មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

22/04/2026 - 06:55

ចលនា​កសិ​ករ​ផលិត ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ផ្ដើម​ពី​ទម្រង់​មាន​ប្រ​សិទ្ធ​ភាព​ 

ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ ចល​នា​កសិ​ករ​ប្រ​ឡង​ប្រ​ណាំង​ផលិត ធ្វើ​អា​ជីវ​កម្ម​ពូ​កែ បាន​រីក​ដុះ​ដាល ទូ​លំ​ទូ​លាយ​នៅ​ភូមិ​ភាគ​នា​នា ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​នៃ​តំ​បន់​  វាល​រាប​ទន្លេ​គឺវ​ឡុង ក្លាយ​ជា​កម្លាំង​ជំ​រុញ​ដ៏​សំ​ខាន់​សម្រាប់​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច កសិកម្ម​តាម​ទិស​ដៅ​ប្រ​សិទ្ធ​ភាព​និង​និរន្តរ​ភាព។

នៅ​ភូមិ​ហ្វា​ហឹង ឃុំ​ចូវ​ថាញ់ ខេត្ត​អាង​យ៉ាង លោក​យ័ញ​ផាន ជា​កសិ​ករ​ខ្មែរ​ឆ្នើម មាន​ស្មារតី​ជម្នះ​លំ​បាក ហ៊ាន​គិត ហ៊ាន​ធ្វើ។ ផ្សារ​ភ្ជាប់​នឹង​មុខ​របរ​កសិ​កម្ម​តាំង​ពី​តូច គាត់​យល់​ច្បាស់​អំ​ពី​ការ​លំ​បាក​នៃ​ការ​ផលិត​ប្រ​ពៃ​ណី។ គិត​ដូច្នេះ គាត់​បាន​សម្រេច​ចិត្ត​វិនិ​យោគ​ពង្រីក​ទ្រង់​ទ្រាយ​នៃ​ការ​ផលិត គួប​ផ្សំ​នឹង​ការ​ធ្វើ​ពិពិធ​កម្ម​ដំ​ណាំ​ដាំ​ដុះ និង​សត្វ​ចិញ្ចឹម ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច និង​លំ​នឹង​ប្រាក់​ចំ​ណូល។

  ទម្រង់​ចម្ការ -ស្រះ​-ទ្រុង​របស់​លោក​យឿង​ហ្វាង​លីម (ឈរ​កណ្តាល)។

បច្ចុប្បន្ន គាត់​កំ​ពុង​ធ្វើ​ស្រែ​ចំ​នួន ៨ ហិក​តា ជា​មួយ​ផ្ទៃ​ដី​ធំ​នេះ គាត់​បាន​កំ​ណត់​ថា មាន​តែ​ប្រើ​ប្រាស់​គ្រឿង​យន្ត​ទេ ទើប​ធា​នា​បាន​ការ​ផលិត។ ដូច្នេះ គាត់​បាន​វិនិ​យោគ​គ្រឿង​យន្ត​ទំ​នើបៗ មាន​គោ​យន្ត ម៉ា​ស៊ីន​ព្រោះ ម៉ា​ស៊ីន​បាញ់​ថ្នាំ និង​ដ្រូន​កសិ​កម្ម​ជា​ដើម។ អា​ស្រ័យ​អនុ​វត្ត​យន្តូប​នីយ​កម្ម​ព្រមៗគ្នា គាត់​បាន​បន្ថយ​ថ្លៃ​កម្ម​ករ​ជា​ច្រើន ហើយ​ម្ចាស់​ការ​បាន​រដូវ​កាល​នី​មួយៗ​និង​បង្កើន​បាន​ទិន្ន​ផល។

