ព្រឹកថ្ងៃទី ២២ ខែមេសា លោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសម្របសម្រួលអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃរបស់ទីក្រុងកឹងធើ។

លោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ។
ថ្លែងក្នុងកិច្ចប្រជុំ លោក ត្រឿងកាញ់ត្វៀង បានសង្កត់ធ្ងន់ ការអភិវឌ្ឍទីក្រុងឆ្លាតវៃ គឺជាផ្នែកមួយនៃការអនុវត្តផ្លាស់ប្តូរឌីជីថលរបស់ទីក្រុង។ បណ្តាមន្ទីរ ផ្នែក និងសង្កាត់ ឃុំ គប្បីស្នើកសាងមូលដ្ឋានទិន្នន័យ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រភពធនធានមនុស្ស និងលើកកម្ពស់ការយល់ដឹងអំពីការផ្លាស់ប្តូរឌីជីថល; នាយកមន្ទីរ ផ្នែក និងលេខាបក្សសង្កាត់ ឃុំនានា ត្រូវកំណត់ច្បាស់ភារកិច្ចសំខាន់ៗក្នុងការផ្លាស់ប្តូរឌីជីថល។ ទីក្រុងត្រៀមជាស្រេចក្នុងការបែងចែកថវិកាសម្រាប់ការផ្លាស់ប្តូរឌីជីថល ដើម្បីបង្កជាកម្លាំងចលករកំណើនឆាប់រហ័សសម្រាប់កឹងធើក្នុងដំណាក់កាលខាងមុខ។
ក្នុងតួនាទីជាស្ថាប័នដើមទង មន្ទីរសំណង់បានធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ប្រកាសឱ្យប្រើឯកសារអភិវឌ្ឍទីក្រុងឆ្លាតវៃ មានដូច៖ យុទ្ធសាស្ត្រអភិវឌ្ឍទីក្រុងឆ្លាតវៃ; ផែនការសកម្មភាពអភិវឌ្ឍទីក្រុងឆ្លាតវៃ... ជាពិសេស គម្រោងអភិវឌ្ឍទីក្រុងឆ្លាតវៃដំណាក់កាល ២០២៦ - ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤០ គឺផ្តោតលើភាវូបនីយកម្មហេដ្ឋារចនាសម្ព័ន្ធ ការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការគ្រប់គ្រង ដើម្បីបម្រើប្រជាជននិងអាជីវកម្ម ឆ្ពោះទៅរកទិសដៅផ្លាស់ប្តូរឌីជីថល និងផ្លាស់ប្តូរបៃតង។
យោងតាមក្រមឆ្លាតវៃចីរភាព (កំណែ១.០) របស់ក្រសួងសំណង់ បច្ចុប្បន្ន ទីក្រុងកឹងធើសម្រេចបាន ៣/១៦ លក្ខឋាន រួមមាន៖ ប្រព័ន្ធទទួលមតិឆ្លើយតបតាមអ៊ីនធឺណិត សំណង់សាធារណៈធានាការប្រើប្រាស់សម្រាប់អ្នកពិការនិងវិនិច្ឆ័យទឹកកខ្វក់ស្របតាមស្តង់ដារ។ ទីក្រុងកំពុងជំរុញអនុវត្ត ៨/១៦ លក្ខឋានកម្រិត១៖ រៀបចំគម្រោងសំណង់និងរៀបចំគម្រោងទីក្រុងលើមូលដ្ឋាន GIS; ការត្រួតពិនិត្យសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍តាមពេលវេលាជាក់ស្តែង; ការត្រួតពិនិត្យបណ្តាញចែកចាយទឹកក្នុងទីក្រុងដោយប្រព័ន្ធទឹកឆ្លាតវៃ; ការបែងចែកសំរាមនៅប្រភព; សំណុំឯកសារសុខភាពអេឡិចត្រូនិកឯកភាព; គណនីទូទាត់អេឡិចត្រូនិក; កាមេរ៉ាត្រួតពិនិត្យ ធានាសន្តិសុខសណ្តាប់ធ្នាប់; ការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យលើមូលដ្ឋាន GIS។
ឆ្នាំ ២០២៦ - ២០២៧ ទីក្រុងផ្តល់អាទិភាពអនុវត្តភារកិច្ចគម្រោងសំខាន់ៗចំនួន ២១។ ក្នុងនោះ បណ្តាភារកិច្ចនិងគម្រោង អាទិភាពលើការកសាងគ្រឹះស្ថានស្នូល៖ កសាងក្របខ័ណ្ឌស្ថាបត្យកម្ម ICT, មូលដ្ឋានទិន្នន័យទីក្រុងកឹងធើ, ហេដ្ឋារចនាសម្ព័ន្ធផ្លាស់ថ្មីច្នៃប្រតិដ្ឋ, រៀបចំគម្រោងនិងគ្រប់គ្រងសំណង់ទីក្រុងឆ្លាតវៃ, សុវត្ថិភាពនិងសន្តិសុខព័ត៌មាន។ ទីក្រុងនឹងជំរុញការប្រើប្រាស់បច្ចេកវិទ្យានិងប្រព័ន្ធអេកូឡូស៊ី AI Agent ដើម្បីគាំទ្រដល់ការប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសទីក្រុង ផ្តោតលើការដោះស្រាយចំណុចស្ទះនានា (ការគ្រប់គ្រងទឹក ការគ្រប់គ្រងទឹកជំនន់ និងការព្រមានហានិភ័យឆ្លាតវៃ; ចរាចរណ៍ឆ្លាតវៃ; វិនិច្ឆ័យកាកសំណល់ឆ្លាតវៃ)៕
អាញខ្វា-វ៉ាន់តឹន