កីឡា - ទេសចរណ៍ ទេសចរណ៍

28/07/2025 - 10:02

កា​ម៉ាវ អភិ​វឌ្ឍ​វិញ្ញា​សា​កី​ឡា​ប៉េ​តង់ 

ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ វិញ្ញា​សា​កីឡា​ប៉េ​តង់​នៅ​ខេត្ត​កា​ម៉ាវ មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា។  ផ្តើម​ពី​នោះ មាន​កី​ឡា​ករ​ជា​ច្រើន​របស់​ខេត្ត​បាន​ចូល​រួម​ការ​ប្រ​កួត​ពាន​រង្វាន់​ប៉េ​តង់ និង​ឈ្នះ​បាន​មេ​ដាយ​ជា​ច្រើន​ប្រ​ភេទ​ក្នុង​ការ​ប្រ​កួត​ថ្នាក់​តំ​បន់​និង​ថ្នាក់​ជាតិ។

កី​ឡា​ករ​កា​ម៉ាវ​ចូល​រួម​ប្រ​កួត​ពាន​រង្វាន់ Petanque (ប៉េ​តង់)  ជើង​ឯក​យុវ​វ័យ យុវ​ជន​ថ្នាក់​ជាតិ។

បើ​តាម​មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍ ខេត្ត​កា​ម៉ាវ បច្ចុប្បន្ន វិញ្ញា​សា​កី​ឡា​ប៉េ​តង់ កំ​ពុង​រីក​ចម្រើន​ខ្លាំង​ក្លា​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។ ប៉េ​តង់​ជា​វិញ្ញា​សា​កីឡា​ងាយ​លេង​ប្រាក់ ចំ​ណាយ​លើ​ការ​ទិញ​គ្រាប់ និង​ទី​លាន​ក៏​តិច បើ​ប្រៀប​នឹង​កី​ឡា​ផ្សេង ម្ល៉ោះ​ហើយ​កី​ឡាករ​ត្រូវ​បាន​ហ្វឹក​ហាត់​នៅ​នឹង​កន្លែង​តែ​ម្តង។

គ្រូប​ង្វឹក​ប៉េ​តង់​យ័ញ​សា​ផាន ឱ្យ​ដឹង៖ “កី​ឡា​ករ​ប៉េ​តង់​របស់​ខេត្ត​ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ មាន​ការ​ឧស្សាហ៍​ហ្វឹក​ហាត់​និង​អនុវត្ត​តាម​បទ​បញ្ជា​របស់​គ្រូ​បង្វឹក។ បង​ប្អូន​ដែល​បាន​ជ្រើស​ភាគ​ច្រើន ចេះ​លេង​ស្រាប់ ម្ល៉ោះ​ហើយ ផ្តុំ​កម្លាំង​បណ្តុះ​បណ្តាល​បច្ចេក​ទេស​លេង​និង​ចិត្ត​សាស្រ្ត​ប្រ​កួត​ប៉ុណ្ណោះ អា​ស្រ័យ​ហេតុ​នោះ ប៉ុន្មាន​ឆ្នាំ​មក​នេះ ប៉េ​តង់​ខេត្ត​កា​ម៉ាវ ឈ្នះ​បាន​រង្វាន់​ខ្ពស់​ជា​ច្រើន ក្នុង​ការ​ប្រ​កួត​ប្រ​ចាំ​តំ​បន់​និង​ថ្នាក់​ជាតិ”។

