05/05/2026 - 11:50

របរ​ចិញ្ចឹម​ជី​វិត​ជួយ​ជន​រួម​ជាតិ​ខ្មែរ ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ 

ទី​ក្រុង​កឹង​ធើ​គឺ​ជា​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ស្រូប​អត្រា ១៤​,១១% នៃ​ចំ​នួន​ប្រ​ជា​ជន​ទូ​ទាំង​ទី​ក្រុង រយៈ​ពេល​កន្លង ការ​ងារ​គិត​គូរ​ជីវ​ភាព​ជូន​មា​មីង​តែង​បាន​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​យក​ចិត្ត​ទុក​ដាក់​ពិ​សេស វិនិ​យោគ​អនុ​វត្ត​កម្ម​វិធី​គោល​នយោ​បាយ​ជា​ច្រើន​របស់​បក្ស រដ្ឋ។ តាម​រយៈ​នោះ ជា​ជំ​ហានៗ​លើក​កម្ពស់​គុណ​ភាព​រស់​នៅ​ជូន​មា​មីង ទិដ្ឋ​ភាព​ជន​បទ​ស្រស់​បំ​ព្រង។

 ពូ​ឌិញ​ស្វឹង​ទឺយ ទទួល​បាន​ការ​ឧបត្ថម្ភ​គោ​ញី តាម​រយៈ​គម្រោង ៣។

ដោយ​កំ​ណត់​ច្បាស់​ការ​ងារ​ជន​ជាតិ គឺ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់ គណៈ​កម្មា​ធិការ​បក្ស និង​រដ្ឋ​អំ​ណាច​ឃុំ​ង៉ុក​តូ បាន​ផ្តុំ​កម្លាំង​អនុ​វត្ត​ល្អ​នូវ​គម្រោង​នា​នា​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល I ៖ ២០២១ - ២០២៥ (ហៅ​កាត់​ថា កម្ម​វិធី)។ ក្នុង​នោះ មាន​ការ​ឧបត្ថម្ភ​អភិ​វឌ្ឍ​ការ​ផលិត​តាម​ខ្សែ​សង្វាក់​តម្លៃ ដើម្បី​មា​មីង មាន​លក្ខណៈ​បង្កើន​ការ​ផលិត​ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ។ ពូ​ឌិញ​ស្វឹង​ទឺយ នៅ​ភូមិ​បឹងជុំ ឃុំ​ង៉ុក​តូ ទី​ក្រុង​កឹង​ធើ គ្រួ​សារ​គាត់​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ក្បែរ​ក្រ គ្មាន​ដី​បង្ក​បង្កើន​ផល ឆ្នាំ ២០២៣ បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពិ​និត្យ​ជ្រើស​រើស​ជំ​នួយ​គោ​ញី​មួយ​គូ តាម​រយៈ​គម្រោង​៣ ស្ដី​ពី​ការ​ឧបត្ថម្ភ​អភិ​វឌ្ឍ​ការ​ផលិត​តាម​ខ្សែ​សង្វាក់​តម្លៃ។ រីក​រាយ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ ពូ​ឌិញ​ស្វឹង​ទឺយ ចែក​រំ​លែក៖ “អរ​គុណ​បក្ស រដ្ឋ​ដែល​បាន​ឧបត្ថម្ភ​គោ​ញី​មួយ​គូ ដើម្បី​គ្រួ​សារ​ខ្ញុំ​មាន​លក្ខណៈ​បង្ក​បង្កើន​ផល ខ្ញុំ​នឹង​ខិត​ខំ​មើល​ថែ​និង​រក្សា​ហ្វូង​គោ ដើម្បី​លើក​ស្ទួយ​ជីវ​ភាព”។

ចំ​ណែក​គ្រួ​សារ​អ្នក​មីង​ត្រឹង​ធី​យ៉ូន ភូមិ​បឹង​ទ្រៀក ឃុំ​លីវ​ទូ ជា​គ្រួ​សារ​ក្រ​គ្មាន​ទី​ពឹង បច្ចុប្បន្ន អ្នក​មីង​រស់​នៅ​ជា​មួយ​កូន​ស្រី​ពៅ គ្មាន​ការ​ងារ​ធ្វើ​លំ​នឹង។ ដោយ​ឃើញ​ជីវ​ភាព​របស់​អ្នក​មីង រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក៏​បាន​ពិ​និត្យ​ជ្រើស​រើស​ជំ​នួយ​គោ​ញី​មួយ​គូ តាម​រយៈ​គម្រោង​៣ បង្កើត​របរ​ចិញ្ចឹម​ជី​វិត​ដើម្បី គ្រួ​សារ​អ្នក​មីង​មាន​លក្ខណៈ​ចិញ្ចឹម​សត្វ ឈាន​ឡើង​លំ​នឹង​ជីវ​ភាព។ “ដើម្បី​គ្រួ​សារ​ក្រ ក្បែរ​ក្រ មាន​ប្រ​ភព​ធន​ធាន​អភិ​វឌ្ឍ​ការ​ផលិត ដំ​ណាក់​កាល ២០២១ - ២០២៥ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​លីវ​ទូ បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង ៣ ជំ​នួយ​គោ​ញី​ដល់​មា​មីង​៩៨​គ្រួ​សារ គិត​ជា​ទឹក​ប្រាក់​ជាង ២ ពាន់​លាន​ដុង”- លោក​ស្រី​វ៉ធី​ញ៉ី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​លីវ​ទូ បាន​ឱ្យ​ដឹង​ដូច្នេះ។

អាច​សង្កេត​ឃើញ​ថា រាល់​គោល​នយោ​បាយ ឧបត្ថម្ភ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច បាន​និង​កំ​ពុង​រួម​ចំ​ណែក​លើក​ស្ទួយ​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​របស់​ប្រ​ជា​ជន ទិដ្ឋ​ភាព​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​កាន់​តែ​រីក​ចម្រើន​បន្ថែម។ លទ្ធ​ផល​ដែល​សម្រេច​បាន បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ ឧបត្ថម្ភ​របស់​បក្ស រដ្ឋ និង​ការ​ប្ដេជ្ញា​ឈាន​ឡើង​របស់​ប្រ​ជា​ជន​ភូមិ​ភាគ៕

                                   ថាញ​វ៉ាង - លី​សៀ

ចែករំលែកអត្ថបទ