17/04/2026 - 07:27

ប្រ​សិទ្ធ​ភាព​នៃ​ចលនា "បី​បំ​ផុត" 

ដើម្បី​គាំ​ទ្រ​ចល​នា​ប្រ​ឡង​ប្រ​ណាំង “បី​បំ​ផុត៖ វិ​ន័យ​បំ​ផុត - ស្មោះ​ត្រង់​បំ​ផុត - ជិត​ដិត​ប្រ​ជា​ជនបំ​ផុត” នគរ​បាល​ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ បាន​អនុ​វត្ត​ព្រមៗ​គ្នា​នូវ​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​ជា​ច្រើន ដោយ​យក​ប្រ​ជា​ជន​ជា​ធំ ជា​ចំ​ណុច​សំ​ខាន់។ ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​ពង្រឹង​ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន និង​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​លើ​ភូមិ​ឋាន។

 នគរ​បាល​ឃុំ​ឡុង​ភូ កំ​ពុង​ផ្សព្វ​ផ្សាយ​បំ​ណិន​បង្ការ​ទប់​ស្កាត់​គ្រឿង​ញៀន
ដល់សិស្សានុសិស្ស។

នគរ​បាល​ឃុំ​ឡុង​ភូ បាន​កំ​ណត់​ចល​នា​ប្រ​ឡង​ប្រ​ណាំង “បី​បំ​ផុត” ជា​ស​សរ​ស្តម្ភ ជា​ព្រ​លឹង និង​ជា​កម្លាំង​ជំ​រុញ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព គុណ​ភាព​នៃ​ចល​នា​ប្រ​ឡង​ប្រ​ណាំង “ដើម្បី​សន្តិ​សុខ​មាតុ​ភូមិ” និង​ចល​នា “ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ”។ កម្មា​ភិ​បាល យុទ្ធ​ជន​ម្នាក់ៗ​លើក​កម្ពស់​ស្មារតី​ធ្វើ​ជា​គំរូ “ជិត​ដិត​ប្រ​ជា​ជន កៀក​ប្រ​ជា​ជន ដើម្បី​ប្រ​ជា​ជន​ធ្វើ​ការ​បម្រើ” យក​ការ​ពេញ​ចិត្ត​និង​ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន ធ្វើ​ជា​ការ​វាស់​ស្ទង់​ដើម្បី​សម្រេច​ភារ​កិច្ច​បាន​ល្អ​ប្រ​សើរ។

ច្បាម​តម្រូវ​ការ ភារ​កិច្ច​ដែល​បាន​ដាក់​ចេញ កម្លាំង​នគរ​បាល​ឃុំ​បង្កើន​ការ​ក្តាប់​ស្ថាន​ភាព​នៅ​មូល​ដ្ឋាន ផ្តល់​លេខ​ទូរ​ស័ព្ទ​ទាន់​ហេតុ​ការណ៍ មាន​វត្ត​មាន​វិនិ​ច្ឆ័យ​ករណី​ល្មើស​ច្បាប់​ទាន់​ពេល​វេ​លា និង​ត្រៀម​ជួយ​ប្រ​ជា​ជន​ដោយ​ស្មារ​តី​ទទួល​ខុស​ត្រូវ​ខ្ពស់។ ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​តែង​មាន​អា​កប្ប​កិរិ​យា​ជា​គំរូ អស់​ពី​ចិត្ត​និង​ស្និទ្ធ​ស្នាល រួម​ចំ​ណែក​កសាង​រូប​ភាព​ល្អ​របស់​យុទ្ធ​ជន​នគរ​បាល​ក្នុង​ចិត្ត​ប្រ​ជា​ជន។ ពិ​សេស តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន កម្មា​ភិ​បាល យុទ្ធ​ជន​បាន​វិភាគ​វែក​ញែក ខុស​ត្រូវ​ផង និង​ទទួល​ស្តាប់​មតិ ស្ថាន​ភាព​របស់​ប្រ​ជា​ជន​ផង ផ្តើម​ពី​នោះ ជួយ​ឱ្យ​មា​មីង​យល់​ច្បាស់ ដើម្បី​ព្រួត​ដៃ​គ្នា​បង្ការ​ទប់​ស្កាត់​បទ​ល្មើស​គ្រប់​ប្រ​ភេទ ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ។ អា​ស្រ័យ​ហេតុ​នោះ មាន​គ្រួ​សារ​ជា​ច្រើន​បាន​ស្ម័គ្រ​ចិត្ត​ចុះ​ហត្ថ​លេខា​មិន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់ មិន​ស្តុក​ទុក ជួញ​ដូរ ប្រើ​ប្រាស់​ឬ​ពាក់​ព័ន្ធ​នឹង​បាប​គ្រោះគ្រឿង​ញៀន។ លោក​ត្រេវ​សួន នៅ​ភូមិ​ទឹក​ប្រៃ ១ ឃុំ​ឡុង​ភូ ឱ្យ​ដឹង៖ “ឥឡូវ​មា​មីង​ខ្មែរ​បាន​យល់​និង​គោ​រព​ច្បាប់​បាន​ល្អ អប់រំ​កូន​ចៅ​មិន​ឱ្យ​ពាក់​ព័ន្ធ​នឹង​បាប​គ្រោះ​គ្រឿង​ញៀន។ ប្រ​ការ​ដ៏​ល្អ​ប្រ​សើរ​របស់​កម្មា​ភិ​បាល យុទ្ធ​ជន​នគរ​បាល​ឃុំ គឺ​ជិត​ដិត​ប្រ​ជា​ជន ត្រៀម​ជួយ​ប្រ​ជា​ជន​ជា​និច្ច និង​ធា​នា​សន្តិ​សុខ សណ្តាប់​ធ្នាប់​ជូន​មា​មីង​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ទាន​ផ្សេងៗ​នៅ​ភូមិ​ស្រុក បំ​ផុត​គឺ​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​សប្បាយ​រីក​រាយ និង​សុ​វត្ថិ​ភាព”។

