05/08/2025 - 09:28

យក​ចិត្ត​ទុក​ដាក់​ថែទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ 

តាម​ប្រ​សាសន៍​លោក​យ័ញ​ភុក នា​យក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​អាង​យ៉ាង​ ក្រោយ​ពី​រួម​ បញ្ចូល​អាង​យ៉ាង​ជាខេត្ត​មាន​ភូមិ​សាស្រ្ត​ធំ​ទូលាយ​ មាន​ភ្នំ​ មាន​សមុទ្រ​ មាន​តំ​បន់​ព្រំ​ដែន​។​ល។​ ដូច្នេះ​ មាន​ខ្លឹម​សារ​មួយ​ក្នុង​ចំ​ណោម​ខ្លឹម​សារ​ដែល​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​ គឺបង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​ដើម្បី​ថែទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ភាគ​តិច​។​

ដំ​ណាក់​សុខា​ភិបាល​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​អាង​យ៉ាង​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ថែទាំសុខភាពបឋមជូនប្រជាជន។

យោង​តាម​ស្ថិតិ​របស់​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​អាង​យ៉ាង​ លក្ខណៈ​ងាយ​ស្រួល​ដំ​បូង​ក្នុង​ការ​ងារ​ថែទាំ​សុខ​ភាព​ គឺដំ​ណាក់​សុខា​ភិបាល​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ក្នុង​ខេត្ត​ភាគ​ច្រើន​សម្រេច​បទដ្ឋាន​ជាតិ​។​  នេះ​ជា​លទ្ធ​ផល​នៃ​ដំ​ណើរ​ការ​ដែល​ភូមិ​ភាគ​អនុវត្ត​កម្ម​វិធី​ គម្រោង​របស់​មជ្ឈិម​និង​របស់​ភូមិ​ភាគ​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ល។​ ឆ្លង​តាម​ រយៈ​ការ​អនុវត្ត​កម្ម​វិធី​ គម្រោង​នា​នា​ បាន​ជួយ​ឱ្យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូលដ្ឋាន​មាន​ភាព​ល្អ​ប្រ​សើរ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ក្នុង​នោះ​ រួម​ទាំង​ប្រ​ព័ន្ធ​សុខា​ភិបាល​នៅ​មូលដ្ឋាន​។​ ដំ​ណាក់​សុខា​ភិបាល​នា​នា​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ឥឡូវ​នេះ​ មាន​លទ្ធ​ភាព​ផ្គត់​ផ្គង់​សេវា​ថែទាំ​សុខ​ភាព​មូលដ្ឋាន​ជូន​ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​។​ ខណៈ​ពេល​ប្រ​ជា​ជន​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទទួល​សេវា​សុខា​ភិបាល​ ប្រ​ភេទ​ជំ​ងឺ​ទូទៅ​ពី​មុន​ ដូច​ជា​៖ កង្វះ​អា​ហា​រូបត្ថម្ភ ជំ​ងឺ​ឆ្លង​ជា​ដើម ​ក៏​បាន​ថយ​ចុះ​។​ ផ្ដើម​ពី​នោះ​ បង្កើន​គុណ​ភាព​នៃ​ជីវ​ភាព​របស់ប្រ​ជា​ជន​កាន់​តែល្អ​ប្រ​សើរ​។​

លោក​យ័ញ​ថៀង​ភុក កម្មា​ភិបាល​ពេទ្យ​ឃុំ​ហ្គក្វាវ បាន​ឱ្យ​ដឹង​ ប្រ​ការ​ដែល​នាំ​មក​នូវ​ភាព​ជោគ​ជ័យ​នៃ​កម្ម​វិធី​ថែទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ គឺ​ឥទ្ធិពល​វិជ្ជ​មាន​នៃ​ការ​បញ្រ្ជាប​យេនឌ័រ​ និង​ការ​អនុវត្ត​សម​ភាព​យេនឌ័រ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ ឆ្លង​តាម​រយៈ​ការ​ ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​ បំ​ណិន​ពាក់​ព័ន្ធ​ដល់​សមភាព​យេនឌ័រ​និង​ការ​គាំ​ពារ​កុមារ​របស់​ស្រ្ដី​ជន​ជាតិ​ភាគ​តិច​មាន​ការ​ផ្លាស់​ប្ដូរ​ជាវិជ្ជ​មាន​។​ ផ្ដើម​ពី​នោះ​ ការ​យល់​ដឹង​និង​ទង្វើ​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​នឹង​អំ​ពើ​ហិង្សា​ រំលោភ​បំ​ពាន​លើ​កុមារ; ជា​ពិសេស​ ការ​រំលោភ​បំ​ពាន​ផ្លូវ​ភេទ​ បញ្ហា​សុខ​ភាព​បន្ត​ពូជ​និង​រៀប​ការ​មិន​ទាន់​គ្រប់​អាយុ​; បញ្ហា​សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​អនុវត្ត​ល្អ​និង​មាន​ការ​រីក​សាយ​ភាយ​ស៊ី​ជម្រៅ​ជា​បណ្ដើរ​ៗ​។​ ហេតុ​នេះ​ បាន​បង្ក​លក្ខណៈ​និង​ឱកាស​សម្រាប់​ស្រ្តី និង​កុមារី​អំ​ណះអំ​ណាងពី​តួនា​ទី​ក្នុង​គ្រួ​សារ​និង​ចូល​រួម​កសាង​អភិវឌ្ឍ​សហ​គមន៍។​

បង​ស្រី​ធីត្វង នៅ​ឃុំ​ហ្គក្វាវ ឱ្យ​ដឹង​៖ “បន្ទាប់​ពី​បាន​ស្ដាប់​កម្មា​ភិបាល​ពេទ្យ​ពន្យល់​ប្រាប់​អំ​ពី​សុខ​ភាព​បន្ត​ពូជ​ ខ្ញុំ​បាន​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​គភ៌​តាម​កាល​កំ​ណត់​ ដូច្នោះ​ ដំ​ណើរ​ការ​សម្រាលកូន​មិន​ជួប​លំ​បាក​។​ បន្ទាប់​ពី​សម្រាល​រួច​ ខ្ញុំ​ក៏​បាន​រៀន​សូត្រ​ពី​របៀប​ថែទាំ​ទារក​ មិន​ធ្វើ​តាម​ទម្លាប់​ចាស់​។​ មក​ទល់​បច្ចុប្បន្ន​ កូន​ស្រី​ខ្ញុំ​មាន​សុខ​ភាព​ល្អ​ហើយ​ទម្ងន់​សម​នឹង​វ័យ​អា​យុ​”៕​

                                          ហា​ថា​ញ -  ប្រែ​សម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