មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/07/2025 - 10:02

រៀន​សូត្រ​តាម​អ៊ំ ខិត​ខំ​រក​ស៊ី​ដើម្បី​ចាក​ភាព​ក្រី​ក្រ 

អា​ស្រ័យ​ដោយ​ការ​ឧស្សាហ៍​ព្យា​យាម ស៊ូ​ទ្រាំ​លំ​បាក រវៀស​រវៃ​ក្នុង​ការ​អនុវត្ត​ទម្រង់​ផលិត​កម្ម​ចម្រុះ បង​ថាច់​ថា នៅ​ភូមិ​ដី​ក្រ​ហម ឃុំ​ហាម​យ៉ាង ខេត្ត​វិញ​ឡុង បាន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។

ទម្រង់​ចិញ្ចឹម​ជ្រូក​របស់​គ្រួ​សារ​បង​ថាច់​ថា នៅ​ភូមិ​ដី​ក្រ​ហម ឃុំ​ហាម​យ៉ាង​ ខេត្ត​វិញ​ឡុង។

ឆ្នាំ​១៩៩៥ បង​ថា ចាប់​ផ្តើម​បង្កើត​អា​ជីព ដោយ​មាន​ដី​ស្រែ​ដាំ​អំ​ពៅ ៣ កុង​ដែល​ឪ​ពុក​ម្តាយ​ចែក​ឱ្យ រួម​ជា​មួយ​ដើម​ទុន​ដំ​បូង ៥ លាន​ដុង​ដែល​បុល​ពី​ធនា​គារ​កសិ​កម្ម​និង​អភិ​វឌ្ឍន៍​ជន​បទ។ ក្រៅ​ពីដាំ​អំ​ពៅ បង​នៅ​គួប​ផ្សំ​ការ​ចិញ្ចឹម​ជ្រូក។ ដំ​បូង ក្នុង​មួយ​ឆ្នាំ​បង​ចិញ្ចឹម ២ លើក​ប្រ​មាណ ៣០ ក្បាល ក្នុង​នោះ​មាន​ជ្រូក មេ ១៥ ក្បាល។ បង​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព អនុ​ផល​ក្នុង​ចម្ការ និង​ផ្អាប់​អនុ​ផល​ធ្វើ​ជា​ចំ​ណី​ជ្រូក​ដើម្បី​ប្រិត​សំ​ចៃ​លើ​ការ​ចិញ្ចឹម​សត្វ។

ឆ្នាំ ២០១០ បង​សង​បំ​ណុល​ធនា​គារ​ស្រ​ឡះ សង់​បាន​ផ្ទះ​ថ្មី​រឹង​មាំ​គិត​ជា​តម្លៃ​ជាង ២០០ លាន​ដុង។ កូន​ប្រុស​ទោល​របស់​បង បច្ចុប្បន្ន​កំ​ពុង​រៀន​មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ​ក្រុង​ហូ​ជី​មិញ។ បើ​តាម​បង​ថា លទ្ធ​ផល​ទាំង​នេះ​គឺ​អា​ស្រ័យ​ការ​ព្យា​យាម ខិត​ខំ​ពល​កម្ម​ផលិត ចេះ​គិត​គូរ សន្សំ​សំ​ចៃ​និង​ប្តេជ្ញា​ចិត្ត​ឆ្លង​កាត់​ការ​លំ​បាក។ ពិ​សេស គឺ​មក​ពី​បង​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្ដម​គតិ សីល​ធម៌​ឥរិ​យា​បថ​ហូ​ជី​មិញ។

បង​ថាច់​ថា ឱ្យ​ដឹង៖ “ដោយ​សារ​អត់​ធ្មត់​និង​រស់​នៅ​ចេះ​ប្រិត​សំ​ចៃ មក​ទល់​ពេល​នេះ គ្រួ​សារ​បង​មាន​ដី​ស្រែ​ដាំ​អំ​ពៅ​ជាង ១៨ កុង រួម​ជា​មួយ​ស្រះ បង្គា ក្តាម​លើ​ផ្ទៃ​ដី ៥.០០០ ម៉ែត្រ​កា​រ៉េ។ ការ​លក់​ជ្រូក​សាច់​ថ្មីៗ​នេះ គ្រួ​សារ​រក​បាន​ប្រាក់​ចំ​ណូល​ជាង ១០០ លាន​ដុង ទូទាត់​រួច​ស្រេច ចំ​ណេញ​ជិត ៧០ លាន​ដុង គ្រួ​សារ​ខ្ញុំ​រីក​រាយ​ណាស់”។ មិន​ត្រឹម​តែ​ពូ​កែ​ក្នុង​ការ​ធ្វើ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ បង​ថាច់​ថា ថែម​ទាំង​ជា​អ្នក​សកម្ម​ចែក​រំលែក​បទ​ពិ​សោធន៍ ណែ​នាំ​បច្ចេក​ទេស​ដាំ​អំ​ពៅ ចិញ្ចឹម​សត្វ​ដល់​គ្រួ​សារ​កសិ​ករ​ឯទៀត​ក្នុង​ឃុំ ជួយ​មា​មីង​រួម​គ្នា​ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ​លំ​នឹង​ជីវ​ភាព​ទៀត​ផង។

បង​ឡេ​ថាញ​សើុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហាម​យ៉ាង ឱ្យ​ដឹង៖ “បង​ថាច់​ថា គឺ​ជា​កសិ​ករ​គំរូ​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​អ៊ំ។  បង​តែង​រិះ​រក​នូវ​ទម្រង់​ប្រ​កប​ការ​ងារ​រក​ស៊ី​ថ្មីៗ ការ​រស់​នៅ​សាមញ្ញ ជិត​ស្និទ្ធ​តែង​ត្រៀម​លក្ខណៈ​ជួយ​មា​មីង​ជា​និច្ច។ អា​ស្រ័យ​ដោយ​រៀន​សូត្រ​តាម​អ៊ំ រស់​នៅ​ប្រិត​សំ​ចៃ ទើប​បង​ថាច់​ថា ឈាន​ឡើង​ម្ចាស់​ការ​សេដ្ឋ​កិច្ច លំ​នឹង​ជីវ​ភាព​គ្រួ​សារ និង​ធ្វើ​ឱ្យ​ផុស​ផុល​ស្មារតី​ឆ្លង​កាត់​ការ​លំ​បាក សម្រាប់​សហ​គមន៍។ បង​នៅ​ទាំង​ជួយ​ចែក​រំលែក​ដោយ​អស់​ពី​ចិត្ត​ទម្រង់​ប្រ​កប​ការ​ងារ​រក​ស៊ី ដើម្បី​ចាក​ភាព​ក្រី​ក្រ​សម្រាប់​គ្រួ​សារ​ដែល​ខ្វះ​ដី​បង្ក​បង្កើន​ផល ទម្រង់​ចិញ្ចឹម​ជ្រូក បង្គា​នាគ ក្តាម ៘ នៅ​ភូមិ​ស្រុក​ទៀត​ផង”៕

                           សើុង​ម៉ា​ល័យ- លី​សៀ

ចែករំលែកអត្ថបទ