ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/07/2025 - 09:48

ក្រុង​កឹង​ធើ រៀប​ចំ​សកម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ​ជា​ច្រើន រំ​លឹក​ខួប​អនុស្សាវ​រីយ៍​លើក​ទី ៧៨ ឆ្នាំ ទិ​វា​យុទ្ធ​ជន​ពិ​ការ​ពលី 

ក្នុង​ឱកាស​រំ​លឹក​ខួប​អនុស្សាវ​រីយ៍​លើក​ទី ៧៨ ឆ្នាំ ទិ​វា​យុទ្ធ​ជន​ពិ​ការ​ពលី ​(២៧/​៧/​១៩៤៧ –  ២៧/​៧/​២០២៥) គ្រប់​ថ្នាក់ គ្រប់​ផ្នែក​និង​គ្រប់​ភូមិ​ភាគ​នា​នា​នៅ​ក្រុង​កឹង​ធើ បាន​រៀប​ចំ​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន ដើម្បី​រំ​លឹក​នឹក​គុណ​ចំ​ពោះ​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍។

 សម​មិត្ត ង្វៀង​ត្វឹង​អាញ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​ដល់​វីរ​មា​តា​វៀត​ណាម ត្រឿង​ធី​ណាំ​នៅ​ភូមិ​២ ឃុំ​ហ្វា​អាន។

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​ប្រ​ជា​ជន និង​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ក្រុង​កឹង​ធើ បាន​អញ្ជើញ​ទៅ​គោ​រព​វិញ្ញា​ណក្ខ័ន្ធ និង​ដាក់​កម្រង​ផ្កា​រំ​លឹក​នឹក​គុណ​ដល់​វីរ​យុទ្ធ​ជន​ពលី នៅ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ក្រុង​កឹង​ធើ ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​សុក​ត្រាំង ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ហូវ​យ៉ាង។ គណៈ​ប្រតិ​ភូ​នៃ​កម្មា​ភិបាល​សម្ព័ន្ធ​យុវ​ជន កង​កម្លាំង​ប្រ​ដាប់​អា​វុធ ក៏​បាន​រួម​គ្នា​រៀប​ចំ​អនា​ម័យ​សម្អាត​ទី​នោះ ហើយ​បាន​អុជ​ទៀន​រំ​លឹក​នឹក​គុណ​នៅ​តាម​ទី​បញ្ចុះ​សព និង​ស្ដូប​រំលឹក​គុណ​នានា​នៅ​លើ​ភូមិ​សាស្រ្ត។

ក្នុង​ឱកាស​នេះ ក្រុង​កឹង​ធើ បាន​ជូន​អំ​ណោយ​ជាង ៣១.៩៤០ ចំ​ណែក​ដល់​វីរ​មា​តា​វៀត​ណាម; វីរៈ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន វីរ​ពល​កម្ម​ក្នុង​សម័យ​សង្គ្រាម ដែល​កំ​ពុង​ទទួល​ប្រាក់​ឧបត្ថម្ភ​ប្រ​ចាំ​ខែ; យុទ្ធ​ជន​ពិ​ការ យុទ្ធ​ជន​ជំងឺ ដែល​ទទួល​របប​គោល​នយោ​បាយ​ដូច​យុទ្ធ​ជន​ពិ​ការ; អ្នក​ធ្វើ​សកម្ម​ភាព​បដិវត្តន៍​ដែល​ជ្រាប​ជាតិ​ពុល​គីមី​ថម​ថយ​សមត្ថ​ភាព​ពល​កម្ម; សាច់​ញាតិ​យុទ្ធ​ជន​ពលី​ដែល​កំ​ពុង​ទទួល​ប្រាក់​ឧបត្ថម្ភ​ចិញ្ចឹម​ប្រ​ចាំ​ខែ; អ្នក​គោ​រព​បូជា​វិញ្ញ​ណក្ខ័ន្ធ​យុទ្ធ​ជន​ពលី​។ល។ សរុប​ថវិ​កា​សម្រាប់​ការ​ជូន​អំ​ណោយ​ប្រ​មាណ ១៧,០៣៣​ពាន់​លាន​ដុង ពី​ប្រ​ភព​ថវិ​កា​ចំ​ណាយ​ប្រ​ចាំ​ឆ្នាំ ២០២៥ នៃ​ថវិកា​ក្រុង បន្ទាប់​ពី​ការ​រៀប​ចំ​ឡើង​វិញ​នូវ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ខេត្ត។ ភូមិ​ភាគ​ជា​ច្រើន​ក្នុង​ក្រុង​ក៏​បាន​រៀប​ចំ​ជួស​ជុល​ផ្ទះ​សម្បែង ផ្តល់​សៀវ​ភៅ​ប្រិត​សំ​ចៃ និង​រៀប​ចំ​ពិធី​ជួប​ជុំ សួរ​សុខ​ទុក្ខ​វីរ​មា​តា​វៀត​ណាម យុទ្ធ​ជន​ពិការ យុទ្ធ​ជន​ជំងឺ​។ល។

សកម្ម​ភាព​ទាំង​នេះ​មិន​ត្រឹម​តែ​បង្ហាញ​ពី​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​របស់​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ចំ​ពោះ​ការ​លះ​បង់​ដ៏​ធំ​ធេង​របស់​វីរ​យុទ្ធ​ជន​ពលី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​អប់រំ​ប្រ​ពៃ​ណី​ស្នេហា​ជាតិ គុណ​ធម៌ “ផឹក​ទឹក​នឹក​ប្រ​ភព” សម្រាប់​យុវ​ជន​ជំ​នាន់​ក្រោយ​ទៀត​ផង៕

                     កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ 

ចែករំលែកអត្ថបទ