នៅព្រឹកថ្ងៃទី ២៣ ខែមេសា ក្រុមត្រួតពិនិត្យលេខ ៦០១ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ ដឹកនាំដោយលោក ឡេតឹងធូ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានធ្វើការនៅសង្កាត់ប៊ិញធ្វី អំពីស្ថានភាពអនុវត្តភារកិច្ចសំខាន់ៗក្នុងឆ្នាំ ២០២៦។

ទិដ្ឋភាពក្នុងសម័យធ្វើការ
បច្ចុប្បន្ន បក្ខភាគសង្កាត់ប៊ិញធ្វី មានអង្គការបក្សក្រោមចំណុះចំនួន ៥១ ដោយមានបក្ខជន ៣.៦០០ នាក់។ ការងារបញ្ជ្រាប រៀនសូត្រ និងផ្សព្វផ្សាយសេចក្តីសម្រេចចិត្តសម្រេចបានអត្រាខ្ពស់ ដោយមានកម្មាភិបាល បក្ខជនចូលរួមជាង ៩៩%; សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមជាង ៩៣% និងប្រជាជនបានឃោសនាផ្សព្វផ្សាយជាង៨៥%។ បន្ទាប់ពីដំណើរការទម្រង់រដ្ឋអំណាចភូមិភាគ២ថ្នាក់ ប្រព័ន្ធចាត់តាំងបានធ្វើឱ្យរឹងមាំព្រមៗគ្នា ដោយមានស្ថាប័នជំនាញចំនួន ៣ មជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋចំនួន ១ និងអង្គភាពបុព្វហេតុនានា។ ការកំណែទម្រង់រដ្ឋបាល និងផ្លាស់ប្តូរឌីជីថលមានការវិវឌ្ឍន៍ជាវិជ្ជមាន។ សង្កាត់បានទទួលឯកសារនីតិវិធីរដ្ឋបាលជិត ៣.២០០ ក្នុងនោះ ឯកសារទាំងអស់បានដោះស្រាយអនឡាញ ហើយអត្រាឌីជីថលសម្រេចជាង ៩៨%។ ការទទួលពលរដ្ឋបានរក្សាជាប្រចាំ ហើយករណីក្នុងដែនសមត្ថកិច្ចរបស់សង្កាត់បានដោះស្រាយដាច់ស្រេច គ្មានកំណកស្ទះ។ ចំពោះការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ភូមិភាគបានសម្រេចភារកិច្ចចំនួន ១២៨ ក្នុងចំណោមភារកិច្ច ១៥៤ ហើយខ្លឹមសារដែលនៅសល់កំពុងអនុវត្តត្រូវតាមដំណើរការ។
ក្នុងឱកាសធ្វើការនេះ តំណាងទាំងឡាយបានដោះដូរ ធ្វើឱ្យច្បាស់លាស់ពីការលំបាកមួយចំនួន ដូចជា៖ ការប្រើប្រាស់សៀវភៅបង្កាន់ដៃបក្ខជនអេឡិចត្រូនិចចំពោះកម្មាភិបាលចូលនិវត្តន៍; ភាពមិនទាន់សមស្របក្នុងការវាយតម្លៃបក្ខជនចុងឆ្នាំនៅតាមសាខាបក្សក្នុងតំបន់; ការជំពាក់ជំពិនក្នុងការបង្កើតសមាគមដែលបក្ស និងរដ្ឋប្រគល់ភារកិច្ច; ការខ្វះចន្លោះអំពីធនធានមនុស្សបម្រើការផ្លាស់ប្តូរឌីជីថល; វិធានការទាក់ទាញវិនិយោគ និងរៀបចំកងជួរកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកតាមមុខតំណែងការងារ។

លោក ឡេតឹងធូ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សទីក្រុង បានថ្លែងក្នុងសម័យធ្វើការ។
ថ្លែងសុន្ទរកថាបញ្ចប់ក្នុងសម័យធ្វើការ លោក ឡេតឹងធូ បានសំណូមពរភូមិភាគកត់សម្គាល់នូវមតិរួមយោបល់ឱ្យបានគ្រប់គ្រាន់ ដើម្បីធ្វើឱ្យសុក្រឹតនូវរបាយការណ៍; បន្តពង្រឹងភាពជាអ្នកដឹកនាំ ចង្អុលការរៀនសូត្រ បញ្ជ្រាប និងផ្សព្វផ្សាយសេចក្តីសម្រេចចិត្តព្រមៗគ្នាពីសង្កាត់រហូតដល់សាខាបក្ស។ ធ្វើការត្រួតពិនិត្យ ឃ្លាំមើលជាប្រចាំ ដើម្បីដោះស្រាយការលំបាកឱ្យបានទាន់ពេលវេលាក្នុងការដំណើរការទម្រង់រដ្ឋអំណាចភូមិភាគ២ថ្នាក់។ ចាត់ភារកិច្ចច្បាស់លាស់ ផ្សារភ្ជាប់នឹងអ្នកដឹកនាំទទួលខុសត្រូវ; កំណត់ផែនទីបង្ហាញផ្លូវអនុវត្តទៅតាមដំណាក់កាលនីមួយៗ; លើកកម្ពស់ប្រសិទ្ធភាពការឃោសនា; ជំរុញអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាផ្លាស់ប្តូរឌីជីថល; អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល; កៀរគរនិងប្រើប្រាស់ប្រភពធនធានមានប្រសិទ្ធភាព រួមចំណែកជំរុញអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅភូមិភាគ៕
ង្វៀងតិន - វិមាន