ជា​មួយ​ការ​វិនិ​យោគ​ចំ​ទិស​ដៅ និង​ការ​ហ្វឹក​ហាត់​ដោយ​អស់​ពី​ចិត្ត​របស់​គ្រូ​បង្វឹក ម្ល៉ោះ​ហើយ គ្រាន់​តែ​មួយ​រយៈ​ពេល​ខ្លី វិញ្ញា​សា​កី​ឡា​ប៉េ​តង់ ខេត្ត​កា​ម៉ាវ មាន​ឈ្មោះ​បោះ​​សំ​ឡេង​ជា​ខ្លាំង ខណៈ​ពេល​កី​ឡា​ករ​បាន​ឈ្នះ​មេ​ដាយ​ជូន​ខេត្ត​ជា​បន្ត​បន្ទាប់។ កី​ឡា​ករ ត្រា​លឺវ​វ៉ូវ​ឡាម ឱ្យ​ដឹង៖ “ក្នុង​ការ​ហ្វឹក​ហាត់​និង​ប្រ​កួត ប្អូន​តែង​យក​ចិត្ត​ទុក​ដាក់ផ្តោត​អា​រម្មណ៍​ដោះ​ស្រាយ​មួយ​ជំ​ហាន​ម្តង និង​អនុវត្ត​តាម​បទ​បញ្ជា​របស់​គណៈ​កម្ម​ការ​ចាត់​តាំង ម្ល៉ោះ​ហើយ​សម្រេច​បាន​លទ្ធ​ផល​ល្អ។ ក្នុង​ការ​ប្រ​កួត​ប្រ​ចាំ​តំ​បន់​និង​ថ្នាក់​ជាតិ មាន​កី​ឡា​ករ​ប៉េ​តង់​ពូកែៗ​ជា​ច្រើន ប៉ុន្តែ​ជា​មួយ​ការ​ហ្វឹក​ហាត់​ដោយ​អស់​ពី​ចិត្ត​របស់​គ្រូ​បង្វឹក ធ្វើ​ឱ្យ​ប្អូន​ជឿ​ជាក់​លើ​ខ្លួន​ឯង​ដើម្បី​ឈ្នះ​បាន​មេ​ដាយ។ ចាប់​ពី​ឆ្នាំ ២០២២ មក  ប្អូន​ប្រ​កួត​ឈ្នះ​មេ​ដាយ​មាស​ជា​ច្រើន​និង​មេ​ដាយ​ផ្សេងៗ​ទៀត​នៅ​ពាន​រង្វាន់ Petanque (ប៉េ​តង់) ជើង​ឯក​យុវ​វ័យ និង​យុវ​ជន​ថ្នាក់​ជាតិ។ នេះ​ជា​ក្តី​រីក​រាយ ជា​កិត្តិ​យស​និង​ជា​កម្លាំង​ចល​ករ​ជួយ​ឱ្យ​ប្អូន​ជឿ​ជាក់​លើ​ខ្លួន​ឯង ប្រ​កួត​ឈ្នះ​រង្វាន់​ជា​ច្រើន​សម្រាប់​ឆ្នាំ​បន្ត​បន្ទាប់”។

កី​ឡា​ករ​យ័ញ​ហុង ឱ្យ​ដឹង៖ “ពេល​រៀន​ចប់​អនុ​វិទ្យា​ល័យ ខ្ញុំ​ចូល​រួម​លេង​ប៉េ​តង់​នៅ​នឹង​សា​លា ម្ល៉ោះ​ហើយ​ពេល​បាន​ជ្រើស​រើស​ចូល​ហ្វឹក​ហាត់ គឺ​ខ្ញុំ​កាន់​តែ​ឧស្សាហ៍​ព្យា​យាម​ហ្វឹក​ហាត់​ដើម្បី​សម្រេច​បាន​ស្នា​ដៃ​ខ្ពស់។ រាល់​ការ​ប្រ​កួត ខ្ញុំ​តែង​ពង្រឹង​ស្មារតី​ដោះ​ស្រាយ​បច្ចេក​ទេស​មួយ​ជំ​ហាន​ម្តង ក្នុង​ការ​បោះ​បាល់ បាញ់​បាល់ ទើប​ឈ្នះ​បាន​មេ​ដាយ​ជា​ច្រើន​នៅ​រាល់​ការ​ប្រ​កួត។ មក​ទល់​ពេល​នេះ ក្រៅ​ពី​ចូល​រួម​ប្រ​កួត​ឱ្យ​ខេត្ត ខ្ញុំ​ថែម​ទាំង​បាន​ហ្វឹក​ហាត់​នៅ​ក្រុម​ជម្រើស​វៀត​ណាម​និង​ចូល​រួម​ប្រ​កួត​ជា​ច្រើន​លើក​នៅ SEA Grames ទៀត​ផង”។

បើ​តាម​មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ខេត្ត​កា​ម៉ាវ ក្រៅ​ពី​ជ្រើស​រើស​យុវ​វ័យ​ដែល​មាន​ទេព​កោ​សល្យ ដើម្បី​ធ្វើ​ការ​ហ្វឹក​ហាត់ ខេត្ត​មាន​គោល​នយោ​បាយ​អនុ​គ្រោះ​ដើម្បី​ទាក់​ទាញ​កី​ឡា​ករ​ប៉េ​តង់​ពូកែៗ​មក​ពី​ខេត្ត​នានា​មក​ចូល​រួម​ទៀត​ផង។ ជា​មួយ​ការ​វិនិ​យោគ​ចំ​ទិស​ដៅ វិញ្ញា​សា​កី​ឡា​ប៉េ​តង់​ខេត្ត​កា​ម៉ាវ កាន់​តែ​មាន​ឈ្មោះ​បោះ​សំ​ឡេង ពេល​មាន​កី​ឡា​ករ​ជា​ច្រើន បច្ចុប្បន្ន​កំ​ពុង​ប្រ​កួត​ឱ្យ​ក្រុម​ជម្រើស​ជាតិ ហើយ​ឈ្នះ​បាន​មេ​ដាយ​ជា​ច្រើន​ប្រ​ភេទ​ទៀត​ផង៕

     យ្វី​អាញ- លី​សៀ

ចែករំលែកអត្ថបទ