លើ​ផ្ទៃ​ដី​នេះ លោក​យ័ញ​ផាន បាន​ជ្រើស​រើស​ពូជ​ស្រូវ​ដាយ​ធើម​ដើម្បី​ផលិត។ បច្ចុប្បន្ន តម្លៃ​ស្រូវ​ពី ៦.៣០០​-៧.២០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម។ អា​ស្រ័យ​ការ​អនុ​វត្ត​បច្ចេក​ទេស កសិ​កម្ម​ទំ​នើប និង​ការ​គ្រប់​គ្រង​មើល​ថែ​បាន​ហ្មត់​ចត់ ទើប​ទិន្ន​ផល​បាន​លំ​នឹង​តាម​រដូវ​កាល​នាំ​មក​នូវ​ប្រាក់​ចំ​ណេញ​ជាង ២០០ លាន​ដុង ក្នុង​មួយ​រដូវ។ ក្រៅ​ពី​នេះ គាត់​ក៏​បាន​ផ្ទេរ​ផ្ទៃ​ដី​ជិត ២ កុង​មក​ដាំ​ដំ​ណាំ មាន​ដូច ជីរ​ក្រ​សាំង​ទំ​ហំ​ភ្លៅ​កង្កែប​និង​ម្អម ដោយ​មាន​បទ​ពិ​សោធន៍​ជាង ១០ ឆ្នាំ គាត់​មាន​បទ​ពិ​សោធន៍​អំ​ពី​បច្ចេក​ទេស​ដាំ​ដុះ​ថែ​ទាំ​មាន​ប្រ​សិទ្ធ​ភាព ធា​នា​បាន​នូវ​ផលិត​ផល​ស្រស់​ស្អាត និង​មាន​គុណ​ភាព​ខ្ពស់។ តម្លៃ​លក់​ចាប់​ពី ៧.០០០ - ៨.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម រក​បាន​ប្រាក់​ចំ​ណូល​ ១៥ លាន​ដុង​ក្នុង​មួយ​ខែ រួម​ចំ​ណែក​បង្ក​បាន​ប្រ​ភព​ចំ​ណូល​ស្ថិរ​ភាព​និង​ឆ្លាស់​គ្នា​រវាង​ការ​ដាំ​ដំ​ណាំ​និង​ធ្វើ​ស្រូវ។

ទន្ទឹម​នឹង​នោះ ទម្រង់​ចិញ្ចឹម​ជ្រូក​ក៏​បាន​រក្សា​ដោយ​ជ្រូក​មេ ២ ក្បាល​និង​ជ្រូក​សាច់​ជិត ១០ ក្បាល។ ហ្វូង​កន្លង​ហើយ ជា​មធ្យម​មាន​ទម្ងន់ ១០០ គី​ឡូ​ក្រាម​/ក្បាល លក់​បាន​តម្លៃ​ជិត ៦ លាន​ដុង។ លោក​ផាន ឱ្យ​ដឹង “អា​ស្រ័យ​គួប​ផ្សំ​រវាង​ការ​ធ្វើ​ស្រែ ដាំ​ដំ​ណាំ និង​ចិញ្ចឹម​សត្វ បាន​ជួយ​ឱ្យ​គ្រួ​សារ​គាត់​មាន​ប្រាក់​ចំ​ណូល​ជា​ប្រ​ចាំ កាត់​បន្ថយ​ហា​និភ័យ​នៅ​ពេល​ដែល​តម្លៃ​កសិ​កម្ម​ប្រែ​ប្រួល និង​លំ​នឹង​សេដ្ឋ​កិច្ច​គ្រួ​សារ”។

ជា​មួយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ លោក​យ័ញ​ផាន បាន​សម្រេច​កិត្តិ​នាម​ជា​កសិ​ករ​ផលិត ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ថ្នាក់​ខេត្ត ៥ ឆ្នាំ​បន្ត​បន្ទាប់។ លោក​យ័ញ​ផាន មិន​ត្រឹម​តែ​ធ្វើ​មាន​អោយ​គ្រួ​សារ​ប៉ុណ្ណោះ​ទេ គាត់​ក៏​សកម្ម​ចែក​រំ​លែក​បទ​ពិ​សោធន៍ ជួយ​ដល់​មា​មីង​អនុ​វត្ត​យន្តូ​បនីយ​កម្ម​ដើម្បី​បង្កើន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ផលិត។

