កំសាន្ត រឿងពីនេះពីនោះ

18/04/2026 - 05:53

៥ ចំ​ណុច​ងាយៗ​ដើម្បី​បន្សុទ្ធ​ខ្យល់​ក្នុង​ផ្ទះ 

លោក​អ្នក​ប្រើ​ទៀន​ក្រ​មួន​ឃ្មុំ ធ្យូង​សកម្ម ដាំ​រុក្ខ​ជាតិ​និង​ប្រេង​បន្សុទ្ធ​គ្រប់​ប្រ​ភេទ ដើម្បី​ធ្វើ​ឱ្យ​ផ្ទះ​មាន​ភាព​ស្រ​ឡះ​ស្រ​ឡំ​និង​ខ្យល់​អា​កាស​បរិ​សុទ្ធ។

បង្កើន​លំ​ហូរ​ខ្យល់​ក្នុង​ផ្ទះ

ផ្ទះ​មាន​លំ​ហូរ​ខ្យល់​ចេញ​ចូល​ជួយ​កាត់​បន្ថយសំ​ណើម ប៉ុន្តែ​គ្មាន​ន័យ​ថា បើក​ទ្វារ​បង្អូច​ទាំង​អស់​ដើម្បី​ឱ្យ​ខ្យល់​កខ្វក់​ពី​ក្រៅ​ចូល​ក្នុង​ផ្ទះ​នោះ​ទេ។ ផ្ទុយ​មក​វិញ លោក​អ្នក​គួរ​ចោះ​រន្ធ​ខ្យល់​តូចៗ ដើម្បី​បន្សុទ្ធ​និង​នាំ​ខ្យល់​អា​កាស​បរិ​សុទ្ធ​ចូល​ក្នុង​ផ្ទះ។ អាច​ប្រើ​កង្ហារ​បឺត​ខ្យល់ ជួយ​បឺតខ្យល់​កខ្វក់​បញ្ចេញ​ទៅ​ក្រៅ។

​ ទៀន​ក្រ​មួន​ឃ្មុំ​បន្សុទ្ធ​ខ្យល់​ក្នុង​ផ្ទះ។ រូប​ថត៖ Food TV

ទៀន​ក្រ​មួន​ឃ្មុំ

ទៀន​ក្រ​មួន​ឃ្មុំ​ដំ​ណើរ​ការ​ដូច​ម៉ា​ស៊ីន​បន្សុទ្ធ​ខ្យល់​ធម្ម​ជាតិ បង្កើត​ជា​អ៊ី​យ៉ុង​បរិ​យា​កាស​និង​បន្សា​បស​មាស​ធាតុ​ពុល​ផ្សេងៗ។ ទន្ទឹម​នឹង​ការ​កែ​លម្អ​គុណ​ភាព​ខ្យល់​នៅ​ក្នុង​ផ្ទះ ទៀន​ឆេះ​យឺត ដូច្នេះ លោក​អ្នក​មិន​ចាំ​បាច់​ផ្លាស់​ទៀន​វា​ជា​រឿយៗ​ឡើយ។

តាម​ការ​ពិត ទៀន​ក្រ​មួន​ឃ្មុំ​សុទ្ធ​ឆេះ​ហាក់​ដូចជា​គ្មាន​ផ្សែង​ឬ​ក្លិន​ឡើយ ពិ​សេស​មាន​ប្រ​យោជន៍ ចំ​ពោះ​អ្នក​ជំងឺ​ហឺត ជួយ​កម្ចាត់​សារ​ធាតុ​បង្ក​ប្រតិ​កម្ម​ទូ​ទៅ ដូច​ជា​ធូលី​ក្នុង​ខ្យល់។ ជៀស​វាង​ប្រើ​ទៀន​ប៉ា​រ៉ា​ហ្វីន (paraffin) ដែល​ផលិត​ចេញ​ពី ប្រេង​កាត។

ធ្យូង​សកម្ម

វិធី​ដ៏​អស្ចារ្យ​មួយ​ទៀត ដើម្បី​បន្សុទ្ធ​ខ្យល់​ក្នុង​ផ្ទះ គឺ​ធ្យូង​សកម្ម។ វា​គ្មាន​ក្លិន មាន​សមត្ថ​ភាព ស្រូប​ខ្យល់​ខ្ពស់​និង​កម្ចាត់​ជាតិ​ពុល​ក្នុង​ខ្យល់​មាន​ប្រ​សិទ្ធ​ភាព។

ដាំ​រុក្ខ​ជាតិ​ក្នុង​ផ្ទះ

ដាំ​រុក្ខ​ជាតិ​ក្នុង​ផ្ទះ អាច​ជួយ​បន្សុទ្ធ​ខ្យល់​និង​ការ​ពារ​ជាតិ​ពុល​ផ្សេងៗ​ មាន​ដូច​ជា៖ amoniac, formaldehyd និងbenzen។

ប្រេង​បន្សុទ្ធ

ប្រេង​បន្សុទ្ធ​គ្រប់​ប្រ​ភេទ មាន​ដូច​ជា ប្រេង​ទេព្វិរូ oregano រ៉ូស​ម៉ា​រី ជីរ​នាង​វង ក្រូចឆ្មារ ក្រូច​ថ្លុង ពោរ​យម​ស្លឹក​តូច ជួយ​កម្ចាត់​មេ​រោគ​ក្នុង​បរិ​ស្ថាន កម្ចាត់​វីរុសបាក់​តើរី និង​ផ្សិត​ក្នុង​ផ្ទះ។

តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ពី​សា​កល​វិទ្យា​ល័យ Weber State បង្ហាញ​ថា ប្រេង​បន្សុទ្ធ​អាច​កម្ចាត់​បាក់​តេរី​ក្នុង​ខ្យល់​បាន​ដល់​ទៅ ៩៩,៩៦%។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ផ្តល់​អនុ​សាសន៍​ថា លោក​អ្នកមិន​គួរ​ជក់​បារី​ក្នុង​ផ្ទះ ត្រូវ​សម្អាត​កម្រាល​ជូត​ជើង ដោះ​ស្បែក​ជើង​ដាក់​ខាង​ក្រៅ​ទ្វារ សម្អាត​ម៉ា​ស៊ីនត្រ​ជាក់។ល។ ធ្វើ​ឱ្យ​ខ្យល់​អា​កាស​ក្នុង​ផ្ទះ​កាន់​តែ​បរិ​សុទ្ធ៕

ប្រ​ភព៖vnexpress.net-មុនី

ចែករំលែកអត្ថបទ