ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/04/2026 - 22:00

ភូមិ៥ អភិ​វឌ្ឍន៍​លើ​គ្រប់​ជ្រុង​ជ្រោយ 

សា​ខា​បក្ស​ភូមិ​៥ ឃុំ​ផុង​ហីប មាន​បក្ខ​ជន​ចំ​នួន ១៦​រូប។ ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​សា​ខា​បក្ស​ក្នុង​ការ​ដឹក​នាំ និង​ចង្អុល​ការ​អនុ​វត្ត​ការ​ងារ​លើ​គ្រប់​វិស័យ បាន​ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ភូមិ​៥ កាន់​តែ​មាន​ភាព​រីក​ចម្រើន ជីវ​ភាព​ផ្នែក​សម្ភារ​និង​ស្មារ​តី​របស់​ប្រ​ជា​ជន​បាន​លើក​កម្ពស់​ជា​លំ​ដាប់។ ក្នុង​ឆ្នាំ​២០២៥ សា​ខា​បក្ស​ភូមិ​៥ បាន​គណៈ​កម្មា​ធិ​ការ​បក្ស​ថ្នាក់​លើ​វាយ​តម្លៃ​ជា​អង្គ​ភាព​សម្រេច​ភារ​កិច្ច​ឆ្នើម។

សា​ខា​បក្ស​ភូមិ​៥ ចាត់​តាំង​បញ្ចូល​បក្ខ​ជន​ថ្មី។

តាម​ប្រ​សាសន៍​លោក ង្វៀង​វ៉ាំង​ថាញ លេ​ខា​សា​ខា​បក្ស និង​ជា​ប្រ​ធាន​ភូមិ​៥ បាន​ឱ្យ​ដឹង​ថា ភូមិ​មាន​ប្រ​ជា​ជន​រស់​នៅ​ជិត ៦០០​គ្រួ​សារ ដែល​មាន​ប្រ​ជា​ជន​សរុប ៣.​៨១២​នាក់។ ដើម្បី​ជួយ​ប្រ​ជា​ជន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច និង​លើក​កម្ពស់​ជីវ​ភាព សា​ខា​បក្ស​ភូមិ​បាន​ដឹក​នាំ​គណៈ​ប្រ​ជា​ជន​ភូមិ គណៈ​ការ​ងារ​រណ​សិរ្ស និង​បណ្តា​សា​ខា​ក្រុម​សមា​គម ជំ​រុញ​ការ​ឃោស​នា​ឱ្យ​ប្រ​ជា​ជន​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ដំ​ណាំ និង​សត្វ​ចិញ្ចឹម ដោយ​នាំ​យក​ពូជ​ស្រូវ​ដែល​មាន​គុណ​ភាព​ខ្ពស់​ដាក់​ទៅ​ក្នុង​ការ​ផលិត។ ទន្ទឹម​នឹង​នោះ ក៏​មាន​ការ​ឧបត្ថម្ភ​ហ្វឹក​ហ្វឺន​បច្ចេក​ទេស និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​សមា​ជិក​សមា​គម ក៏​ដូច​ជា​ប្រ​ជា​ជន​បាន​បុល​ទុន​ជាង​ ២០​ពាន់​លាន​ដុង ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម ដើម្បី​ពង្រីកការ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម។

