05/08/2025 - 09:28

៤ ក្រុម​ករ​ណីបង្កើន​កម្រិត​ពិន័យ​ធ្ងន់​ចំ​ពោះ​អ្នក​រដ្ឋការ​ចាប់​ពី​ថ្ងៃ​ទី ០១ ខែ​កក្កដា​ ឆ្នាំ​២០២៥ 

អនុក្រឹត្យ​លេខ​ ១៧២/២០២៥/NĐ-CP របស់​រដ្ឋា​ភិបាល​ ស្ដី​ពី​ការ​ពិន័យ​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បាន​កំ​ណត់​នូវ​ករ​ណីបង្កើន​កម្រិត​ពិន័យ​ និង​បន្ធូរ​បន្ថយ​កម្រិត​ពិន័យ​ចំ​ពោះ​អ្នក​រដ្ឋការ​។​

រូប​ជាឧទា​ហរណ៍​។​

ឆ្លង​តាម​នោះ​ ត្រង់​កថា​ខណ្ឌ​ ៤ មាត្រា​ ៤ នៃ​ អនុក្រឹត្យ​លេខ​ ១៧២/២០២៥/NĐ-CP បាន​ កំ​ណត់​ ៤ ក្រុម​ករ​ណីដែល​ប្រ​ព្រឹត្ត​ល្មើស​បទ​ណា​មួយ​ ឬ​ល្មើស​នូវ​បទ​មួយ​ចំ​នួន​ដូច​ខាង​ក្រោម​ ត្រូវ​បង្កើន​កម្រិត​ពិន័យ​៖

១ - ត្រូវ​បាន​ស្ថាប័ន​ អង្គ​ការ​ អង្គ​ភាព​សំ​ណូម​ពរ​ឱ្យ​ពិនិត្យ​មើល​ ប៉ុន្តែ​មិន​អនុវត្ត​ មិន​កែ​ប្រែចំ​ណុចខ្វះ​ខាត​ ប្រ​ព្រឹត្ត​ល្មើស​។​

មិន​ភ្ញាក់​រលឹក​ទទួល​ចំ​ណុច​ខ្វះ​ខាត​   ប្រ​ព្រឹត្ត​ល្មើស​  រូប​ភាព​ពិន័យ​សម​ស្រប​នឹង​ខ្លឹម​សារ​ លក្ខណៈ​ និង​កម្រិត​ប្រ​ព្រឹត្ត​ល្មើស​;   បណ្តាល​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ត្រូវ​តែសង​   ប៉ុន្តែ​បើ​មិន​សង​ មិន​ដោះ​ស្រាយ​ផល​វិបត្តិ​ ឬ​ដោះ​ស្រាយ​មិន​ត្រឹម​ត្រូវ​តាម​សំ​ណូម​ពរ​របស់​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ មិន​ភ្ញាក់​រលឹក​ក្នុង​ការ​បង់​ប្រាក់​  ទ្រព្យ​សម្បត្តិ​ឡើង​វិញ​ដែល​ប្រ​ព្រឹត្ត​ល្មើស​;

២- ប្រ​ឆាំង​  ដោះ​សារ​  រារាំង​ដំ​ណើរការ​ត្រួត​ ពិនិត្យ​  ឃ្លាំ​មើល​  អធិ​ការ​កិច្ច​  សវនកម្ម​  ស៊ើប អង្កេត​ ប្តឹង​ កាត់​ក្តី​ និង​អនុវត្ត​សាល​ក្រម​។​

ជួយ​លាក់​បាំង​ឱ្យ​អ្នក​ប្រព្រឹត្ត​ល្មើស​;  គំ​រាម​កំ​ហែង​  ជិះ​ជាន់​  សង​សឹក​អ្នក​តស៊ូ​  ថ្កោល​ទោស​ អ្នក​ធ្វើ​សាក្សី​  អ្នក​ផ្តល់​ឯក​សារ​និង​ភ័ស្តុ​តាងប្រព្រឹត្ត​ល្មើស​;

៣- ប្រ​ព្រឹត្ត​ល្មើស​មាន​ការ​រៀប​ចំ​ជា​ក្រុម​ ជា​អ្នក​ផ្តើម​គំ​និត​; ផ្តល់​ព័ត៌​មាន​ របាយ​ការណ៍​មិន​ពិត​; រារាំង​អ្នក​ដទៃ​ផ្តល់​ភ័ស្តុ​តាងប្រ​ព្រឹត្ត​ល្មើស​; លាក់​បាំង​ កែ​ប្រែ បំ​ផ្លាញ​ភ័ស្តុ​តាង បង្កើត​ឯក​សារ​ សំ​ណុំ​ឯក​សារ​ ឬ​ភ័ស្តុ​តាង​ក្លែង​ក្លាយ;

៤- ប្រើ​ប្រាស់​មុខ​តំ​ណែ​ង សិទ្ធិ​អំ​ណា​ច​ ទាញ​យក​ផល​ប្រ​យោ​ជន៍​ពី​ស្ថាន​ភាព​អាសន្ន​ គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​ ភ្លើង​ឆេះ​ ជំងឺ​រាត​ត្បាត​អនុវត្ត​គោល​នយោ​បាយ​សុខុមាល​ភាព​សង្គម​ និង​ការ​ការ​ពារប្រ​ទេស​ សន្តិ​សុខ​ដើម្បី​ទទួល​ផល​ប្រ​យោជន៍​។​

ចាប់​បង្ខំ​ ចលនា​ រៀប​ចំ​ឱ្យ​ដៃ​អ្នក​ដទៃ​ប្រ​ព្រឹត្ត​ល្មើស​រួម​គ្នា​៕​

                      យោ​ង៖ Luatvietnam.vn-ប្រែ​សម្រួល​៖ វិមាន​

ចែករំលែកអត្ថបទ