  លោក​យ័ញ​ផាន កំ​ពុង​ថែ​ទាំ​ចម្ការ​ដំ​ណាំ។

នៅ​មណ្ឌល​២ សង្កាត់​មី​ស្វៀង ទី​ក្រុង​កឹង​ធើ លោក​យឿង​ហ្វាង​លីម ប្រ​ធាន​សា​ខា​សមា​គម​កសិ​ករ​មណ្ឌល ២ ជា​កសិ​ករ​មួយ​រូប​ក្នុង​ចំ​ណោម​កសិ​ករ​ឆ្នើម​ដែល​មាន​ទម្រង់​ផលិត​ចម្រុះ សម្រេច​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។ ក្រៅ​ពី​ដី​ផលិត​វ ៧ ហិត​តា លោក​បាន​ប្រើ​ប្រាស់​ដី​ចម្ការ​ជិត ២ ហិត​តា ជា​ជំ​ហានៗ​បង្វែរ​ទម្រង់​ផលិត​តាម​ទិស​ដៅ​យន្តូប​នីយ​កម្ម គួប​ផ្សំ​រវាង​ដាំ​ដុះ​និង​ចិញ្ចឹម​សត្វ។ ដោយ​បាន​បុល​ទុន​៥០​លាន​ដុង​ពី​មូល​និធិ​ឧបត្ថម្ភ​កសិ​ករ លោក​បាន​វិនិ​យោគ​បង្កើត​ទម្រង់​ចម្ការ ស្រះ ទ្រុង​បិទ​ជិត រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច។ នៅ​លើ​ផ្ទៃ​ដី​ចម្ការ លោក​បាន​ដាំ​ដើម​ដូង​ម៉ា​ឡេ​ស៊ី​ជាង ៧០០ ដើម ឆ្លាស់​ជា​មួយ​ដើម​ក្រូច​ឆ្មារ ឥត​គ្រាប់​ជាង ១.០០០ ដើម។ នេះ​ជា​ដំ​ណាំ​ពីរ​ប្រ​ភេទ​ដែល​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​សម្រាប់​ផ្គត់​ផ្គង់​ទី​ផ្សារ​នាំ​ចេញ​និង​មាន​ច្រក​នាំ​ចេញ​ស្ថិរ​ភាព។​ ក្នុង​មួយ​ខែៗ គាត់​ប្រ​មូល​ផល​ដូង​បាន​ប្រ​ហែល ៩.០០០ ផ្លែ រក​បាន​ចំ​ណូល​ជាង ៤០ លាន​ដុង។ ដូង​ដែល​មាន​ទម្ងន់ ១,៣ គី​ឡូ​ក្រាម​ឡើង​ទៅ បាន​ចាត់​ជា​កម្រិត​ទី ១ មាន​តម្លៃ ៥០.​០០០ ដុង​ក្នុង​១​ឡូ។ ដោយ​បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​ដៃ​គូ​ធា​នា​ទិញ ការ​នាំ​ចេញ​ផលិត​ផល​មាន​ចីរ​ភាព កាត់​បន្ថយ​ហា​និភ័យ​ទី​ផ្សារ​។ ចំ​ណាយ​ថ្លៃ​ថែ​ទាំ​អស់​ប្រ​ហែល ៥ លាន​ដុង​ក្នុង​មួយ​ខែ ម្ល៉ោះ​ហើយ​រក​បាន​ប្រាក់​ចំ​ណេញ ខ្ពស់​បង្គួរ។ ចំ​ពោះ​ក្រូច​ឆ្មារ​ឥត​គ្រាប់ លោក​ប្រ​មូល​ផល​បី​លើក​ក្នុង​មួយ​ខែ ផ្តល់​ទិន្ន​ផល​ជិត​១០ តោន​ក្នុង​មួយ​ឆ្នាំ​ ដោយ​តម្លៃ​លក់​ពី​ ២៥.​០០០ ដល់​ ២៧.​០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម។ ដោយ​ប្រើ​ប្រាស់​ផ្ទែ​ដី​ដាំ​ក្រោម​ដើម​ដូង សំ​ចៃ​បាន​ថ្លៃ​ចំ​ណាយ និង​បង្កើន​ប្រ​សិទ្ធ​ភាព​នៃ​ការ​ប្រើ​ប្រាស់​ដី។ នៅ​ទី​តាំង​ស្រះ​ចិញ្ចឹម​ត្រី គាត់​បាន​ចិញ្ចឹម​ត្រី​ក្រាញ ត្រី​ប្រា និង​ត្រី​ផ្សេងៗ​ទៀត បាន​លែង​ត្រី​ពូជ​ចិញ្ចឹម​ជិត ២០០ គី​ឡូ​ក្រាម​ក្នុង​មួយ​រដូវ។ ទន្ទឹម​នឹង​នោះ បង​បាន​វិនិយោគ​ចិញ្ចឹម​អន្ទង់​ចំ​នួន ២៤.​០០០​ក្បាល បច្ចុប្បន្ន លក់​ក្នុង​តម្លៃ​ប្រ​ហែល ៩៨.​០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម។ អា​ស្រ័យ ទម្រង់​ចិញ្ចឹម​ត្រី និង​អន្ទង់​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​មួយ​ឆ្នាំ​គ្រួ​សារ​របស់​បង​រក​បាន​ប្រាក់​ចំ​ណូល​ជាង​ ១០០​លាន​ដុង។ និ​យាយ​អំ​ពី​ចំ​ណុច​សំ​ខាន់ៗ​នៃ​ទម្រង់​នេះ លោក​លីម ចែក​រំលែក៖ “ទម្រង់​នេះ គឺ​ជា​ការ​គួប​ផ្សំ​យ៉ាង​ម៉ត់​ចត់​បណ្តា​សង្វាក់​នៃ​ការ​ផលិត។ ទឹក​ស្រះ​ចិញ្ចឹម​ត្រី​បាន​យក​ប្រើ​សម្រាប់​ស្រោច​ស្រព​ដំ​ណាំ។ ចំ​ណែក​ចំ​ណី​សល់​ពី​ការ​ចិញ្ចឹម​អន្ទង់​បាន​ប្រើ​ប្រាស់​សម្រាប់​ត្រី បង្ក​បាន​ការ​បង្វិល​ជុំ បន្ថយ​បាន​ប្រាក់​ចំ​ណាយ​និង​ជិត​ស្និទ្ធ​បរិ​ស្ថាន”។ លោក​លីម មិន​ត្រឹម​តែ​ជា​អ្នក​ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ​ប៉ុណ្ណោះ​ទេ លោក​នៅ​ទាំង​មាន​ ឆន្ទៈ​ចែក​រំលែក​បទ​ពិ​សោធន៍​ និង​ជួយ​មា​មីង​រួម​គ្នា​អភិវឌ្ឍន៍។ អា​ស្រ័យ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​ច្រើន​ឆ្នាំ​មក​នេះ គាត់​បាន​ទទួល​កិត្តិ​នាម​ជា​កសិ​ករ​ផលិត ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ថ្នាក់​ទី​ក្រុង។ ជា​ពិ​សេស នៅ​ឆ្នាំ ២០២៦ លោក​បាន​ឧទ្ទេស​នាម​ឈរ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា នីតិ​កាល​ទី​១៦។