បច្ចុប្បន្ន ប្រ​ជា​ជន​ភូមិ​៥ ផលិត​ពូជ​ស្រូវ​ដែល​មាន​គុណ​ភាព​ខ្ពស់​ដូច​ជា​៖ OM ១៨ ដាយ​ធើម ៨ លើ​ផ្ទៃ​ដី​ស្រែ​សរុប ៤៦២​ហិក​តា និង​មាន​ដី​ចម្ការ​ចំ​នួន ៦៥​ហិក​តា ដែល​ដាំ​ដុះ​រុក្ខ​ជាតិ​ហូប​ផ្លែ​ជា​ច្រើន​ប្រ​ភេទ​ដូច​ជា៖ ស្វាយ ទៀប​បន្លា... គ្រួ​សារ​ជា​ច្រើន​មាន​ចំ​ណូល​បន្ថែម​តាម​រយៈ​ការ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​បុល​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប ដើម្បី​បើក​ហាង​លក់​សារ​ពើ​ភណ្ឌ។ លោក​ហ្វិញ​វ៉ាំង​បា ប្រ​ជា​ជន​នៅ​ក្នុង​ភូមិ​បាន​ចែក​រំ​លែក៖ "ដោយ​បាន​ភូមិ​ភាគ​ជំ​នួយ​ឱ្យ​បុល​ទុន​ ៣០​លាន​ដុង ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម និង​បាន​ហ្វឹក​ហ្វឺន​បច្ចេក​ទេស​ដាំ​ដុះ ខ្ញុំ​បាន​កែ​ប្រែ​ដី​ចម្ការ​ចាស់​ចំ​នួន ២​កុង ដើម្បី​ផ្លាស់​មក​ដាំ​ទៀប​បន្លា​វិញ។ បច្ចុប្បន្ន ចម្ការ​កំ​ពុង​លូត​លាស់​ល្អ សង្ឃឹម​ថា​នឹង​ផ្តល់​ចំ​ណូល​ស្ថេរ​ភាព"។

ក្នុង​រយៈ​ពេល ៥​ឆ្នាំ​មក​នេះ សា​ខា​បក្ស​បាន​ដឹក​នាំ ចល​នា​ប្រ​ភព​កម្លាំង​នា​នា ដើម្បី​ឧបត្ថម្ភ​សាង​សង់​ផ្ទះ "មហា​សាម​គ្គី" ចំ​នួន ១០​ខ្នង ជូន​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​ដែល​មាន​ការ​លំ​បាក។ ក្នុង​នោះ ផ្ទះ​មហា​សាម​គ្គី​ដែល​ផ្តល់​ជូន​លោក​យាយ​ង្វៀង​ធី​សាយ ជា​គ្រួ​សារ​លំ​បាក​ក្នុង​ភូមិ អា​ស្រ័យ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ស្ករ​កឹង​ធើ​ឧបត្ថម្ភ​ថវិ​កា ៦០​លាន​ដុង កំ​ពុង​ពន្លឿន​ការ​សាង​សង់ ដើម្បី​ប្រ​គល់​ជូន​គ្រួ​សារ​នា​ឱ​កាស​ខួប​អនុ​ស្សាវ​រីយ៍ ៥១​ឆ្នាំ ទិវា​រំ​ដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ប្រ​ទេស​ជាតិ (៣០​/៤/​១៩៧៥ - ៣០/​៤/​២០២៦)។ លោក​យាយ​សាយ បាន​ឱ្យ​ដឹង៖ "គ្រួ​សារ​ខ្ញុំ​គ្មាន​ដី​ស្រែ​ចម្ការ​ទេ គឺ​ធ្វើ​ការ​ឈ្នួល​ដើម្បី​ចិញ្ចឹម​ជី​វិត។ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​និង​ជំ​នួយ​របស់​ភូមិ​ភាគ ទើប​គ្រួ​សារ​ខ្ញុំ​ជិត​នឹង​មាន​ផ្ទះ​ថ្មី​រស់​នៅ។ ខ្ញុំ​ជឿ​ជាក់​ថា ជីវ​ភាព​គ្រួ​សារ​នឹង​បាន​ស្ថេរ​ភាព​ជាង​មុន"។

