14/07/2025 - 10:00

បង្កើន​ការ​ជំ​នួយ​គតិ​យុត្តិ​ជូន​ជន​រួម​ជាតិ​ភាគ​តិច 

រយៈ​ពេល​កន្លង មជ្ឈ​មណ្ឌល​ជំ​នួយ​គតិ​យុត្តិ​រដ្ឋ​ខេត្ត​កា​ម៉ាវ បាន​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​មន្ទីរ ផ្នែក ឃុំ សង្កាត់ និង​ទី​ប្រ​ជុំ​ជន​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ដើម្បី​រៀប​ចំ​ឃោស​នា ផ្សព្វ​ផ្សាយ​ច្បាប់ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​និង​ស្មារតី​គោ​រព​ច្បាប់​ក្នុង​សហ​គមន៍។

កម្មា​ភិបាល​កំ​ពុង​ផ្ដល់​ពិ​គ្រោះ ជំ​នួយ​គតិ​យុត្តិ​ជូន​ប្រ​ជា​ជន។

មជ្ឈ​មណ្ឌល​ជំ​នួយ​គតិ​យុត្តិ​រដ្ឋ​ខេត្ត បាន​ជំ​រុញ​កិច្ច​សហ​ការ​ជា​មួយ​នឹង​គណៈ ផ្នែក អង្គការ​មហា​ជន ដើម្បី​នាំ​យក​ច្បាប់​ខិត​ជិត​នឹង​ប្រ​ជា​ជន ពិ​សេស​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។ សកម្ម​ភាព​ជំ​នួយ​គតិ​យុត្តិ​មិន​ត្រឹម​តែ​រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី “រស់​នៅ​និង​ធ្វើ​ការ​តាម​រដ្ឋ​ធម្ម​នុញ្ញ​និង​ច្បាប់” ប៉ុណ្ណោះ​ទេ នៅ​ទាំង​ការ​ពារ​សិទ្ធិ​និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​ប្រ​ជា​ជន កសាង​សង្គម​សម​ភាព ស្ថិរ​ភាព​និង​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព។ ការ​ងារ​មួយ​ក្នុង​ចំ​ណោម​ការ​ងារ​ទាំង​ឡាយ​ដែល​មាន​ប្រ​សិទ្ធ​ភាព នោះ​គឺ​ការ​ហ្វឹក​ហ្វឺន​ជូន​ប្រ​ធាន​ភូមិ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច និង​កម្មា​ភិបាល​មូល​ដ្ឋាន​ជា​ប្រ​ចាំ ដើម្បី​បំ​ប៉ន​ចំ​ណេះ​ដឹង​ផ្នែក​ច្បាប់ និង​បំ​ណិន​វិភាគ ណែ​នាំ​ដល់​ប្រ​ជា​ជន​ឱ្យ​ទទួល​សេវា​កម្ម​ច្បាប់​ដោយ​ឥត​គិត​ថ្លៃ​នៅ​ពេល​ចាំ​បាច់។ លោក​សើុង​រ៉ី នៅ​ឃុំ​និញ​ថាញ់​ឡើយ ខេត្ត​កា​ម៉ាវ ឱ្យ​ដឹង៖ “ខ្ញុំ​តែង​បាន​ភូមិ​ភាគ​អញ្ជើញ​ទៅ​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់ ទើប​ខ្ញុំ​មាន​ការ​យល់​ដឹង​ផ្នែក​ច្បាប់។ អា​ស្រ័យ​ហេតុ​នេះ ខ្ញុំ​តែង​ចលនា​មា​មីង​ជន​រួម​ជាតិ​ភាគ​តិច​អនុវត្ត​ល្អ​នូវ​សេច​ក្ដី​កំ​ណត់​នៃ​ច្បាប់”។