លោក​ង្វៀង​ថាញ​យ៉ាង អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ទី​ក្រុង​កឹង​ធើ សង្កត់​ធ្ងន់៖ “ជា​ច្រើន​ឆ្នាំ កន្លង ចលនា​កសិ​ករ​ប្រ​ឡង​ប្រ​ណាំង​ផលិត ធ្វើ​អា​ជីវ​កម្ម​ពូ​កែ តែង​បាន​សមា​គម​កសិ​ករ​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​យ៉ាង​សំ​ខាន់ ដើម្បី​លើក​កម្ពស់​គុណ​ភាព និង​ប្រ​សិទ្ធ​ភាព​នៃ​ចល​នា​នេះ។ ផ្តើម​ពី​នោះ បាន​លេច​ចេញ​គ្រួ​សារ​ជា​ច្រើន​មាន​ការ​ផលិត​ទ្រង់​ទ្រាយ​ធំ ហើយ​មាន​ដើម​ទុន​អា​ជីវ​កម្ម​រាប់​សិប​ពាន់​លាន​ដុង​និង​មាន​ប្រាក់​ចំ​ណូល​ជា​មធ្យម​ចាប់​ពី​ ៤០០ លាន​ដុង ដល់​រាប់​ពាន់​លាន​ដុង​ក្នុង​មួយ​ឆ្នាំ”។ “តាម​រយៈ​ចល​នា​នេះ បាន​រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​របស់​កសិ​ករ បង្ក​បាន​ការ​ងារ​ធ្វើ​ឱ្យ​ពល​ករ​នៅ​ជន​បទ​លំ​នឹង​សេដ្ឋ​កិច្ច​គ្រួ​សារ ពង្រឹង​ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន​លើ​ការ​ដឹក​នាំ​របស់​បក្ស រដ្ឋ និង​សមា​គម​កសិ​ករ​នៅ​ភូមិ​ភាគ”៕

                                     ហុង​ទើ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