- ការចុះបញ្ជីសំបុត្រកំណើត អាពាហ៍ពិពាហ៍របស់ប្រជាជនមិនគិតពីព្រំដែនរដ្ឋបាលទៀត ប្រជាជនអាចជ្រើសកន្លែងងាយស្រួលបំផុតដើម្បីបំពេញនីតិវិធី។ ក្នុងសម័យប្រជុំលើកទីមួយ រដ្ឋសភាបានអនុម័តច្បាប់ស្តីពីអត្រានុកូលដ្ឋាន (វិសោធនកម្ម) មានសមាជិករដ្ឋសភា អនុម័តយល់ព្រម ៤៨៨/៤៩២ ។

សមាជិករដ្ឋសភានៅក្នុងសម័យប្រជុំ។
ជាមួយនឹងច្បាប់ដែលទើបអនុម័ត ប្រជាជនអាចចុះបញ្ជីសំបុត្រកំណើត អាពាហ៍ពិពាហ៍ នៅឃុំណាក៏បានដោយមិនគិតពីព្រំដែនរដ្ឋបាល។ ជាក់ស្តែង គណៈកម្មាធិការប្រជាជនថ្នាក់ឃុំ មិនគិតពីទីកន្លែងស្នាក់នៅរបស់បុគ្គលចុះបញ្ជីធ្វើអត្រានុកូលដ្ឋានដូចខាងក្រោម៖ សំបុត្រកំណើត; សំបុត្រអាពាហ៍ពិពាហ៍; អាណាព្យាបាល ការត្រួតពិនិត្យអាណាព្យាបាល; ទទួលស្គាល់ឪពុក ម្តាយ កូន; ផ្លាស់ប្តូរព័ត៌មានអត្រានុកូលដ្ឋាន; ស្ថានភាពអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព។
ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ មានសិទ្ធិចុះហត្ថលេខាលើលិខិតស្នាមអត្រានុកូលដ្ឋាន; ផ្អែកលើស្ថានភាពជាក់ស្តែងនៅភូមិភាគ ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ បានប្រគល់សិទ្ធិចុះហត្ថលេខាលើលិខិតស្នាមអត្រានុកូលដ្ឋានតាមសេចក្តីកំណត់ លើកលែងតែប្រភេទលិខិតស្នាមអត្រានុកូលដ្ឋានសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងលិខិតស្នាមអត្រានុកូលដ្ឋានក្នុងករណីចុះបញ្ជីអត្រានុកូលដ្ឋានដែលពាក់ព័ន្ធកត្តាបរទេស។
លើកជូនរបាយការណ៍ទទួលយកបកស្រាយបំភ្លឺ និងកែតម្រូវសេចក្តីព្រាងច្បាប់មុនពេលរដ្ឋសភាអនុម័ត រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកហ្វាងថាញទុង ឱ្យដឹង៖ សេចក្តីកំណត់បានធ្វើវិមជ្ឈការ យ៉ាងហ្មត់ចត់នូវសិទ្ធិចុះបញ្ជីអត្រានុកូលដ្ឋាន ចុះបញ្ជីអត្រានុកូលដ្ឋានដោយមិនគិតពីព្រំដែនរដ្ឋបាល និងប្រគល់សិទ្ធិចុះហត្ថលេខាលើលិខិត ស្នាមអត្រានុកូលដ្ឋាន។
រដ្ឋាភិបាលបានធ្វើការពិនិត្យ វាយតម្លៃគ្រប់ជ្រុងជ្រោយនិងសង្កេតឃើញលក្ខណៈប្រភពធនធាន ធានាឱ្យការចុះបញ្ជីអត្រានុកូលដ្ឋានដោយមិនគិតពីព្រំដែនរដ្ឋបាលត្រូវបានធានា។