បង​ស្រី​ត្រឹង​ធីមី​ញ៉ឹង នៅ​សង្កាត់​ហ៊ីប​ថាញ់ ខេត្ត​កា​ម៉ាវ ជា​អ្នក​ពិការ​កម្រិត​ធ្ងន់ លំ​បាក​ក្នុង​ការ​ដើរ ស្មារតី​មិន​នឹង​នរ រស់​នៅ​ជា​មួយ​ម្ដាយ និង​កូន​តូចៗ ៤ នាក់​មិន​ទាន់​ធ្វើ​សំ​បុត្រ​កំ​ណើត។ ពេល​ទទួល​បាន​ដំណឹង​ពី​គោល​នយោ​បាយ​ជំ​នួយ​គតិ​យុត្តិ​ដោយ​ឥត​គិត​ថ្លៃ ម្ដាយ​របស់​បង​ស្រី​ញ៉ឹង បាន​ជំ​នួយ​ធ្វើ​បែប​បទ​ចុះ​ឈ្មោះ​សំ​បុត្រ​កំ​ណើត​ឱ្យ​ចៅៗ ​របស់​គាត់។ អ៊ំ​ស្រី​ហ្វិញ​ធី​ត្រិញ (ម្ដាយ​បង្កើត​បង​ស្រី​ញ៉ឹង) ឱ្យ​ដឹង៖ “កូន​ខ្ញុំ​ស្មារតី​មិន​នឹង​នរ ដូច្នេះ ការ​ប្រ​ជុំ​ជីវ​ភាព​ជួប​លំ​បាក ម្ល៉ោះ​ហើយ​ទើប​ចៅៗ ទាំង ៤ នាក់​មិន​ទាន់​បាន​ធ្វើ​សំ​បុត្រ​កំ​ណើត។ អា​ស្រ័យ​ការ​ជួយ​ជ្រោម​ជ្រែង​អស់​ពី​ចិត្ត​របស់​មជ្ឈ​មណ្ឌល​ជំ​នួយ​គតិ​យុត្តិ ឥឡូវ​នេះ​ចៅ​ៗរបស់​ខ្ញុំ​មាន​សំ​បុត្រ​កំ​ណើត​គ្រប់​សព្វ ខ្ញុំ​សប្បាយ​ចិត្ត​និង​អរ​គុណ​ខ្លាំង​ណាស់”។

ចាប់​ពី​ឆ្នាំ ២០២៤ មក​ទល់​បច្ចុប្បន្ន មជ្ឈ​មណ្ឌល​ជំ​នួយ​គតិ​យុត្តិ​រដ្ឋ​ខេត្ត បាន​ទទួល​និង​អនុ​វត្ត​ការ​ជំ​នួយ​គតិ​យុត្តិ​ជិត ១.៣០០ ករណី ក្នុង​នោះ ជន​រួម​ជាតិ​ភាគ​តិច​ចំ​នួន ៩៧ ករណី។ ករណី​ភាគ​ច្រើន​ត្រូវ​បាន​ដោះ​ស្រាយ​ប្រ​កប​ដោយ​គុណ​ភាព ត្រូវ​តាម​សេចក្ដី​កំ​ណត់ សម្រេច​តាម​គោល​បំ​ណង​របស់​ប្រ​ជា​ជន រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​ច្បាប់​និង​គោ​រព​ច្បាប់​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច។ ប្រ​ការ​នេះ​កាន់​តែ​បញ្ជាក់​ថា គោល​នយោ​បាយ​ជំ​នួយ​គតិ​យុត្តិ​កំ​ពុង​តែ​បន្ត​សាយ​ភាយ ក្លាយ​ជា​ស្ពាន​តភ្ជាប់​ផ្នែក​ច្បាប់​រវាង​រដ្ឋ​និង​ប្រ​ជា​ជន រួម​ចំ​ណែក​នាំ​យក​គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ទៅ​ក្នុង​ជីវ​ភាព៕

                អត្ថបទ៖ យ្វី​អាញ​និង​ត្រុង​ង៉ៀ - បកប្រែ៖ ថាច់ធី

ចែករំលែកអត្ថបទ