រយៈពេលកន្លង មានឃុំ សង្កាត់ជាច្រើនលើភូមិសាស្រ្តក្រុងកឹងធើ (ចាស់) បានអនុវត្តល្អការងារគិតគូរដល់ជនរួមជាតិភាគតិច។

ទន្ទឹមនឹងការឧបត្ថម្ភជនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ក្រុងកឹងធើ នៅទាំងព្រួតដៃជាមួយ
នឹងជនរួមជាតិអភិរក្សវប្បធម៌ប្រពៃណីទៀតផង។
ជាតួយ៉ាងដូចឃុំឌិញម៉ូង ការងារគិតគូរ លើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតី ជូនជនរួមជាតិខ្មែរ តែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សគ្រប់លំដាប់ថ្នាក់និងអង្គការមហាជនឃុំ យកចិត្តទុកដាក់យ៉ាងពិសេស។ ផ្ដើមពីនោះ មានមាមីងខ្មែរជាច្រើននៅទីនេះ ប្រឹងប្រែងធ្វើការរកស៊ី ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។
បងស្រីថាច់ធីភឿង នៅភូមិត្រឿងនិញ ឱ្យដឹង៖ “អាស្រ័យប្រភពទុនអនុគ្រោះរបស់រដ្ឋ ទើបម្ដាយ និងកូនខ្ញុំមានលក្ខណៈបើកហាងមួយតូចលក់ដូរនៅនឹងផ្ទះ រកបានប្រាក់ចំណូលលំនឹង។ ខ្ញុំលក់កាហ្វេនិងនំបុ័ងពេលព្រឹក ចំណែកពេលរសៀលកូនប្រុសរបស់ខ្ញុំលក់ភេសជ្ជៈនិងអាហារសម្រន់តាមចំណង់ចំណូលចិត្តរបស់យុវវ័យ។ អាស្រ័យបានបុលទុនអនុគ្រោះ មិនចំណាយលុយ ជួលកន្លែងលក់ សំខាន់គឺយកកម្លាំងធ្វើជាផលចំណេញ ដូច្នេះ អាចផ្គត់ផ្គង់ជីវភាពរស់នៅដោយងាយស្រួល។ គ្រួសារមានស្ថានភាពសេដ្ឋកិច្ចលំនឹង ម្ល៉ោះហើយក្នុងថ្ងៃពេញបូណ៌មីឬថ្ងៃបុណ្យទានផ្សេងៗ ខ្ញុំទៅវត្តក៏មានភាពងាយស្រួល។ ម៉្យាងទៀត ឥឡូវនេះដងផ្លូវបានចាក់បេតុងរួចរាល់ យើងទៅវត្តដោយម៉ូតូកាន់តែលឿនថែមទៀត”។ ក្រៅពីឧបត្ថម្ភអនុវត្តទម្រង់ធ្វើការរកស៊ីចិញ្ចឹមជីវិត ភូមិភាគនៅទាំងយកចិត្តទុកដាក់គិតគូរដល់ជនរួមជាតិខ្មែរដែលជួបលំបាកខាងលំនៅឋានទៀតផង។ តួយ៉ាងដូចករណីបងស្រីដាវធីសាវឹន នៅភូមិឌិញមី ដោយបានឧបត្ថម្ភសង់ផ្ទះមហាសាមគ្គី ទើបបងស្រីនឹងនរចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឈានឡើងចាកផុតពីភាពក្រីក្រ។
តាមប្រសាសន៍លោក ឡេទ្រុងកៀង នាយករងមន្ទីរជនជាតិនិងសាសនាក្រុងកឹងធើ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ តែងបង្កលក្ខណសម្បត្តិងាយស្រួលនិងផ្សព្វផ្សាយ អនុវត្តនូវគោលនយោបាយរបស់បក្សនិងរដ្ឋ ជូនជនរួមជាតិភាគតិចបានទាន់ពេល ចលនាមាមីង ពង្រីកស្មារតីខ្លួនទីពឹងខ្លួនក្នុងការផលិតកម្ម ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។ ទន្ទឹមនឹងនោះ បានផ្សព្វផ្សាយអនុវត្តនូវសកម្មភាពគិតគូរជីវភាពជាក់ស្ដែង មានដូច៖ ឧបត្ថម្ភបុលទុន ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិត; រៀបចំបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងឧទ្ទេសនាមការងារធ្វើជូនពលកររាប់រយនាក់; សួរសុខទុក្ខនិងជូនអំណោយដល់វត្តអារាម និងគ្រួសារជនរួមជាតិខ្មែរដែលមានជីវភាពក្រីក្រ ក្នុងឱកាសបុណ្យទាន បុណ្យចូលឆ្នាំថ្មីជាដើម។ ផ្ដើមពីនោះ ក្រុងកឹងធើ (ចាស់) នៅមានគ្រួសារជនជាតិភាគតិចក្រីក្រចំនួន ២៩ គ្រួសារ ស្រូបអត្រា ០,២០% (គ្រួសារជនរួមជាតិខ្មែរចំនួន ២០ ); គ្រួសារប្រកៀកបន្ទាត់ក្រនៅត្រឹម៣៤៦ គ្រួសារ ស្រូបអត្រា ៣,៤៤% នៃចំនួនគ្រួសារជនជាតិភាគតិចសរុប (គ្រួសារជនរួមជាតិខ្មែរចំនួន ៣៣២)។
ក្រោយការរួមបញ្ចូល ក្រុងកឹងធើកំពុងជំរុញការអនុវត្តល្អរាល់របបគោលនយោបាយជនជាតិ ធានារាល់បញ្ហាពាក់ព័ន្ធដល់សុខាភិបាលអប់រំ អភិវឌ្ឍសេដ្ឋកិច្ច អភិរក្សនិងពង្រីកវប្បធម៌ប្រពៃណីក្នុងជនរួមជាតិភាគតិច; គិតគូរបានល្អជីវភាព សម្ភារៈស្មារតីជូនជនរួមជាតិភាគតិចក្នុងឱកាសថ្ងៃបុណ្យទាន បុណ្យចូលឆ្នាំថ្មីជាដើម៕
ហាថាញ -ថាច់ធី