តាមប្រសាសន៍រដ្ឋមន្ត្រី ហ្វាងថាញទុង មូលដ្ឋានទិន្នន័យអត្រានុកូលដ្ឋានបានដាក់ឱ្យដំណើរការឯកភាពទូទាំងប្រទេសតភ្ជាប់ ចែករំលែក និងផ្តល់ព័ត៌មានអត្រានុកូលដ្ឋានជាមួយមូលដ្ឋានទិន្នន័យ ជាប់ពាក់ព័ន្ធ បំផុតគឺមូលដ្ឋានទិន្នន័យជាតិអំពីប្រជាពលរដ្ឋ និងប្រព័ន្ធដោះស្រាយនីតិវិធីរដ្ឋបាល របស់ភូមិភាគនានា។
ស្ថាប័នចុះបញ្ជីអត្រានុកូលដ្ឋាន បានអនុវត្តការទាញយកទិន្នន័យចុះបញ្ជីអត្រានុកូលដ្ឋានដោយ គ្មានព្រំដែនភូមិសាស្ត្រ ដើម្បីបម្រើការដោះស្រាយនីតិវិធីរដ្ឋបាល។ កងជួរអ្នករដ្ឋការបំពេញការងារចុះបញ្ជី និងគ្រប់គ្រងអត្រានុកូលដ្ឋាននៅមូលដ្ឋានបានពង្រឹងធានាមានសមត្ថភាពឯកទេស។ បច្ចុប្បន្ន មានអ្នករដ្ឋការចំនួន ៨.០៨២ នាក់ នៅតាមអង្គភាពរដ្ឋបាលថ្នាក់ឃុំចំនួន ៣.៣២១ ក្នុងនោះ អ្នករដ្ឋការជាង ៩០% បានឆ្លើយតបនឹងកម្រិតវិជ្ជាមុខជំនាញផ្នែកច្បាប់ និងបានបំពាក់បំប៉នវិជ្ជាជីវៈចុះបញ្ជីអត្រានុកូលដ្ឋាន។
“ភាពជាក់ស្តែងអនុវត្តការងារចុះបញ្ជីអត្រានុកូលដ្ឋានដោយមិនគិតពីព្រំដែនរដ្ឋបាល តាមទម្រង់រដ្ឋអំណាចភូមិភាគ២ថ្នាក់ ចាប់ពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៥ រហូតមកដល់ពេលនេះ បង្ហាញឱ្យឃើញថា សកម្មភាពចុះបញ្ជីអត្រានុកូលដ្ឋានជាសារវន្តបានលំនឹង មិនកើតឡើងបញ្ហាជំពាក់ជំពិនធំដុំណាមួយឡើយ” - លោកហ្វាងថាញទុង បានឱ្យដឹងដូច្នេះ ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានបញ្ជាក់ច្បាស់អំពីការប្រគល់សិទ្ធិចុះហត្ថលេខាលើលិខិតស្នាម អត្រានុកូលដ្ឋាន ទទួលយកមតិយោបល់របស់សមាជិករដ្ឋសភា សេចក្តីព្រាងច្បាប់បានកែសម្រួលតាមទិសដៅបត់បែន មិនកាត់បន្ថយប្រគល់សិទ្ធិលើសំបុត្រមរណភាព ដើម្បីធានាដំណើរការទាន់ពេលវេលា។ ចំពោះសំបុត្រកំណើត និងសំបុត្រអាពាហ៍ពិពាហ៍ដែលជាលិខិតស្នាមអត្រានុកូលដ្ឋានដើមសំខាន់ មានការកំណត់អាស្រ័យថ្នាក់ដឹកនាំ គណៈកម្មាធិការប្រជាជនឃុំចុះហត្ថលេខា គឺជាចាំបាច់ដើម្បីធានាភាពហ្មត់ចត់ និងភាពល្អប្រសើរ។
ច្បាប់នេះមានសុពលភាពជាធរមាន ចាប់ពីថ្ងៃ ទី ០១ ខែមីនា ឆ្នាំ ២០២៧៕
យោង៖ កាសែត nld.com.vn - វិមាន