ដោយសារការអនុវត្តទាន់ពេលនូវគោលនយោបាយសម្រាប់ជនជាតិភាគតិច ប៉ុន្មានឆ្នាំមកនេះ ជីវភាពសម្ភារៈនិងស្មារតីរបស់មាមីងជនរួមជាតិខ្មែរនៅឃុំសាភៀង ក្រុងកឹងធើ កាន់តែមានការវិវឌ្ឍគួរឱ្យកត់សម្គាល់។

បងស្រីធីហឿង កំពុងជូតសម្អាតបង្អួចផ្ទះថ្មី។
ជាច្រើនឆ្នាំមុន ប្តីប្រពន្ធបងយ័ញស្វឹង នៅភូមិ ៥ រស់នៅដោយធ្វើការស៊ីឈ្នួលប៉ុណ្ណោះ។ នៅឆ្នាំ ២០២២ ពេលបានទទួលផលពីគម្រោង “ទម្រង់ពិពិធកម្មមុខរបរចិញ្ចឹមជីវិត កាត់បន្ថយភាពក្រីក្រដោយចីរភាព” គ្រួសារគាត់បានបុលប្រាក់ ៥០ លានដុង ហើយបានសង់ទ្រុង ចិញ្ចឹមជ្រូកមេ លុះជ្រូកកើតកូនមកគាត់ទុកចិញ្ចឹមជាជ្រូកសាច់វិញ; ចំណីជ្រូកគឺប្តីប្រពន្ធគាត់យកប្រាក់ស៊ីឈ្នួលទិញខ្លះ និងឆ្លៀតប្រើកាកសំណល់ ផ្ទះបាយ បន្លែបង្ការ។ល។ ចុងឆ្នាំលក់ជ្រូក ក្រោយពីផាត់ទាត់ប្រាក់ចំណាយ គាត់នៅចំណេញប្រហែល ២០ លានដុង។ ដោយឃើញមានប្រសិទ្ធភាព គ្រួសារគាត់ក៏បានពង្រីកទម្រង់ចិញ្ចឹម។
តាមសម្តីលោកស្វឹង តាំងពីឆ្នាំ ២០២៤ មកដល់បច្ចុប្បន្ន ក្នុងទ្រុងជ្រូកគាត់ពេលណាក៏មានជ្រូកពី ១៥-២០ ក្បាល ឆ្នាំមុនលក់ជ្រូកចំណេញជាង ៤០ លានដុង។ ដោយរៀនសូត្រពីអ្នកជិតខាង គាត់ក៏បានធ្វើទ្រុងចិញ្ចឹមកន្ធាយនិងកង្កែប ហើយបច្ចុប្បន្ន សត្វចិញ្ចឹមកំពុងធំធាត់ល្អ។ បងស្វឹង បានឱ្យដឹង ប្រសិនបើមិនបានរដ្ឋអំណាចភូមិភាគបង្កលក្ខណៈឱ្យបុលដើមទុនទេ ប្រហែលជាគ្រួសារគាត់ពិបាកនឹងមានប្រាក់សេសសល់។ នៅពេលខាងមុខ បើមានភាពងាយស្រួល គាត់នឹងពង្រីកផ្ទៃដីនិងបង្កើនចំនួនសត្វចិញ្ចឹម។
ចំណែកប្តីប្រពន្ធបងស្រីធីហឿង រស់នៅភូមិ ៥ ដែរ មិនត្រឹមតែចាកផុតពីភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងមានទ្រព្យសម្បត្តិសេសសល់ដោយសារបានទទួលផលពីគោលនយោបាយសម្រាប់ជនរួមជាតិខ្មែរ។ បងស្រីហឿង បានរៀបរាប់គ្រួសារគាត់គ្មានដីដាំដុះ ដូច្នេះត្រូវរស់នៅដោយការស៊ីឈ្នួល។ អ្វីដែលគាត់បារម្ភបំផុតគឺផ្ទះស្លឹក ដែលសង់ជាច្រើនឆ្នាំមានភាពទ្រុឌទ្រោម គាត់គ្មានប្រាក់ជួសជុល។ ដោយបានទទួលផលពីគម្រោង “ដោះស្រាយបញ្ហាខ្វះលំនៅឋាន ដីផលិតកម្ម ទឹកស្អាតប្រើប្រាស់” គ្រួសារបងស្រីទទួលបានការឧបត្ថម្ភប្រាក់ ៧០ លានដុងដើម្បីសង់ផ្ទះថ្មី។ ពេលមានលំនៅឋានសមរម្យ គ្រួសារគាត់នឹងខិតខំប្រឹងប្រែងធ្វើការរកស៊ី; ពេលយប់ដាក់មង ដោតសន្ទូចរកត្រីលក់ដើម្បីបង្កើនប្រាក់ចំណូល។ “ខ្ញុំគិតបើកតៀមលក់ដូរកំប៉ិកកំប៉ុកឱ្យមាមីងនៅជិតខាងដើម្បីរកប្រាក់ចំណូលបន្ថែម” - បងស្រីធីហឿង បានឱ្យដឹងដូច្នេះ។
នៅឆ្នាំ ២០២៤ កម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រដោយចីរភាព កម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច ឃុំសាភៀង បានផ្សព្វផ្សាយអនុវត្តសកម្មភាព ពិពិធកម្មមុខរបរចិញ្ចឹមជីវិត កាត់បន្ថយភាពក្រីក្រ ដោយចីរភាព; ឧបត្ថម្ភអភិវឌ្ឍន៍ផលិតកម្ម បង្កើនរបបអាហារូបត្ថម្ភ; ដោះស្រាយបញ្ហាខ្វះលំនៅឋាន ដីផលិតកម្ម ទឹកស្អាតប្រើប្រាស់។ល។ ជាមួយនឹងថវិកាប្រហែល ៤,៧ ពាន់លានដុង ផ្តើមពីនោះ បានរួមចំណែកលើកកម្ពស់ជីវភាពរបស់មាមីងជនរួមជាតិខ្មែរ។
ឃុំក៏បានទទួលផលនិងកំពុងខ្នះខ្នែងផ្សព្វផ្សាយអនុវត្តគម្រោង “អភិរក្សនិងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជនជាតិភាគតិច ផ្សារភ្ជាប់នឹងអភិវឌ្ឍន៍ទេសចរណ៍” ដោយការវិនិយោគឧបករណ៍ភ្លេង បន្តរក្សាសកម្មភាពប្រសិទ្ធភាពក្លឹបចម្រៀងអាយ៉ៃ ចំនួន ២ នៅវត្ត ភូមិ ៤ ភូមិ៥។ លោកយ័ញកី ប្រធានក្លឹបចម្រៀងអាយ៉ៃ ភូមិ ៤ មានប្រសាសន៍៖ “ឈុតចម្រៀងអាយ៉ៃ តែងទាក់ទាញមាមីងជនរួមជាតិខ្មែរចូលរួមទស្សនាយ៉ាងច្រើនកុះករ; នេះគឺជាទម្រង់សិល្បៈដែលបំពេញតម្រូវការផ្នែកខាងវប្បធម៌ស្មារតី សម្រាប់មាមីងជនរួមជាតិ រួមចំណែកភ្ជាប់ទំនាក់ទំនងសហគមន៍ជនជាតិជាបងប្អូនក្នុងតំបន់”។
អត្ថបទនិងរូបថត៖ ភឿកធ្វឹង-ប្រែសម្រួល៖ មុនី