23/04/2026 - 22:02

យកចិត្តទុកដាក់​គិតគូរ ​លើកកម្ពស់​ជីវភាព​ប្រជាជន 

ប៉ុន្មាន​ថ្ងៃ​នៃខែ​មេសានេះ ​ប្រជាជន​មណ្ឌលឡុងដិញ​ សង្កាត់ធើយឡុង រីករាយ​ពេល​ស្ពាន​មីវអុង​និង​ស្ពាន​ណាមអុង​បាន​កសាង​សម្រេច​បើក​ឱ្យ​ប្រើ​ប្រាស់។​ ជាច្រើន​​ឆ្នាំ​កន្លង ​បណ្តា​សំណង់​បាន​ផ្សព្វ​ផ្សាយ​អនុវត្តលើ​ភូមិ​ឋាន​មណ្ឌល​ឡុង​ដិញ​ បានបន្សល់ទុកនូវស្នាដៃជាច្រើន​របស់​លេខាសាខាបក្ស​​ ប្រធាន​មណ្ឌល ​វ៉ង៉ុកយុង។

លោក​វ៉ង៉ុកយុង លេខាសាខាបក្ស ប្រធានមណ្ឌលឡុង​ដិញ (ខាង​ឆ្វេង)​ ចលនា​ប្រជាជន​គប់វាល់​ជិត ៣០០ លាន​ដុង​កសាង​ស្ពាន​មឿងខាយ​២

រួមដំណើរជាមួយយើង​ខ្ញុំ​ទស្សនា​ដង​ផ្លូវ​ ស្ពាន​ជនបទ​បាន​កសាងយ៉ាងសមរម្យ ​លោក​វ៉ង៉ុកយុង​ លេខាសាខាបក្ស​ ប្រធាន​មណ្ឌល​ឡុង​ដិញ​ រៀបរាប់ដោយមោទនៈ​៖​​ “បច្ចុប្បន្ន​ ទូទាំង​ប្រព័ន្ធ​ស្ពាន​ផ្លូវ​គមនាគមន៍​លើ​ភូមិ​ឋាន​មណ្ឌល​បាន​បើកទូលាយ​​ ក្រាល​បេតុង​។ ក្នុង​នោះ មាន​​ដង​ផ្លូវ​ជាច្រើនស្រឡះ​ស្រឡំ​​ដោយទទឹង​៤ម៉ែត្រ​ ធានា​ប្រជាជន​ធ្វើដំណើរងាយ​ស្រួល ​​សុវត្ថិភាព”។

កន្លង ​២៦ ឆ្នាំ​បំពេញការងារ ​​ក្នុងតួនាទីជា​លេខាសាខាបក្ស​ ប្រធាន​មណ្ឌល​លោក​យុង ​រួម​នឹងកម្មាភិបាល​​ បក្ខជន​សកម្ម​ចង្អុលការ​​ចលនា​ប្រជាជន​បរិច្ចាគដី ​គប់វាល់​ប្រាក់ ​​កម្លាំងពលកម្ម​រួមនឹង​រដ្ឋ​ វិនិយោគ​កសាង​ បង្កើនកម្រិត​ដង​ផ្លូវ ​​ស្ពាន​ជនបទជាច្រើន។ ​ជាតួយ៉ាង​ដូច​ ស្ពាន​មីវអុង​ ស្ពាន​ណាម​អុង ​​ស្ពានទ្វៃឡើយ ស្ពាន​ហាង​ត្រាម​​ ស្ពាន​មឿងខាយ២ ​ស្ពាន​ចុង​មឿង​ខាយ ​​ផ្លូវ​មឿង​ខាយកុងអុង។

