ ថាច់ហ្វាងសាង ចាប់ផ្ដើមចូលរួមប្រកួតដណ្ដើមពានរង្វាន់កីឡាលើកដុំដែកវ័យក្មេងថ្នាក់ជាតិ ដោយប្រកួតប្រភេទទម្ងន់ ៥៥ គីឡូក្រាមផ្នែកបុរសទទួលបានមេដាយសំរឹទ្ធ ២ គ្រឿង; ទទួលបានមេដាយសំរឹទ្ធ៣គ្រឿងលើខ្លឹមសារលើកដុំដែក ប្រភេទទម្ងន់ ៦១ គីឡូក្រាមផ្នែកបុរស ក្នុងការប្រកួតពានរង្វាន់ជើងឯកកីឡាលើកដុំដែកថ្នាក់ជាតិឆ្នាំ ២០២៣។ ឆ្នាំ ២០២៣ ថាច់ហ្វាងសាង បានចូលក្រុមជម្រើសជាតិវ័យក្មេងជាផ្លូវការ ហើយត្រូវបានបញ្ជូនទៅហ្វឹកហាត់នៅក្រុងដាណាំងនិងក្រុងកឹងធើ។ នៅឆ្នាំ ២០២៤ ជាលើកដំបូងបានចូលប្រកួតកីឡាលើកដុំដែកសម្រាប់យុវវ័យ និងជើងឯកលើកដុំដែកវ័យក្មេងអាស៊ីដែលធ្វើឡើងនៅប្រទេសកាតា ថាច់ហ្វាងសាង បានប្រកួតក្នុងប្រភេទទម្ងន់ ៦១ គីឡូក្រាមផ្នែកបុរស ឈ្នះបានមេដាយប្រាក់៣គ្រឿង។ ខែមិថុនា ឆ្នាំ ២០២៥ ថាច់ហ្វាងសាង ឈ្នះបានមេដាយមាសនិងមេដាយប្រាក់ខាងវិញ្ញាសាលើកដុំដែកក្នុងប្រភេទទម្ងន់៦៧ គីឡូក្រាមផ្នែកបុរស។
ទន្ទឹមនឹងនោះ មានអត្តពលិកខ្មែរជាច្រើននាក់ទៀតនៅខេត្តកាម៉ាវ ក៏បានចូលរួមប្រកួតវិញ្ញាសាកីឡាផ្សេងៗដូច៖ អត្តពលកម្ម ប៉េតង់ តេក្វាន់ដូ យូដូ ។ល។ ទទួលបានរង្វាន់ថ្នាក់ជាតិនិងថ្នាក់តំបន់ជាច្រើន៕
យ្វីអាញ - ថាច់ធី