តាំង​ពី​ដើម​ឆ្នាំ ២០២៦ មក​ដល់​ពេល​នេះ នគរ​បាល​ឃុំ​ឡុង​ភូ សកម្ម​ចូល​រួម​សកម្ម​ភាព​សុខុ​មាល​ភាព​សង្គម ដូច​ជា៖ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ ជូន​អំ​ណោយ​៩៥​ចំ​ណែក​ដល់​គ្រួ​សារ​ក្រី​ក្រ ចាត់​តាំង​ល្វែង​ផ្សារ​ណាត់​សូន្យ​ដុង​ជូន​អ្នក​ក្រ​។ល។ ក្រៅ​ពី​នោះ នៅ​ទាំង​ចុះ​ទៅ​ដល់​ផ្ទះ​ប្រ​ជា​ជន​ដើម្បី​ផ្សព្វ​ផ្សាយ​ច្បាប់ និង​ណែ​នាំ​អនុ​វត្ត​បែប​បទ​រដ្ឋ​បាល។ វរសេ​នីយ៍​ទោ  ថាច់​ធី​ដា​នី អនុ​ប្រ​ធាន​នគរ​បាល ​ឃុំ​ឡុង​ភូ ឱ្យ​ដឹង៖ ទង្វើ​ជាក់​ស្តែង និង​ចល​នា​ប្រ​ឡង​ប្រ​ណាំង “បី​បំ​ផុត” ពិត​ជា​បាន​ស៊ី​ជម្រៅ បង្ក​ជា​កម្លាំង​សាយ​ភាយ​វិជ្ជ​មាន​ក្នុង​កម្មា​ភិ​បាល យុទ្ធ​ជន​និង​ប្រ​ជា​ជន។ អា​ស្រ័យ​ហេតុ​នោះ នគរ​បាល​ឃុំ​តែង​បាន​ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត​និង​គាំ​ទ្រ ម្ល៉ោះ​ហើយ​ប្រ​ការ​នេះ​ជា​កម្លាំង​ជំ​រុញ​ដ៏​សំ​ខាន់ ជួយ​ឱ្យ​កម្លាំង​នគរ​បាល​សម្រេច​ភារ​កិច្ច​បាន​ល្អ​ប្រ​សើរ រួម​ចំ​ណែក​ធា​នា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នៅមូល​ដ្ឋាន”៕

   យ្វី​អាញ - វិមាន

ចែករំលែកអត្ថបទ