ទន្ទឹមនឹង​ការកសាង​ហេដ្ឋារចនា​សម្ព័ន្ធ​​ លោក​យុង​ រួមនឹង​កម្មាភិបាល បក្ខជន​មណ្ឌល​ ផ្សព្វ​ផ្សាយ​​នូវវិធានការជាច្រើន​ជួយ​ប្រជាជន​អភិវឌ្ឍសេដ្ឋកិច្ច​​ លើក​កម្ពស់​ជីវភាព។​ លោក​យុង ​រួមនឹង​កម្មាភិបាល ​បក្ខជន​ពិនិត្យ​សំណូមពរ​របស់​ប្រជាជន ស្នើសុំរដ្ឋអំណាចភូមិភាគឧបត្ថម្ភ​កូនពូជ​ ចាត់តាំង​ហ្វឹកហាត់​បច្ចេកទេស ​​បង្កលក្ខណៈឱ្យប្រជាជនជាង​ ២០០ គ្រួសារ​បុល​ជាង​ ១០ ពាន់លាន​ដុងពីធនាគារ​គោល​នយោបាយ​សង្គម ​ដើម្បី​កែ​ប្រែ​​អភិវឌ្ឍសេដ្ឋកិច្ច​ចំការ។​ សព្វ​ថ្ងៃ​មណ្ឌល​មានផ្ទៃដី ​៤២ ហិកតា ដាំរុក្ខជាតិហូប​ផ្លែ​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​ ដូច៖​ ស្វាយ មៀន ទៀប​ថៃ​​​ ​គ្រួសារកសិករ​ជាច្រើន មាន​ចំណូល​រាប់រយលាន​ដុង​ក្នុង​មួយឆ្នាំ។​

ទន្ទឹមនឹង​នោះ ​លោក​យុង​ ដឹក​នាំ​ចង្អុលការ​និង​សកម្ម​រួមជាមួយ​កម្មាភិបាល​ បក្ខជន​ ឧបត្ថម្ភ​គ្រួសារ​ក្រ​ មានស្ថានភាព​លំ​បាក ​ឆាប់​លំនឹង​ជីវភាព។​ រាល់​ឆ្នាំ​សាខាបក្ស ​គណៈប្រជាជន ​​គណៈការងារ​រណសិរ្ស​​និង​បណ្តា​ក្រុម​សាខា​មណ្ឌល ​ចលនា​សប្បុរសជន គប់​វាល់​អង្ករ ថវិកាពី២០-៣០លាន​ដុង​ ឧបត្ថម្ភ​ដល់គ្រួសារ​គោល​នយោបាយ ​​គ្រួសារ​ក្រ​ ក្បែរ​ក្រ។ ​ទន្ទឹមនឹងនោះ​ ចលនា​ទឹកប្រាក់សង្គមឧបត្ថម្ភ​សាងសង់​ផ្ទះ​មហាសាមគ្គី​​ ជួយ​ដល់​គ្រួសារ​ជួបលំ​បាក​ខាងលំ​នៅឋាន ​លំនឹងជីវភាព។

ដោយការយកចិត្តទុកដាក់​គិតគូរ ​លើក​កម្ពស់​ជីវភាព​សម្ភារៈនិងស្មារតីដល់ប្រជាជន​ លោក​យុង​ តែងបាន​កម្មាភិបាល ​​បក្ខជន​និង​ប្រជាជន​មណ្ឌល​ឡុង​ដិញ​ ជឿទុក​ចិត្ត​និងគោរពរាប់អាន។​ លោក​​បាន​គណៈកម្មាធិការ​បក្ស​ទីក្រុង​កឹងធើ​ គណៈ​កម្មាធិការ​បក្ស​សង្កាត់​​ ស្ងើច​សរសើរ​មាន​ស្នាដៃ​ឆ្នើម​​ក្នុង​រៀន​សូត្រ​និង​ធ្វើតាម​សតិអារម្មណ៍ សីលធម៌ ឥរិយាបឋ​ហូជីមិញ។ “សម្រាប់ខ្ញុំ​ អំណោយដ៏ធំ​និងមាន​អត្ថន័យ​បំផុត​ គឺការទំនុកចិត្តរបស់​កម្មាភិបាល ​​បក្ខជន​និង​ប្រជាជន។ ​ខ្ញុំ​សង្ឃឹម​ថា នឹងបន្តរួមចំណែកច្រើនថែមទៀតជូនភូមិ​​ស្រុក ដោយនាំ​មកនូវ​ភាពសុខដុម សុភមង្គល​ជូនប្រ​ជា​ជន” - លោក​យុង​ ឱ្យដឹង​ដូច្នេះ៕

អាញយុង ចន្ថា

ចែករំលែកអត្ថបទ