នៅ​ភូមិ​៥ ស្ពាន និង​ផ្លូវ​គម​នា​គមន៍​ភាគ​ច្រើន​បាន​កសាង​យ៉ាង​រឹង​មាំ ​ស្អាត​បាត បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំ​ណើរ និង​ការ​ដោះ​ដូរ​ទំ​និញ​ប្រ​កប​ដោយ​សុ​វត្ថិ​ភាព។ លោក​ង្វៀង​វ៉ាំង​ហុង ប្រ​ជា​ជន​ក្នុង​ភូមិ​បាន​សម្តែង​ការ​ត្រេក​អរ៖ "នៅ​ពេល​អនុ​វត្ត​គម្រោង​កសាង​ស្ពាន និង​ផ្លូវ​ថ្នល់ កម្មា​ភិ​បាល​ភូមិ​ភាគ​បាន​រៀប​ចំ​ប្រ​ជុំ​ប្រ​ជា​ជន​ដើម្បី​ពិ​ភាក្សា រាយ​ការណ៍​ខ្ទង់​ចំ​ណាយ​និង​ចំ​ណូល​យ៉ាង​ច្បាស់​លាស់។ ហេតុ​ដូច្នេះ ទើប​បង​ប្អូន​គ្រប់​គ្នា​មាន​ទំ​នុក​ចិត្ត និង​ស្ម័គ្រ​ចិត្ត​ចូល​រួម​វិភាគ​ទាន​ជា​ថវិ​កា ក៏​ដូច​ជា​កម្លាំង​កាយ​ដើម្បី​អនុ​វត្ត​សំ​ណង់​ទាំង​នោះ"។ ក្នុង​រយៈ​ពេល ៥​ឆ្នាំ​កន្លង ប្រ​ជា​ជន​ភូមិ​៥ បាន​បរិ​ច្ចាគ​ដី​រាប់​ពាន់​ម៉ែត្រ​កា​រ៉េ និង​ថវិ​កា​រាប់​រយ​លាន​ដុង រួម​ជា​មួយ​រដ្ឋ​វិនិ​យោគ​លើ​ការ​បង្កើន​កម្រិត​និង​ពង្រីក​ខ្សែ​ផ្លូវ​តាម​បណ្តោយ​ព្រែក​មី​ធ្វឹង ខ្សែ​ផ្លូវ​តាម​បណ្តោយ​ព្រែក​សា​លា​រៀន - ព្រែក​ហ្វា​ដូ ដែល​មាន​ប្រ​វែង​សរុប​ជាង ៦.០០០​ម៉ែត្រ ព្រម​ទាំង​កសាង​ស្ពាន​លុង​ឌិញ ស្ពាន​ព្រែក​មី​ធ្វឹង​ជា​ដើម។

ចំ​ពោះ​ការ​ងារ​កសាង​បក្ស សា​ខា​បក្ស​បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​យ៉ាង​ល្អ​នូវ​ការ​ងារ​អភិ​វឌ្ឍ​បក្ខ​ជន ដោយ​ក្នុង​មួយ​ឆ្នាំៗ​បញ្ចូល​បក្ខ​ជន​ថ្មី​ពី ១ ដល់ ២រូប។ គណៈ​កម្មា​ធិ​ការ​សា​ខា​បក្ស​បាន​ប្រ​ជុំ​តាម​កាល​កំ​ណត់​ស្រប​តាម​ការ​ណែ​នាំ​របស់​ថ្នាក់​លើ លើក​កម្ពស់​ស្មារតី​តិះ​ទៀន និង​ស្វ័យ​តិះ​ទៀន គ្រប់​គ្រង​បក្ខ​ជន​យ៉ាង​ម៉ឺង​ម៉ាត់ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ពិ​និត្យ តាម​ដាន​ការ​លត់​ដំ​គុណ​សម្បត្តិ សីល​ធម៌ និង​ផ្នត់​រស់​នៅ​របស់​បក្ខ​ជន។ តាំង​ពី​នោះ ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​កន្លង សា​ខា​បក្ស​គ្មាន​បក្ខ​ជន​បំ​ពាន​វិន័យ​ឡើយ ស័ក្តិ​សម​ជា "ស្នូល" ក្នុង​ការ​ដឹក​នាំ​លើ​គ្រប់​វិស័យ​នៅ​មណ្ឌល​អា​ស័យ​ជន៕

អញ​យុង - ចន្ថា

ចែករំលែកអត្ថបទ